ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរ ដល់គណៈអភិបាលរាជធានីភ្នំពេញលើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងឧិកាសបុណ្យអុំទូក
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី១៤វិច្ឆិកា បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជា ម្ចាស់ផ្ទះរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុករយះពេល៣ថ្ងៃនិងបុណ្យឯករាជ្យជាតិ៩វិច្ឆិកាកន្លងទៅទទួលបានលទ្ធលយ៉ាងល្អប្រសើរដោយទទួលបានប្រជាពលរដ្ឋមកទស្សនាកំសាន្តជាង៥លាននាក់ដោយក្តីសប្បាយរីករាយ ជាពិសេសការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងឧិកាសបុណ្យបានល្អប្រសើរធ្វើឲ្យប្រជាពលរដ្ឋរីករាយ សប្បាយទាំងផ្លូវកាយ និងផ្លូវចិត្តរួមជាមួយនឹងការកែលំអរសោភណ្ឌភាពទីក្រុង បានយ៉ាងស្រស់បំព្រង។