ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រៀង ក្រៃនិង ឌុម កែវដាជួបគ្នាលើកដំបូង

93

ភ្នំពេញ៖អ្នកប្រដាល់ថៃក្រៀង ក្រៃដែលធ្លាប់ស្ពាយខហសែក្រវាត់មួយពីស្រុកខ្មែរទៅលើប្រភេទទម្ងន់៦៥គីឡូក្រាម

​នោះតាំងពីទម្លាក់ទមក្ងន់មកវ៉ៃទម្ងន់៦៣,៥០គីឡូក្រាមគេហាក់ដូចជាជួបបរាជ័យញឹកញាប់ណាស់ ។

ថ្មីៗនេះគេប្រកួតចាញ់អ្នកប្រដាល់កម្ពុជាសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកដោយពិន្ទុហើយនៅលើសង្វៀនBoostrong

Fighter on Fire របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី១៧វិច្ឆិកាគេត្រូវជួបប្រកួតជាមួយឌុន កែវដាក្លិបម្កុដរាជសីហ៍ដោយប្រកួតគ្នា

​ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមទៀត ។

ការប្រកួតនេះក៏មិនទាន់ប្រាកដថាកែវដាឈ្នះ ឬ ក្រៀង ក្រៃឈ្នះដែរព្រោះអ្នកឈ្នះអ្នកប្រដាល់ថៃរូបនេះក៏សុទ្ធតែ
​វេទនាដូចគ្នា ។កែវដាមួយរយៈនេះក៏ស្រុតចុះខ្លាំងដែរតែគេមានផ្លែល្អ ឯ ក្រៀង ក្រៃគេជាអ្នកប្រដាល់មួយរូបដែលមានជើង

​រឹងដូចថ្ម ។គេធ្លាប់ធ្វើឲ្យមឿន សុខហ៊ុចក្លិបពុទ្ធ សេរីវង្សខូចជើងនៅទឹកទី១ហើយស្ពាយខ្សែក្រវាត់និងលុយ៥.០០០ដុល្លារ

​យកទឿប្រទេសថៃ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន១០៩ដង ឈ្នះ៨៥ដង ចាញ់២១ដង និងស្មើពិន្ទុ៣ដង ។ ចំពោះឌុម

កែវដាវិញមានប្រវត្តិប្រកួតចំនួន១១៣ដងឈ្នះ៩៣ដង ចាញ់១៧ដងនិងស្មើពិន្ទុ៣ដង ។នរណាឈ្នះក្នុងការប្រកួតនេះ ?

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះជើងខ្លាំងស្រករថ្មីទូច ដេវីដក្លិបអារុណរះកីឡាអារុណរះកីឡាប្រកួតជា

​មួយសេក គឹមអានក្លិបអង្គរមានជ័យខេត្តសៀមរាបក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែរហ័សរហួនដូចគ្នាតែមួយរយៈនេះដេវីដបានផកដួលអ្នកប្រដាល់ជើងចាស់បានមិនតិចនាក់នោះទេ ។ការប្រកួតនេះប្រសិនបើសេក គឹមអានឈ្នះដេវីដនោះក៏វេទនាដែរ ។គេជឿថាអ្នកប្រដាល់ជើងខ្លាំងស្រករ

​ក្រោយនេះមានឩិកាសឈ្នះច្រើនជាង ។

ខាំ សូរិយាដែលជាអ្នកប្រដាល់ជើងខ្លាំងជំនាន់ថ្មីដែរនោះជួបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ ថន ភឿតក្លិប

ឃ្លាំងមឿងកីឡា​។

តាមពិតថន ភឿតជាអ្នកប្រដាល់ជើងចាស់មួយរូបក៏ពិតមែនតែគេជាអ្នកប្រដាល់ដែលស្ទើរកំពស់ហើយនៅពេល

​ប្រកួតគូប្រកួតរបស់គេសុទ្ធតែខ្ពស់ជាងអញ្ចឹងហើយទើបគេមិនសូវជួបសំណាងល្អនៅលើសង្វៀននោះ ។ទោះជាយ៉ាងណា

​ក៏រាល់ការប្រកួតភាគច្រើនថន ភឿតតស៊ូរហូតចប់ទឹកទី៥ជានិច្ច ។ខាំ សូរិយា និង ថន ភឿតនរណាឈ្នះ ?

អេ រ៉ាវ៉ាន់ចាន់រាជក្លិបកុសលកីឡាប្រកួតជាមួយអ្នកប្រដាល់កណ្ដាប់ដៃធ្ងន់ពុទ្ធ ម៉ាណូយរបស់ក្លិបពុទ្ធសេរីវង្សដោយ

​ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះទំនងជាម៉ាណូយមានលទ្ធភាពដណ្ដើមជ័យ

ជំនះលើចាន់រាជច្រើនជាងហើយ ។

សារឿន ទិត្យក្លិបទាព្រហ្មមានជ័យប្រកួតជាមួយម៉ន រស្មីក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយប្រកួតគ្នា

ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមដែរ ៕

អត្ថបទដែលជាប់ទាក់ទង