សិស្សប្រុសម្នាក់នៅរដ្ឋកាលីហ្វញ៉ា កាន់កាំភ្លើង បាញ់ប្រហារ ទៅលើមិត្តភក្តិរបស់ខ្លួន បណ្តាលឲ្យស្លាប់ ២នាក់ និងរបួស ៣នាក់
សិស្សសាលាប្រុសម្នាក់ បានធ្វើការបាញ់ប្រហារទៅលើសិស្សដ៏ទៃទៀត នៅក្នុងវិទ្យាល័យមួយ នៃរដ្ឋកាលីហ្វញ៉ា នៅថ្ងៃកំណើតអាយុ ១៦ឆ្នាំរបស់គាត់ បណ្តាលឲ្យមនុស្សចំនួន ២នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។ ក្រោយពេលធ្វើការបាញ់ប្រហារ ក្មេងប្រុសនោះបានធ្វើការបាញ់ខ្លួនឯង។
ខ្មាន់កាំភ្លើងត្រូវបានបញ្ជូនទៅឃុំ ក្នុងស្ថានភាពគ្មានសង្ឃឹមរស់ ខណៈដែលមន្រ្តីប៉ូលីសបានសម្រុកទៅកាន់វិទ្យាល័យ Saugus ក្នុងទីក្រុង Santa Clarita នៃរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិច។
មន្រ្តីប៉ូលីសនិយាយថា ”ក្រុមស៊ើបអង្កេតបានពិនិត្យមើលវីដេអូ នៅកន្លែងកើតហេតុ ហើយវាបានបង្ហាញយ៉ាងច្បាស់ថា ក្មេងប្រុសនោះបានដកកាំភ្លើង ចេញពីកាបូបស្ពាយរបស់ខ្លួន និងបានធ្វើការបាញ់ បន្ទាប់មកបាញ់ក្បាលខ្លួនឯង”។
គេនៅមិនទាន់ដឹងពីមូលហេតុ ដែលបណ្តាលឲ្យមានការបាញ់ប្រហារនោះឡើយ។
ភ្នាក់ងារស៊ើបអង្កេតអាមេរិច FBI បាននិយាយថា មិនមានសញ្ញានៃការបញ្ជាឲ្យមានការបាញ់ប្រហារ ឬគ្មានអ្នកណាផ្សំគំនិតឡើយ។
ជនរងគ្រោះដែលស្លាប់មានអាយុ ១៤ឆ្នាំ និង ១៦ឆ្នាំ ខណៈអ្នករងរបួសមានអាយុចន្លោះ ១៤ ទៅ ១៥ឆ្នាំ៕