ប្រកាសតែងតាំងលោកគួច ចំរើន ជាជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ(ស.អ.ក)
ខេត្តព្រះសីហនុ៖អភិបាលខេត្តព្រះសីហនុលោកគួចចំរេីនត្រូវបានប្រកាសតែងតាំងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ(ស.អ.ក) ដែលពិធីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩នៅសាលាខេត្តព្រះសីហនុក្រោមអធិបតីភាពឯកឧត្ដមនាយឧត្តមសេនីយ៍គន់គីមទេសរដ្ឋមន្រ្តីអគ្គលេខាធិការ(ស.អ.ក) ។
តាមសេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធានកិត្តិយសនៃគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុលេខ០៩៦/ស.អ.ក/២០១៩សម្រេចទទួលស្គាល់លោកគួចចំរើនជាប្រធានកិត្តិយសស.អ.កខេត្តព្រះសីហនុ។
សេចក្តីសម្រេចលេខ៣១៨/តត/ស.អ.កស្តីពីការទទួលស្គាល់លោកនូវសំអុលជាប្រធានគណ:កម្មាធិការនិងជាប្រធានគណ: អចិន្ត្រៃគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ។
លោកនាយឧត្តមសេនីយ៍គន់គីមទេសរដ្ឋមន្ត្រីអនុប្រធានទី១និងជាអគ្គលេខាធិការសមគមអតីតយុទ្ធជនបានកោតសរសើរប្រធានសមាគមចាស់ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អដោយសារសភាពការការងារសន្តិសុខសុវត្ថិភាពសាធារណ:ជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្នក៍ដូចជាការចូលរួមដោះស្រាយកង្វល់របស់អតីតយុទ្ធជននាពេលកន្លងមក។ក្នុងនោះមានអតីតយុទ្ធជន១៣គ្រួសារមានដីតែខ្វះផ្ទះស្នាក់នៅអតីតយុទ្ធជន៤៨គ្រួសារគ្នានផ្ទះគ្មានដីនិង១៣គ្រួសាររស់នៅលើដីសាធារណ: ដូច្នេះយើងត្រូវធ្វើការដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលាព្រោះយើងមានកញ្ចប់ថវិកាក្នុងដៃត្រូវធ្វើគម្រោងសាងសង់និងដោះស្រាយបញ្ហាប្រឈមនានា។ចំពោះដីនិងផ្ទះដែលរដ្ឋបាលខេត្តបានធ្វើការប្រគល់ជូនអតីតយុទ្ធជនកន្លងមក ៨០គ្រួសារនៅស្រុកស្ទឹងហាវតាមការពិនិត្យជាក់ស្តែងមានអតីតយុទ្ធជនរបស់យើងរស់នៅតែ៩គ្រួសារ ។យើងត្រូវធ្វើការពិនិត្យសិក្សាវាយតម្លៃដើម្បីដកផ្ទះនិងដីយកមកចែកជូនអតិតយុទ្ធជនរបស់យើងដែលគ្នានដីផ្ទះស្នាក់នៅពិតប្រាកដស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមកាត់បន្ថយភាពក្រីក្របើពួកគាត់រស់នៅបាន៥ឆ្នាំត្រូវចេញប្លង់កម្មសិទ្ធិជូនគាត់។និងបានស្នើរសុំឱ្យគណ:កម្មាធិការអាជ្ញាធរស្រុកនិងមន្ទីរអង្គភាពពាក់ពន្ធបន្តចុះពិនិត្យឈ្វេងរកដីសម្បទាសង្គមកិច្ច ដើម្បីចែកជូនអតីតយុទ្ធជនយើងមានប្រមាណជា១.០០០នាក់។
លោកគួចចំរើនប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុបានបញ្ជាក់ថានិងបន្តខិតខំប្រមូលផ្តុំឈ្វេងរកជំនួយគំទ្រដល់អតីតយុទ្ធជនខេត្តព្រះសីហនុនិងបន្តរកដីសម្បទាសង្គមកិច្ចចែកជូនអតីតយុទ្ធជនរបស់យើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕