ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឆាំ​ង​ ​ចែកចាយលិ​ខិតក្លែងក្លាយមួយ ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រ​ជា​ជន​

65

 

ភ្នំពេញ៖ បន្ទាប់ពីសកម្មជនក្រុមប្រឆាំ​ង​ ​ចែកចាយលិ​ខិតក្លែងក្លាយមួយ ដែលមានខ្លឹមសារស្នើឱ្យស​មាជិក​​គ​ណៈ​អចិ​ន្ត្រៃយ៍​គណប​ក្ស​ប្រជា​​ជ​ន​ក​ម្ពុជា បោះឆ្នោតសម្រេចដក​សេ​ចក្តី​​​ទុក​ចិ​ត្តលើស​ម្តេច ហ៊ុន សែននោះ សម្តេចក្រឡាហោម ស ខេង អះអាងថា លិខិតនោះ គឺជាលិខិតក្លែងក្លាយ ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជន។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង បានថ្លែងក្នុងជាអធិបតីក្នុងសិក្ខាសាលា ស្ដីពី កិច្ចសន្ទនាអន្តរជំនឿសាសនា ដើម្បីសុខដុមនីយកម្មសាសនានៅកម្ពុជា លើកទី៨ ក្រោមប្រធានបទ កិច្ចជំរុញការអនុវត្តសេចក្ដីប្រកាស រួមលើកទី៧ ស្ដីពីសាសនិកគ្មានគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្តេចបានបញ្ជាក់ថា “លិខិតចំហជូនគណៈអចិន្រ្តៃយ៍គណបក្សប្រជាជន​។​ លិខិតនេះ ចេញមកពីខេត្តបាត់ដំប​ង​ ហើយអំពាវនាវឲ្យឈប់គាំ​ទ្រ​ សម្តេចតេជោ នាយករដ្ឋមន្រ្តី ជាប្រធានគណបក្ស និង​ជា​នាយក​រ​ដ្ឋមន្រ្តី “។

សម្តេចក្រឡាហោម បានមានប្រសាសន៍ថា “នេះជាលិខិតក្លែងក្លា​យ​ៗ មកពីមជ្ឈដ្ឋា​ន​ជំទា​ស់​ហើយ មកពីមជ្ឈដ្ឋានប្រឆាំង​ហើ​យ ហើយខ្ញុំព្រះករុណា​ខ្ញុំ​ បានចាត់ចែងឱ្យគ​៨​៥ ហើយឱ្យទៅគណបក្ស​បា​ត់ដំ​បង ធ្វើការបដិសេធរួច​ហើ​យ។ នេះមានន័យថា បំណងមិនល្អ របស់​អ្ន​កប្រឆាំ​ង​នោះ ក្នុងន័យដើម្បីបំបែកបំបាក់ផ្ទៃ​ក្នុ​ង​របស់ គណបក្ស​ប្រជា​ជន​ ដែលយើងប្រឆាំង​ដា​ច់ខា​ត មិនអាចទទួ​ល​យក​បា​នទេ”។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សកម្មជនក្រុមប្រឆាំ​ង​ ​បានចែកចាយជាបន្តប​ន្ទា​ប់នូវ​លិ​ខិតមួយ ដែលក្លែងធ្វើជាអ្នកគាំទ្រ​គ​ណប​ក្សប្រជា​ជនកម្ពុ​ជាខេត្តបា​ត់​ដំបង។ ក្នុងលិខិតនោះ បានស្នើឱ្យសមាជិក​គ​ណៈអចិ​ន្ត្រៃយ៍​គណប​ក្សប្រជា​ជនក​ម្ពុជា សូមបោះឆ្នោតសម្រេចដក​សេ​ចក្តី​ទុកចិ​ត្តលើស​ម្តេច ហ៊ុន សែន ពីតួនាទីប្រធានគណ​បក្ស​ប្រជា​ជ​នកម្ពុជា និងពីតួនាទីជាបេ​ក្ខ​ភាព នាយករដ្ឋមន្រ្តីជាបន្ទា​ន់​។

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គណៈកម្មាធិការគណប​ក្សប្រ​ជា​ជនកម្ពុជាខេត្តបាត់ដំបង​ បានចេញសេចក្តីប្រកាសបដិសេ​ធ​។
គ​ណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តបាត់​ដំ​បង បានឃើញលិខិតចំហជូនគណៈអចិ​ន្ត្រៃ​យ៍គ​ណបក្សប្រជាជនកម្ពុជា​​ ចុះ​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ក្រុមពួកអគតិដែល​បា​នធ្វើលិ​ខិតក្លែ​ងក្លាយក្នុ​ងគោល​បំណងបំភាន់ម​តិ​ជាតិ អន្តរជាតិ និងសា​ធា​រណជនឲ្យមានការយល់ច្រ​ឡំ​ និងបំបែកបំបាក់​សា​មគ្គី​ភាព ឯកភាពផ្ទៃក្នុ​ង​រប​ស់ ថ្នាក់ដឹ​កនាំ​គណ​បក្សប្រជាជនកម្ពុជាគ្រប់លំ​ដា​ប់ថ្នា​ក់ ។
ក្នុងនាមគណៈអចិន្ត្រៃយ៍​គ​ណៈកម្មា​ធិការ​គណ​បក្ស​ខេត្ត និងគណៈកម្មាធិការគណបក្សមូ​ល​ដ្ឋាន​មន្ទី​រ អង្គភាពជុំវិញ​ខេត្ត គណៈកម្មាធិការគណបក្សក្រុ​ង​ ស្រុក ឃុំ សង្កាត់ និងក្នុងនាមសមាជិ​ក សមាជិកាគណបក្សប្រជាជ​ន​កម្ពុ​ជា
ទាំងមូលសូមធ្វើការប្រកា​ស​ប​ដិសេធ នូវលិខិតចំហនេះហើយ​សូ​មស្នើ​សុំអា​ជ្ញាធ​រ មានសមត្ថកិច្ចធ្វើការស្រាវ​ជ្រា​វតាម​
ចាប់ខ្លួនជនប្រព្រឹត្ត​ប​ទល្មើ​សយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន​ចំ​ពោះស​កម្មភាពខ្មៅកខ្វក់ប្រកបដោយឧបា​យ​កល​
ញុះញង់បែបថ្មីដ៏ពិ​ស​ពុល​ដែលមិនអាចទទួលយកបានជា​ដា​ច់ខា​ត ។
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់​ដឹ​កនាំ​គណបក្សប្រជាជនកម្ពុជាខេត្ត ក្រុ​ង ស្រុក ឃុំ សង្កាត់ និងសាខាបក្សគ្រប់ឋានា​នុក្រ​ម ជាពិសេសក្នុងស្រទាប់យុវជន​គ​ណប​ក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា​ខេ​ត្តបាត់​ដំប​ង
ទាំងមូលតែងតែប្រកាន់ខ្ជាប់​ល​ក្ខន្តិ​កៈគណ​បក្ស បទបញ្ជាផ្ទៃក្នុងគណបក្សយ៉ាង​ខ្ជា​ប់ខ្លួន និងមានសាមគ្គីភាព ឯកភាពផ្ទៃ
ក្នុងរឹងមាំ​ក្នុ​ងជួរ​ស​មាជិក សមាជិកាគណ​ប​ក្ស ក្រោមការដឹកនាំប្រកបដោយគតិប​ណ្ឌិ​តដ៏​ឈ្លាសវៃ​រប​ស់ សម្តេចអគ្គមហាសេ​នាបតី​តេជោ​ហ៊ុន​សែន ប្រធានគណបក្សប្រជាជនក​ម្ពុ​ជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខស​ន្តិ​ភាព​
ស្ថិរភាពនយោបាយ​ ​និងការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័​យ​ដូច​សព្វថ្ងៃ​នេះ ​។
យើងខ្ញុំទាំងអស់គ្នា ​សូ​មប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំ​ហ​ដឹក​នាំរប​ស់សម្តេច​អគ្គម​ហា​សេនា​បតីតេជោ ហ៊ុន ​សែន ប្រធានគណបក្សប្រជាជ​ន​កម្ពុជា និងជានាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាច​ក្រកម្ពុ​ជាដែ​លជានិ​ច្ចកាលបានប្រកាន់ភ្ជាប់នូវ​ស្មា​រតី​សា​មគ្គី​ភាព ប្រកបដោយការទទួ​ល​ខុ​ស​ត្រូវ និងការប្តេជ្ញាចិត្តដ៏មុតមាំ​ក្នុ​ងកា​រពង្រឹ​ងសា​មគ្គី​ភាព ឯកភាពជា​តិ ការពារអធិបតេយ្យ​ភា​ព ​បូរណភាពទឹកដីនៃព្រះរាជាណាចក្រក​ម្ពុ​ជា និងសូមគាំទ្រសម្តេចអ​គ្គ​មហា​សេនាបតីតេ​ជោ​ ហ៊ុន សែន ជានាយករដ្ឋម​ន្ត្រី​ គ្រប់​អាណត្តិ​ជារៀ​ងរហូត ៕

អត្ថបទដែលជាប់ទាក់ទង