បញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិត១
ភ្នំពេញ៖វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិត១ នៅសាលាបឋមសិក្សា សាលាលេខ៥ ស្រុកកំពង់ត្រឡាច នៅខេត្តកំពង់ឆ្នាំងនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩បានបញ្ចប់ជាស្ថាពរហើយ។
វគ្គនេះរៀបចំឡើងដោយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាក្រោមការឧបត្ថម្ភថវិកាពីក្រសួងអប់រំ យុវជន និងកីឡា។
លោក ណយ ផាណាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជានិងជា គ្រូឧទ្ទេសប្រចាំវគ្គសិក្សា នេះបាននិយាយថា វគ្គនេះធ្វើឡើងដើម្បីពង្រឹងសមត្ថភាព និងគុណភាព ជាពិសេសផ្តោតសំខាន់ទៅលើជំនាញកម្រិត១ និងកម្រិត២។ សម្រាប់ឆ្នាំនេះយើងបានបង្រៀនពួកគាត់ឲ្យមានជឿជាក់លើខ្លួនឯងកម្រិត១ ព្រមទាំងការរៀបចំរាងកាយឲ្យបានត្រឹមត្រូវ។
លោកបានបន្តថា វគ្គសិក្សាច្ចេកទេសគ្រូជំនាញកីឡាកាយសម្ព័ន្ធកម្រិត១ដែលចាប់ផ្ដើម ពីថ្ងៃទ១០ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ចប់ទៅប្រកបដោយផ្លែផ្កា បន្ទាប់ធ្វើការប្រឡងអនុវត្តផ្ទាល់ និងទ្រឹស្តីដោយទទួលបានលទ្ធផលល្អ។
វគ្គនេះមានសិក្ខាកាមចូលរួម២០នាក់(នារី៥)ចំពោះលទ្ធផលវិញនោះមានសិក្ខាកាមចំនួន៥រូបបានទទួលលទ្ធផលល្អ ១០រូបបានទទួលលទ្ធផលល្អបង្គួរ និង៥ រូបបានទទួលលទ្ធផលមធ្យម។
សិក្ខាកាមទាំងអស់សុទ្ធតែឆ្លងកាត់ការធ្វើតេស្តប្រឡង អនុវត្តផ្ទាល់ លើ Basic Step and Age Group Level I in Aerobic GymnasticsនិងBasic of Body Conditioning in ArtisticGymnastics.។វគ្គសិក្សាកម្រិតទី១ដោយផ្តោតសំខាន់ទៅលើបច្ចេកទេស
គ្រូជំនាញកម្រិត១ ទាំងអាអេរ៉ូប៊ិច និងអាទីស្ទិក៕