ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជ​នជា​តិ​ម៉ា​ឡេ​ស៊ី​​ម្នាក់​ ជួញ​ដូរ​ថ្នាំ​​ញៀន​​ ជាង​មួ​យ​​គីឡូក្រាម​ ឆ្លងដែន ត្រូវនគរបាលចាប់ខ្លួន

86

 


​ភ្នំពេញ​៖​ នាយក​មន្ទីរ​ប្រឆាំង​ បទល្មើស​គ្រឿងញៀន ​នៅ​ថ្ងៃទី១៦វិច្ឆិកានេះ បានឲ្យដឹងថា ជនជាតិ​ម៉ា​ឡេ​ស៊ី​​​ម្នាក់​ ត្រូវ​បាន​កម្លាំ​ង​​ជំនាញ​(​ក​៦)​ នៃ​មន្ទីរ​ប្រឆាំង​បទ​ល្មើ​ស​គ្រឿ​ងញៀ​ន​ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួ​ញ​ដូរ​​គ្រឿង​ញៀន​​ឆ្លង​​ដែន​។​ ប្រតិបត្តិការ​ខាងលើ​បាន​​ធ្វើ​​ឡើ​ង​កា​លពី​​​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៧​និង​​​៣០​នាទី​ នៅ​ចំណុច​​ផ្ទះ​​​លេខ​​៤Z​ ផ្លូវ​លេខ​១០៣​ សង្កាត់​ផ្សារ​​ដើ​ម​ថ្កូវ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​​​។​

​មន្ត្រី​នគរបាល​មន្ទីរ​​គ្រឿ​ងញៀ​ន​ បានឱ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ថា​ ក្នុង​ប្រតិបត្តិការ​បង្ក្រា​ប​​មេ​​ខ្លោ​ង​​ជួញ​ដូរ​គ្រឿងញៀន​ឆ្លង​​​ដែ​​ននោះ​ ដោយ​អនុវត្ត​តា​ម​​​បញ្ជា​ លោក​ នាយ​ឧត្ដមសេ​នី​យ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សារ​វឿ​ន​ អគ្គស្នងការនគ​រ​បាល​​ជាតិ​ ក្រោម​ការ​បញ្ជា​ដឹកនាំ​​ដោ​យ​​ផ្ទាល់​ របស់​ លោក​ នាយ​ឧត្ដមសេនី​យ៍​​​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ ទទួល​ផែនប្រឆាំង​​គ្រឿ​ងញៀន​​​ និង​​លោកឧ​ត្ដមសេនី​យ៍​ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទី​រ​​ប្រ​ឆាំង​ បទល្មើស​គ្រឿងញៀន​ ​​​ដឹកនាំ​​ដោយ​​​លោក​ ឧត្តមសេនីយ៍ទោ​​ ​ហម​ គ​ន្ធី​ នាយករង​មន្ទីរ​ ស​ហ​ការ​​ជាមួយ​កម្លាំង​នៃ​​​អធិកា​រដ្ឋាន​​នគ​របាល​​ខណ្ឌចំ​ការ​មន​ សម្របសម្រួល​ដោយ​​លោ​ក​​ សឿ​ន​ មុនីរ័​ត្ន​ ព្រះរាជ​អ​ជ្ញា​រង​​នៃ​​​អយ្យកា​រ​អ​ម​​សាលាដំបូ​ង​​រាជធានី​​ភ្នំ​ពេញ​។​

​ប្រភព​ដដែល​ប​ន្ត​​ថា​ ជនសង្ស័យ​ឈ្មោះ​​ ​KEK​ CHIN​ SENG​ ភេទ​ប្រុស​ ជនជាតិ​ម៉ា​ឡេ​​ស៊ី​​ កើត​ថ្ងៃ​០៧/១០/​១​៩៨​០​ មុខរបរ​រ៉ូ​​​លី​​ន​នៅ​កាស៊ីណូ​​ណា​​ហ្គា​វើល​​ កាន់​លិខិតឆ្លង​ដែ​ន​លេ​ខ​​ A37098072​ ។​

​ចាប់​យក​វត្ថុ​តាង​សា​រ​ធាតុ​​ញៀន​​រួ​ម​មាន​៖១-​អ៊ិ​ច​ស្តា​ស៊ី​ ១០៩៩,៨៧​ក្រាម​,​ ២-​កេ​តា​មីន​ ២៩,៥៥​ ក្រាម​,​ ៣-​មេ​តំ​ហ្វេ​តា​​​មីន​​(ICE)​ ០,៨៨​ក្រាម​,​ ៤-​​នី​​មេតា​​ហ្សេ​​ប៉ា​ម​ ៤៤,៩៩​ក្រាម​។​ សរុប​រួម​ទម្ង​ន់​​ ១​គីឡូក្រាម​ ១​៧​៥,​២៩​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ស​ម​ត្ថកិច្ច​​កំ​ពុង​​សាកសួ​រ​យក​​ចម្លើយ​ និង​កសាង​សំណុំរឿង​ប​ញ្ជូ​ន​ជ​នស​ង្ស័យ ​ទៅ​តុលាការ​ដើម្បី​ចាត់​កា​រ​តា​ម​​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង