សម្តេចតេជោ ឆ្លៀតសម្រាក និងចុះមុជទឹកសមុទ្រ ព្រមទាំងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ នៅតាមឆ្នេរសមុទ្រ
ព្រះសីហនុ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសរសេរសារលើហ្វេសប៊ុកថា សូមបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន។ ឆ្លៀតពេលមកបើកការដ្ឋានសាងសង់ផ្លូវនៅខេត្តព្រះសីហនុ ក៏ឆ្លៀតសម្រាក និងចុះមុជទឹកសមុទ្រ ព្រមទាំងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ នៅតាមឆ្នេរសមុទ្រផងដែរ។
សម្តេចតេជោ សូមអរគុណដល់បងប្អូនប្រជាជននៅក្រុងព្រះសីហនុ ដែលបានគាំទ្រ និងចូលរួមអនុវត្តហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រឡាយទឹកដែលជាគម្រោងដ៏ធំ សម្រាប់ជាផលប្រយោជន៍បងប្អូន នៅខេត្តព្រះសីហនុផ្ទាល់ផង និងសម្រាប់ប្រទេសជាតិទាំងមូលផង៕