សេង ស្រឿនសន្លប់ទឹកទី២ដោយសារស្មងបត់របស់លូម លេង
ភ្នំពេញ៖ក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវវគ្គជម្រុះលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៦វិច្ឆិកាអ្នកប្រដាល់កម្ពុជាសេង ស្រឿនក្លិបមហិទ្ធិរិទ្ធមេ ស ថ្ងកខេត្តស្វាយរៀងត្រូវអ្នកប្រដាល់ថៃលូម លេង(Loom Leng)ទាត់មួយស្មងបត់បណ្ដាល
ឲ្យសន្លប់ធំនៅទឹកទី២ ។
សេង ស្រឿនដែលពុំទាន់បានស្គាល់ឈ្នះមួយប្រកួតផងនោះគេព្យាយាមប្រើជើងទាត់សំដៅកញ្ចឹង ក គូប្រកួត
របស់គេតាមការប្រាប់របស់អ្នកឲ្យទឹករបស់គេ ។នៅទឹកទី១ក្នុងខណៈដែលលូម លេងនៅស្ទាបស្ទង់មើលនោះសេង ស្រឿន
ហាក់ដូចជាព្យាយាមវាយសង្គ្រប់ ។
មកដល់ទឹកទី២នៅដើមទឹកលូម លេងហាក់ដូចជានៅបន្តបន្ធូរដៃនៅឡើយ ។មកដល់ពាក់កណ្ដាលទឹកក្នុងខណៈ
ដែលស្រេង ស្រឿនបញ្ចេញមួយជើងសំដៅលូម លេងនោះអ្នកប្រដាល់ថៃរូបនេះក៏បញ្ចេញមួយជើងស្ដាតំណាលគ្នាដោយ
ចំកញ្ចឹង ក សេង ស្រឿនបណ្ដាលឲ្យអ្នកប្រដាល់កម្ពុជារូបនេះសន្លប់ធំតែម្ដង ។
ជ័យជំនះនេះធ្វើឲ្យ៣ប្រកួតរបស់លូម លេងឈ្នះបាន២ប្រកួត និង ចាញ់ មួយប្រកួត ។ចំពោះសេង ស្រឿនវិញ៣
ប្រកួតរបស់គេចាញ់ទាំង៣ប្រកួត ។សេង ស្រឿននៅសល់មួយប្រកួតតែមួយប្រកួតចុងក្រោយទោះបីចាញ់ឬឈ្នះក៏គេមិន
មានឩិកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជាពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាដែលត្រូវជួបជាមួយអ្នកប្រដាល់ថៃ
ឆាង ស៊ើក(Chhang Soek)នោះតែដោយសារអ្នកប្រដាល់ថៃរូបនោះអវត្តមានវណ្ណៈត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ
មួយរូបផ្សេងទៀតគឺកង ណាផា(Kong Napha) ។
ការប្រកួតនេះទោះបីវណ្ណៈចាញ់ក៏គេបានទទួលពិន្ទុ៣ក្នុងថានៈជាអ្នកឈ្នះដែរ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា
ពេញទាំង៥ទឹកដោយកង ណាផាជាអ្នកបានទទួលជ័យជំនះដោយពិន្ទុ ។ទោះចាយ៉ាងណាក៏កង ណាផាមានរបួសដោយសារ
កែងវណ្ណៈក្រោមភ្នែកឆ្វេងនៅទឹកទី៤តែមិនធ្ងន់ធ្ងរឡើយ ។