អគ្គិភ័យឆាប់ឆេះផ្ទះឈើមួយកន្លែង នឹងទ្រព្យសម្បត្តិមួយចំនួនទៀត ជិត៦ម៉ឺនដុល្លារ នៅក្នុងស្រុកចំការលើ
កំពង់ចាម៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា អគ្គិភ័យឆាប់ឆេះផ្ទះឈើមួយកន្លែង នៅថ្ងៃទី១៧ ខែវិច្ឆិកា ២០១៩ វេលាម៉ោង ២១:៥០នាទី នៅក្នុងស្រុកចំការលើ។ មានប្រជាពលរដ្ឋផ្ដល់ព័ត៌មាន ពីករណីអគ្គិភ័យឆាប់ឆេះផ្ទះមួយកន្លែង ភ្លាមនោះលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញពន្លត់អគ្គិភ័យ កម្លាំងអន្តរាគមន៍ ចុះធ្វើការពន្លត់ករណីឆាបឆេះខាងលើនេះ រហូតដល់ម៉ោង ២២:៥៥ នាទី ទើបរលត់អស់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង អស់ទឹកចំនួន១៣ រថយន្ត។
សម្ភារ:បាត់បង់ ឆេះផ្ទះឈើ ទំហំ៨ម៉ែត្រគុណនឹង១៦ ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្តារ អស់ទាំងស្រុង ថវិកាចំនួន៥៨.០០០ដុល្លារ ខ្សែកផ្លាកទីនចំនួន៣តម្លឹង និងសម្ភារ:សង្ហារឹមមួយចំនួនទៀត។
ករណីនេះមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ជាកម្មសិទ្ធិរបស់ឈ្មោះ មុត សំណាង (ហៅឌុក) ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
សមត្ថកិច្ចសន្និដ្ឋានថា ការឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕