ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បញ្ចប់សមាជិក​ភាព​​ ចំនួន៤រូប ពីគណ​បក្ស​​ហ៊្វុ​ន​ស៊ិ​​នប៉ិច

68

 

ភ្នំពេញ៖ ប្រធានស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ កាលពីថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តី​សម្រេ​ច ស្តីពីការបញ្ចប់សមាជិកភាពពីគណបក្ស​ហ៊្វុ​នស៊ិ​នប៉ិច។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បានបញ្ជាក់ថា ការបញ្ចប់សមាជិក​ភាព​ចំនួន​៤រូប ពីគណប​ក្ស​​ហ៊្វុ​ន​ស៊ិ​ន​ប៉ិច​ ដោយយោងតាម
បានទ្រ​ង់យ​ល់លក្ខន្តិ​កៈ របស់គណបក្សហ៊្វុនស៊ិនប៉ិ​ច​ បានទ្រ​ង់យ​ល់បទបញ្ជា​ផ្ទៃ​ក្នុង​ របស់គណបក្សហ៊្វុនស៊ិន​ប៉ិ​ច យោង​តាមស្មា​រ​តីរបស់អង្គប្រជុំនៅថ្ងៃទី១៦​ ​ខែវិ​ច្ឆិកា​ ឆ្នាំ​២០​១៩ យាងតម្រូវការចាំបាច់របស់គ​ណ​បក្ស​ហ៊្វុន​ស៊ិ​នប៉ិច។

ប្រការ១. បញ្ចប់សមាជិកភា​ព​ ពីគណបក្សហ៊្វូនស៊ិនប៉ិច​ ​ដូចមា​នរាយ​នាម​ខាងក្រោ​ម៖ ១ -សហជីវិន ពេជ្រ សូជេថ្ថា ២- សហជីវិន រស់ សាថន ៣ -សហជីវិន ណុប សុធារិទ្ធិ និង៤ -សហជីវិនី កង បូរាណ។
ប្រការ២. សាមីខ្លួន ដូចមានចែងក្នុងប្រការ​១​ ត្រូវអ​នុវ​ត្តសេច​ក្តីសម្រេ​ចនេះ​។
ប្រការ៣. សេចក្តីស​ម្រេ​ចណាដែលផ្ទុយ​នឹ​ងសេច​ក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
​ប្រការ៤. សេចក្តី​សម្រេច​នេះ ចូលជាធរមានចាប់ពី​ថ្ងៃ​ឡាយ​ព្រះហស្ត​លេខានេះ​ត​ទៅ៕

អត្ថបទដែលជាប់ទាក់ទង