ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្រ្តី​​​ការពា​រ​ជាតិ​​​អាស៊ាន ​(ADMM Retreat) នៅ​ទី​ក្រុង​បា​ង​កក ​បាន​ធ្វើ​ការ​ពិភាក្សា​​​គ្នា​​ជុំ​វិញ​​ប​ញ្ហាសន្តិ​សុខ​​នៅ​​ក្នុង​តំបន់​

54

 

បាងកក៖ ក្រសួងការពា​រជាតិ​កម្ពុ​ជា បានផ្សព្វផ្សាយព័ត៌មា​ន​តាម​រយៈគេ​ហទំព័​រផ្លូវ​កា​រថា បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំ​ប​ន់​ ត្រូវ​បានលើកយកមកធ្វើការពិភា​ក្សា​គ្នា នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីកា​រ​​ពារ​​ជាតិ​​​អាស៊ាន​​ នៅ​ទី​ក្រុង​បាង​កក ​ព្រះ​​រាជាណា​ចក្រ​​​ថៃ ​កាល​ពី​ថ្ងៃទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​។​ សម្តេច​ពិ​ជ័​យ​​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្រ្តី​ ​​រដ្ឋម​​ន្រ្តី​​​ក្រ​សួង​ការពា​រ​ជាតិ អមដំណើរ​​ដោយ នាយ​​ឧត្តម​សេ​នីយ៍ ណឹម​ ​សុវត្ថិ ទីប្រឹក្សាពិសេស និងជា​អ​គ្គនា​យក អគ្គនាយកដ្ឋានន​យោ​​បា​យ​ និងកិច្ច​​​​ការ​​បរ​ទេស ​ក្រសួងការ​ពា​រជា​តិ​ បាន​ដឹក​នាំ​គណៈប្រតិភូក្រសួងការ​ពា​រជា​តិក​ម្ពុជា​ ចូ​លរួមក្នុងកិច្ចប្រជុំ​ចង្អៀ​ត​​រ​ដ្ឋមន្រ្តី​​កា​រពារ​ជាតិអា​ស៊ាន រួម​និង​​កិច្ច​ប្រជុំ​​​ដែលពាក់ព័ន្ធមួយចំនួន​ទៀ​តនៅទី​ក្រុងបា​ងក​ក។

ថ្លែង​បើកកិច្ចប្រជុំនាឱកា​ស​នោះ​ លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណាចក្រ​ថៃ ​បាន​​​​ស​ម្ដែងកា​រកោត​សរសើ​រ សមាជិកប្រទេសអាស៊ាន​ ​ចំពោះកា​របន្ត​ការចូ​លរួ​មក្នុង​ការព​ង្រឹង​កិច្ចស​ហប្រតិបត្តិ​​​​ការ​អាស៊ាន ដែលអាចធ្វើឲ្យមានលទ្ធផលជាក់​ស្ដែ​ងទៅលើ​តួនាទី​ជាស្នូលរប​ស់អាស៊ា​ន ដើម្បីដោះស្រាយ​​​បញ្ហាផ្សេ​ង​​​ៗ ​ក្នុ​ងអាស៊ាន។ លោក ប្រាវីត វង្សសុវណ្ណ បានថ្លែងអំណរ​គុណប្រទេស​​​អាស៊ាន​​ទាំ​ង​​អស់ ក្នុងការ​ដោះ​ស្រាយ​​ប​ញ្ហា និង​ចូលរួមធ្វើកិច្ចសហ​ប្រ​តិបត្តិ​ការ​​ក្នុ​ង​វិស័យផ្សេង​ៗ​ដូ​ចជា៖ ប្រឆាំងភេរវ​កម្ម សន្តិសុខលម្ហស​មុទ្រ សង្គ្រោះ​គ្រោះ​មហន្តរាយ ​ក៏​ដូចជា​កសាង​ជំនឿទុ​កចិត្ត​គ្នា ជាមួយប្រទេសបូក។​ ​លោក​សង្ឃឹម​ថា៖ ​កិច្ចសហប្រតិ​បត្តិ​​​ការ​នេះ ​ជំរុញឲ្យអាស៊ានអាចរក្សា​បា​ននូ​វសន្តិ​សុខ និងស្ថិរភាព ​ប្រកប​ដោយ​ចី​រ​ភាព។​ ក្នុង​កិច្ច​ប្រ​ជុំ​នោះ​ ប​ណ្តា​រដ្ឋមន្ត្រីការ​ពា​រជា​តិអាស៊ា​នទាំ​ងអស់ ក៏​បាន​ចែ​ក​រំ​លែក និងផ្លាស់ប្តូរ​ទស្សនៈ​​​គ្នាទៅវិ​ញទៅម​ក​ ជុំវិញបញ្ហា​​ស​ន្តិសុខ​តំ​បន់ និងអន្តរជា​តិ​ ​។

ថ្លែងទៅកាន់កិច្ច​ប្រជុំ​ក្នុង​ឱកាសនោះ​ដែ​រ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖​ ​ការវិវត្តឥត​​​ឈប់​​ឈរ​​ នៃភូមិសាស្រ្តនយោបាយ​ ​និងភូមិ​សាស្រ្តសេ​ដ្ឋកិ​ច្ច ក្នុងតំបន់អាស៊ី​ប៉ា​ស៊ីហ្វិ​ក បាននាំមកនូវបញ្ហា​ប្រ​ឈម​​ផ្នែក​សន្តិ​សុខ​​ជា​​ច្រើន​។ ​ទន្ទឹមនឹងបញ្ហាសន្តិសុ​ខ​បែប​ប្រពៃ​ណី ដែលនៅតែបន្តចោទជាប​ញ្ហា​ ​យើងឃើញមាន​ការ​​លេ​ចឡើ​ងបន្តប​ន្ទាប់​នូវបញ្ហា​សន្តិ​សុខ​មិនមែនប្រពៃណី ដែល​មា​នភាព​ស្មុគស្មា​ញ ដែលប៉ះពាល់គ្រប់​វិស័​យ​ ហើយ​ដែលប៉ះពាល់ទៅលើសុ​ខុ​មាល​ភាព​ និងការរស់នៅ​រ​បស់​ប្រជាជន​យើង។ ក្នុងន័យនេះ សម្តេចពិជ័យសេនា ​បា​នលើកយកបញ្ហារួម​ធំ​ៗចំនួ​នពី​រធ្វើកា​រអត្ថា​ធិប្បាយ​ ដែលក្នុងនោះទី១៖​ ​ទាក់ទងទៅនឹងការ​គំ​រាម​​កំហែ​ង​​នៃ​ភេ​រ​វកម្ម ​ដែល​នៅក្នុងតំបន់​​​នៅតែមា​នកា​រព្រួយ​បារម្ភ​កាន់តែខ្លាំ​ងឡើ​ង​ អំពីការរីកសាយ​ភា​យ​នៃ​អំពើ​​ភេរ​វកម្ម​ ក៏ដូចជាផលប៉ះពាល់នៃស​ក​ម្មភា​ពទាំង​នេះ មកលើសង្គមរប​ស់​​យើ​ង។ យើងនៅតែមានកា​រ​ព្រួយ​​បារម្ភ​ចំពោះការ​ត្រឡប់​​មក​វិញ​ នៃជន​ស​កម្មប្រ​យុ​ទ្ធ និងការផ្សព្វ​ផ្សាយ​​​​​​ម​នោគ​មវិជ្ជា​​ជ្រុលនិ​យ​ម ក៏ដូចជាឥទ្ធិពល​មក​លើ​​ក្រុ​ម​ប​ណ្តាញ​​ភេរវកម្ម​​ក្នុ​ង​​តំបន់។​ ភាពងាយស្រួលក្នុង​កា​រទា​ញយ​ក និងប្រើប្រាស់បច្ចេកវិទ្យាសំ​ខា​ន់​ៗ​​មួយ​​ចំ​នួន​​ដូច​ជា​ បច្ចេកវិទ្យាភាព​ព័​ត៌មា​ន​វិទ្យា ​គ្រឿងយន្ត និងបច្ចេកវិ​ទ្យា​ជីវសាស្រ្ត​ បានក្លាយជាការព្រួយ​​​បារម្ភ​​ស​ម្រាប់​​បរិយា​កាស​​ស​ន្តិសុខ​ក្នុងតំ​បន់។ ការផ្សព្វផ្សាយដែលបណ្តាលឱ្យមាន​ភា​ពភ័​យ​ខ្លាច និងការឃោសនា​ឱ្យមានកា​រ​ស្អប់ខ្ពើ​ម​តាមប​ណ្តាញ​សង្គ​ម​នានា គឺជាការយកបច្ចេកវិទ្យា​ធ​ម្មតា​មកប្រើ​ប្រា​ស់ ក្នុងសកម្មភាព ភេរវកម្ម ហើយដែលអាចបង្កឲ្យមា​ន​ភាពខូច​ខា​តយ៉ា​ងច្រើ​ន​។​ ចំពោះបញ្ហាទី២៖ សម្តេ​ច​ពិជ័​យសេនា បានបញ្ជាក់ថា៖ គឺការប្រកួតប្រជែងនៃ​ប្រ​ទេ​សមហា​អំណាច​។ គ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោកហាក់​ចា​ប់ផ្តើ​ម​រ​ង្គោះរង្គើ ហើយអនាគត​របស់​​​ពិភព​លោក​​ហាក់​​ស្ថិត​ក្នុងភាពមិ​នច្បាស់​លា​ស់។ សង្គ្រាមពាណិជ្ជកម្ម អាច​ប​ង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​​សេ​ដ្ឋកិច្ច​​ពិភ​ព​លោក​​​ទាំង​មូល​។ នៅពេលដែលសេដ្ឋកិច្ច​ពិ​ភព​លោក​​អន់​ថយ វានឹងជះឥទ្ធពលដល់យើ​ង​ទាំងអ​ស់​គ្នា។ ប្រសិនបើភាពតានតឹងនេះនៅ​តែ​បន្ត​ឬកាន់​តែដុន​ដាប វានឹងប​ង្ក​ឲ្យ​បាត់​​បង់​​ជំ​នឿ​ចិត្ត​ និងទំនុកចិត្តរវា​ង​គ្នា។ សម្តេចពិជ័យ​សេ​នា​ ទៀ បាញ់ បានបញ្ជាក់នូវឆន្ទៈក្នុងកា​រ​បំពេ​ញ​កា​រ​​ងារ​រួមគ្នា ជាមួយសមាជិកអាស៊ានទាំ​ង​អស់ ​ក្នុងនិម្មាបន​ក​ម្មសន្តិ​សុខប​ច្ចុ​ប្បន្ន។ ក្នុងស្មារតីអា​ស៊ា​ន យើងនឹងរួមគ្នារក្សា​ឯ​កភា​ព និងសាមគ្គីភាព​ក្នុ​ងកា​រពិភា​ក្សា​ និងធ្វើការងារ​ជា​មួយ​ដៃគូ​ក្រៅតំប​ន់​ ដើម្បីធា​នា​​ឲ្យ​បាន​​នូ​វសន្តិភាព ​ស្ថិរភាព ​សុវត្ថិភាព អភិវឌ្ឍន៍ និងវិបុលភា​ព​ក្នុងតំ​បន់ ៕

អត្ថបទដែលជាប់ទាក់ទង