ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី សុគត ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា

81

ភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានចេញសេចក្តីជូនដំណឹងសុ​គត របស់ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ជាទេវី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។

ក្រុមប្រឹក្សាធម្មនុញ្ញ មានទុក្ខជាទម្ងន់ ដោ​យសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានសុគតនៅថ្ងៃទី១៨ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុ​ងព្រះជ​ន្មាយុ ៧៧ព្រះវស្សា។

ព្រះសពតម្កល់ធ្វើបុណ្យតាមព្រះបវេណី និងព្រះពុទ្ធសាសនានៅក្នុងវត្ត​បទុមវតី​ រាជធានីភ្នំពេញ។

សម្ដេចរាជបុ​ត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ប្រសូតនៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ។​ ព្រះអង្គជា ព្រះរៀមរួមព្រះមាតានៃសម្ដេ​ចក្រុ​មព្រះ នរោត្ដម រណឫទ្ធិ ប្រធា​នឧ​ត្ដមប្រឹក្សា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ កាលនៅវ័​យកុ​មារភា​ពទ្រ​ង់បាន ហាត់រៀនរបាំព្រះរាជទ្រព្យផ្ទាល់ពីសម្ដេចព្រះមហា​ក្ស​ត្រីយា​នី ស៊ីសុវត្ថិ មុនីវង្សកុសមៈនារីរ​ត​ន៍ សិ​រីវឌ្ឍនា ដែលជា ព្រះអយ្យការ (ជីដូន) នៅក្នុង​ព្រះបរ​មរាជវាំង រហូតចេះចាំ និងជាតួរឯកផងដែរ ក្នុង​កា​រសម្ដែង នៅក្នុងទស​វត្សរ៍​៦០៕

អត្ថបទដែលជាប់ទាក់ទង