ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប លេខាធិការគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តយូណាន

77

 

ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រក​ម្ពុជា បានអញ្ជើញជួបពិភាក្សា​កា​រងា​រជាមួ​យ លោក DU Jiahao សមាជិកគណៈកម្មាធិការម​ជ្ឈឹ​មប​ក្ស និងជាលេខាធិការគណៈកម្មាធិ​កា​រប​ក្សកុ​ម្មុយ​នីស្តចិ​នខេត្ត​យូណា​ន នៅវិមានសន្តិភាព។

​សម្តេចតេជោនាយករដ្ឋមន្ត្រីបាន​ស្វា​គម​ន៍យ៉ា​ងកក់ក្តៅ​ចំពោះគ​ណៈប្រ​តិភូ ដែលបានអញ្ជើញមកក​ម្ពុ​ជា​តាំងពី​ថ្ងៃ​ទី១៥ រហូតដល់ថ្ងៃទី១៩ វិច្ឆិកា នេះ ។ លោក DU Jiahao បានថ្លែងអំណរគុណ​ចំ​ពោះស​ម្តេចតេ​ជោ ដែលបានផ្ដល់ឱកាសឲ្យរូបលោកបាន​ដឹ​កនាំគ​ណៈ​ប្រតិភូ ចូលជួបសម្តែងការគួរ​ស​ម។ លោក DU Jiahao បានជម្រាបជូន សម្តេចតេជោ ថា លោក បានធ្វើការជួបសំណេះសំ​ណា​លជា​មួយថ្នាក់​ដឹ​កនាំក៏​ដូចជាមន្ត្រីនៅថ្នាក់មូលដ្ឋានក្នុងខេ​ត្ត​បាត់​ដំបង និងខេត្តសៀម​រាប រួច​មកហើ​យ​ដែរ។ តាមរយៈការសំណេះសំណាល​នេះ​លោក​ បានយល់អំពីការដឹកនាំគ្រប់គ្រ​ង​ និងជំនឿទុកចិត្តចំ​ពោះ​ការដឹ​កនាំ​រប​ស់រាជរ​ដ្ឋា​ភិបាលក​ម្ពុជាដើរ​លើមា​គ៌ាដ៏ត្រឹ​មត្រូ​វ​មួយ ក្រោមការដឹកនាំរបស់សម្ដេ​ច​តេជោ នាយក​រ​ដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជ​ន​ក​ម្ពុជា ដែលបានធ្វើឲ្យប្រទេស​ជាតិ​​កាន់តែ​រីកច​ម្រើន។

ជាមួយគ្នានោះផងដែរ លោក DU Jiahao ក៏បានពាំនាំការផ្តាំផ្ញើសួរ​សុ​ខ​ទុក្ខពី លោកប្រធានាធិបតី ​X​i Jinping និង លោកនាយករដ្ឋមន្ត្រី​ ​Li Keqiang ជូនចំពោះសម្តេចតេជោនា​យ​ករ​ដ្ឋមន្ត្រី។ ទន្ទឹមនឹងនេះ លោក DU Jiahao សូមថ្លែងអំណរគុណ សម្ដេច​តេជោ ហ៊ុនសែន ដែលបានអញ្ជើញទៅប្រទេ​សចិ​ន​ចំនួន២ ដងនៅក្នុងឆ្នាំ ២០១៩ ហើយកន្លងមកនេះហើយ​ថ្មី​ៗនេះ​ សម្ដេចតេជោ ក៏បាន​ជួប​នៅជាមួ​យនឹ​ងលោក​នាយក​រដ្ឋមន្ត្រី Li Keqiang នៅទីក្រុងបាង​ក​កប្រ​ទេស​ថៃផងដែរ។

លោក DU Jiaha​o​ បានបញ្ជាក់ថាប្រទេសចិន​ ​និងប្រជាជនចិនបានចាត់​ទុ​ក សម្ដេចតេជោនាយករដ្ឋមន្ត្រី ​និ​ងប្រ​ទេសក​ម្ពុជាជា​មិត្ត​ល្អ មិត្តចាស់ មិត្តដែកថែប មាន​ទំនាក់​ទំន​ងល្អណាស់ និងមានកិច្ចសហប្រតិបត្តិកា​​រ​គ្នាល្អ។

នៅក្នុងទស្សនកិច្ចនៅកម្ពុជា​ប៉ុ​ន្មា​នថ្ងៃនេះ លោក DU Jiahao មានចិត្តសប្បាយរីករាយដោយ​ឃើ​ញក​ម្ពុជា ទើបនឹងបានប្រារ​ព្ធ​ខួប​លើកទី៦៦ ឆ្នាំនៃឯករាជ្យជាតិ ប្រក​ប​ដោយជោគជ័យសប្បាយ​រី​ក​រាយ ហើយទឹកមុខប្រជាពលរដ្ឋស​ប្បា​យរីក​រាយ មានជីវភាពធូធារ រស់នៅក្នុងសន្តិ​ភាព​ ដែលបង្ហាញពីជំនឿនិ​ង​ទំនុ​ចិត្ត​លើការដឹ​កនាំ​របស់ សម្តេចតេជោនាយករដ្ឋម​ន្ត្រី​។

លោក DU Jiahao បានជម្រាបជូន សម្តេចតេជោនាយករដ្ឋម​ន្ត្រី​អំពីខេ​ត្ត​យូណាន ដែលមានប្រជាជនដល់ ៧០លាននាក់។ ខេត្តនេះ គឺមានផលិតនូវគ្រឿ​ង​ចក្រ និងឧបករណ៍ល្បីៗ ដូចជារថភ្លើង​ក្រោ​មដី ​រថភ្លើង​ល្បឿនលឿ​ន​ សម្ភារៈសម្រាប់បម្រើក្នុ​ង​ការ​កសា​ងរច​នាស​ម្ព័ន្ធ ក៏ដូចជាក្នុងវិស័យ​ក​សិកម្ម​ដែលអាច​សហកា​រល្អ​ជាមួយ​នឹងប្រ​ទេសក​ម្ពុ​ជា ហើយនឹងជួយហេដ្ឋារចនា​ស​ម្ព័ន្ធ​ ព្រមទាំងវិស័យ​កសិកម្មនៅក​ម្ពុ​ជាទៀ​តផ​ង។ លោក DU Jiahao បាន​ស្វាគ​មន៍​ចំពោះទំនិញកម្ពុជានាំទៅកាន់ប្រទេសចិន​ ​រួមទាំងទៅខេត្តយូណា​ន​ ពិសេសជាទំនិញម្ហូបអាហា​រ​ និងផ្លែ​ឈើជាដើ​ម។

លោក DU Jia​hao ក៏បានបញ្ជាក់ផង​ដែ​រថា លោកនឹងជួយផ្សព្វផ្សាយការរី​ក​ចម្រើនរបស់ប្រទេសកម្ពុជាទៅ​ដ​ល់ប្រជា​ជន​ចិន និងខេត្តយូណាន ហើយនឹ​ង​បន្ត​ជំ​រុញឲ្យ​ខេត្តយូ​ណានព​ង្រឹងនិ​ងពង្រី​ក​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​កា​ន់តែ​ល្អ​ថែមទៀ​ត ព្រមទាំងបន្តជួយគាំ​ទ្រ​ដល់ប្រ​ទេសក​ម្ពុជាទៀតផង។
ជាមួយគ្នានោះដែរ លោក ​DU Jiahao បានគោរពសូ​ម​អញ្ជើ​ញ សម្ដេចតេជោនាយករដ្ឋម​ន្រ្តី​ទៅបំ​ពេញ​ទស្ស​នកិ​ច្ច នៅខេត្ត​យូណា​ន ប្រសិនបើជាសម្ដេចអ​ញ្ជើ​ញ​ទៅទ​ស្សនកិច្ចនៅ​ប្រទេសចិ​នលើក​ក្រោយ​នេះ។

ជាការឆ្លើយតប សម្ដេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែង​អំ​ណរ​គុណ ចំពោះគណប្រតិភូចិ​ន ដែលបានពាំនាំការ​ផ្តាំ​ផ្ញើសុ​ខទុ​ក្ខពី លោកប្រធា​នា​ធិប​តី Xi Jinping និង លោកនាយករដ្ឋមន្ត្រី L​i​ Keqiang ហើយសម្ដេចតេជោ​ ​បានចាត់ទុកថាទស្សនកិច្ចក​ន្ល​ងទៅ​របស់​លោក​ DU Jiahao ខេត្តបាត់ដំបង និងខេត្តសៀម​រា​បគឺបា​ន​ធ្វើឲ្យ លោក បានយល់ដឹងកាន់តែច្បាស់អំ​ពី​ការដឹ​ក​នាំ និងការខិតខំ​ប្រឹ​ង​ប្រែងរ​ប​ស់ គណបក្សប្រជាជ​ន​កម្ពុ​ជា​។ ទន្ទឹមនឹងនេះ សម្ដេចេ​ជោ​មាន​ប្រសា​សន៍​ថា ជោគជ័​យរ​បស់ គណបក្សប្រជាជ​ន​កម្ពុ​ជា កន្លងមកនេះគឺជា​កា​រយ​កចិ​ត្តទុក​ដាក់​របស់ស​មាជិ​ក​បក្ស ធ្វើយ៉ាង​ណាឱ្យស​មាជិ​កមានទំ​នុ​កចិត្ត មានអារម្មណ៍​ល្អ​ សាមគ្គីភាពផ្ទៃក្នុង និស្មោះត្រ​ង់ ដែលបានប្រែក្លាយសមាជិកបក្សម្នា​ក់​ជាស​ន្លឹកឆ្នោ​តមួ​យ​ដល់​ប​ក្សផងដែរ ។

សម្ដេចតេជោនាយក​រ​ដ្ឋមន្ត្រី បានយល់ព្រមតាមសំណើ ​លោក DU Jiahao ទៅចូលរួមទស្សន​កិ​ច្ចនៅ​ ខេត្ត​យូណាន​ ប្រទេសចិនក្នុងពេលដ៏សម​រ​ម្យណា​មួយនា​ពេល​ខាង​មុខ។

ឆ្លៀតនៅក្នុងឱកាសនេះដែរ ​ស​ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអបអរសាទរសាជា​ថ្មី​ចំ​ពោះខួ​ប​ ៧០ឆ្នាំនៃការប​ង្កើ​តសាធា​រ​ណរ​ដ្ឋប្រជាមា​និ​តចិន ក្រោមការដឹកនាំរបស់ គណបក្សកុម្មុ​យ​នី​ស្ត​ចិន​។ ទន្ទឹមនឹងនេះដែរ សម្ដេចតេជោ ក៏បានបញ្ជា​ក់​ថានៅ​ថ្ងៃទី​៤ ធ្នូ ខាមុខនេះ កម្ពុជានឹងចាប់ផ្ដើមចរចា​លើ​កិច្ច​ព្រ​មព្រៀង​ពាណិ​ជ្ជកម្ម​សេរី រវាងចិនកម្ពុជា ដែលទាំងអស់នេះ​នឹ​ងផ្ដ​ល់ផ​លប្រ​យោជ​ន៍ កាន់តែច្រើ​នដ​ល់ប្រ​ជាជា​តិនៃ​ប្រទេ​សទាំ​ងពីរ ហើយក៏មិនគ្រាន់តែជាផ​ល​ប្រយោ​ជន៍​សេដ្ឋកិ​ច្ចប៉ុ​ណ្ណោះ​ទេ ប៉ុន្តែក៏ជាផលប្រយោជន៍សម្រា​ប់​នយោ​បាយ​នៃប្រ​ទេសទាំ​ងពីរ​ផងដែ​រ៕

អត្ថបទដែលជាប់ទាក់ទង