ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អេបផល ប្រកាសប្រា​ប់ថានឹងចេញព្រឹត្តិកា​រណ៍សារព័ត៌មានពិសេស នៅថ្ងៃទី២ ធ្នូ

69

សារព័ត៌មាន sputnik កាលពីថ្ងៃទី១៩.១១.២០១៩ បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ បានប្រកាសពីព្រឹត្តិការណ៍សារព័ត៌មានពិសេសមួយ នៅទីក្រុងញូវយ៉ក នៅថ្ងៃទី ២ ខែធ្នូ ដែលត្រូវបានគេរាយការណ៍ថាផ្តោតលើ“ ការផ្តល់កិត្តិយសដល់កម្មវិធី និងហ្គេម ដែលយើងចូលចិត្តនៅឆ្នាំ ២០១៩” ។

ប្រព័ន្ធផ្សព្វផ្សាយដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកមុននេះ បានលើកឡើងថា ក្រុមហ៊ុន Apple នឹងរៀបចំព្រឹត្តិការណ៍ពិសេសមួយ នៅក្នុងខែតុលា ទោះបីជាចុងក្រោយក្រុមហ៊ុនបានប្រកាស និងបញ្ចេញនូវផលិតផលថ្មីៗរួមទាំង MacBook Pro ១៦ អ៊ីញថ្មីនិង AirPods Pro ថ្មីជាមួយនឹងការលុបចោលសម្លេងរំខានក៏ដោយ។

ស្ថានីយទូរទស្សន៍ CNBC បាននិយាយកាលពីថ្ងៃចន្ទថា គ្មានផលិតផលណាមួយ ត្រូវបានគេរំពឹងថា នឹងត្រូវបានចេញផ្សាយ នៅក្នុងព្រឹត្តិការណ៍ពិសេស ២ ធ្នូនោះទេ។ ស្ថានីយទូរទស្សន៍ CNBC បាននិយាយថា Apple ជារៀងរាល់ឆ្នាំ ចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលនិយាយលម្អិត ពីកម្មវិធីនិងហ្គេម ដែលខ្លួនពេញចិត្តប្រចាំឆ្នាំ ប៉ុន្តែពេលនេះក៏អាចមានរង្វាន់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង