ស៊ីហ្គេមលើកទី៣០នេះអត្តពលកម្មមានប៉ុន្មានវិញ្ញាសា?
ភ្នំពេញ៖ប្រភេទកីឡាអត្តពលកម្មគឺចាកការប្រមូលផ្ដុំនៃព្រឹត្តិការណ៍កីឡាដែលពាក់ព័ន្ធនឹងការរត់ប្រណៃង កាលោត
ការបោះ និង ការដើរ ។
អត្តពលកម្មគឺជាប្រភពនៃមេដាយមាសដែលមានច្រើនជាងគេបំផុតនៅក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ ពិសេស
ក្នុការប្រកួតកីឡាអូឡាំពិក ការប្រកួតកីឡាអាស៊ី និងស៊ីហ្គេមនេះឯង ។ប្រទេសដែលកីឡារបស់កេមានសក្ដានុពលលើប្រ
ភេទកីឡាអត្តពលកម្មនោះគេសប្បាយចិត្តនឹងប្រជែងយកមេដាយណាស់ ។
ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧លើប្រភេទកីឡាអត្តពលកម្ម
វៀតណាមប្រជែងបានមេដាយចំនួនសរុបចំនួន៣៤គ្រឿងដែលក្នុងនោះមេដាយមាស១៧គ្រឿង ប្រាក់ចំនួន១១គ្រឿង និង
សំរិទ្ធ៦គ្រឿង ។
កាលនោះវៀតណាមទម្លាក់ថៃទៅចំណាត់ថ្នាក់លេខ២ដោយបានមេដាយមាស៩គ្រឿង ប្រាក់១៣គ្រឿង និងសំរិទ្ធ
១១គ្រឿងក្នុងខណៈដែលម៉ាឡេស៊ីជាម្ចាស់ផ្ទះឈរនៅចំណាត់ថ្នាក់លេខ៣ជាមួយនឹងមេដាយមាស៨ គ្រឿង មេដាយប្រាក់
៨គ្រឿង និងមេដាយសំរិទ្ធ៩គ្រឿង ។
សម្រាប់ស៊ីហ្គេមលើកទី៣០ឆ្នាំ២០១៩នៅប្រទេសហ្វីលីពីននេះប្រភេទកីឡាអត្តពលកម្មសម្រាប់បុរសមាន២៤វិញ្ញាសា និងនារីមាន២៣វិញ្ញាសា ។
វិញ្ញាសាទាំងនោះមានរត់១.០០០ម៉ែត្របុរស នារីរត់១០០ម៉ែត្របុរស នារី រត់ឆ្លងកាត់ឩបសគ្គ១១០ម៉ែត្របុរស និង
១០០ម៉ែត្រនារី ។រត់២០០ម៉ែត្របុរស នារី រត់១.៥០០ម៉ែត្របុរស នារី រត់Steeplechase ៣.០០០ម៉ែត្រ បុរស នារីដើរចម្ងាយ
២០គីឡូម៉ែត្រ បុរស នារី ។
រត់ឆ្លងកាតឩបសគ្គ៤០០ម៉ែត្របុរស នារី រត់៤០០ម៉ែត្របុរស នារីរត់បណ្ដាក់៤០០ម៉ែត្រ៤ដងបុរស នារី រត់បណ្ដាក់
១០០ម៉ែត្រ៤ដងបុរស នារីដើរប្រណាំងចម្ងាយ៥០គីឡូម៉ែត្របុរស រត់៨០០ម៉ែត្រនារី ម៉ារ៉ាតុងបុរស នារី ក្រៅពីនេះនៅមាន
វិញ្ញាសាលោតកំពស់ លោតចម្ងាយ ចោលថាស ញញួរ ស្ន…ទៀតផង ។
សម្រាប់កម្ពុជាពេលនេះលើប្រភេទកីឡាអត្តពលកម្មនៅមិនទាន់ខ្លាំងនៅឡើយទេតែក៏មិនឃ្លាតពីគេឆ្ងាយដែរតែ
សម្រាប់ឆ្នាំនេះកីឡាករកម្ពុជាមួយចំនួនកំពុងតែលេចធ្លោគួរោចាប់អារម្មណ៍៕