ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេច​ពិជ័យ​សេនា៖ ​ភេរវកម្ម និងអំពើហឹង្សាជ្រុលនិយម​ ​នៅតែជាបញ្ហាប្រឈមក្នុង​​ផ្នែ​ក​​សន្តិសុ​ខខ្លាំងបំផុតសម្រាប់សុវត្ថិ​ភា​ព​ និងសុខដុមរមនា​នៅ​ក្នុង​ស​ង្គមនា​ពេល​បច្ចុ​ប្បន្ន

65

បាងកក៖ ក្រសួងការពារជាតិ កម្ពុជា បានផ្សព្វផ្សាយព័ត៌មានថា នៅ​ទីក្រុង​បាងកក​ ព្រះ​រាជាណា​ចក្រ​ថៃ ​នៅថ្ងៃទី១៨​ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ សម្តេច​​ពិ​ជ័យ​​​សេនា​ ទៀ បាញ់ ​ឧប​នាយក​រដ្ឋមន្រ្តី ​រដ្ឋម​​ន្រ្តី​​​ក្រ​សួង​​​​កា​រ​ពារ​ជាតិ​ បាន​បន្តដឹកនាំគណៈប្រតិភូ​ក្រសួង​ការ​​ពា​រ​​ជាតិ​កម្ពុជា ​ចូ​ល​រួមក្នុង​កិច្ច​ប្រជុំ​​រ​ដ្ឋ​មន្រ្តី​​ការ​ពារ​ជាតិ ​អាស៊ាន ​បូក​លើក​ទី ៦​ នៅ​ទីក្រុង​បាងកក​​។​

កិច្ចប្រជុំ​រដ្ឋមន្រ្តីការពារជា​តិ​ អាស៊ាន បូកលើកទី ៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ​លោក ប្រាវីត វង្ស​សុវណ្ណ ឧបនាយក​រដ្ឋមន្ត្រី ​​នៃ​​ព្រះ​​រាជា​ណាចក្រ​ថៃ ​និង​ជា​ប្រធាន​កិច្ច​​​ប្រជុំ ​និង​មាន​ការ​ចូល​រួម​​ពី​​​​រដ្ឋម​ន្ត្រី​​​ការ​​ពារ​​ជាតិ​​អាស៊ាន​ និង​រដ្ឋមន្ត្រី​ការ​ពារ​​ជា​តិ​​ប្រទេស​​បូក ​រួម​មាន៖​ ចិន ​ជប៉ុន ​សាធារណរដ្ឋកូរ៉េ ​​អូស្រ្តាលី​​ ញូហ្ស៊េ​ឡែន ​​ឥណ្ឌា ​សហព័ន្ធរុស្ស៊ី និង​សហរដ្ឋអាមេរិក។​​​ តាម​រយៈកិ​ច្ច​ប្រជុំនេះ បានបង្ហាញ​របាយការណ៍​​​ពី​លទ្ធផ​ល​​ការ​ងារ​ ​ក្រុម​ការ​​ងា​រ​​ជំនា​ញ ​( EWG )ទាំង៧​ នៃ​កិច្ច​ប្រជុំ​​រដ្ឋមន្ត្រី​​​​កា​រ​ពារ​​​​ជាតិ​​​អា​ស៊ាន​​បូក ​និង​ផែន​​ការ​​អនុវត្ត​​ការ​​ងា​រ​​​បន្ត​​រប​ស់​ក្រុ​ម​កា​រ​​ងារ​ជំនាញ​( EWG ) សម្រាប់ឆ្នាំ​២០២០​ ដល់​២០២៣ ​របស់​​ប្រទេស​​​​​នី​មួយៗ​។​ ក្នុង​របាយ​ការណ៍​នៃ​​កា​រ​​អភិវឌ្ឍ​​ថ្មី​ៗ​រ​បស់​​អាស៊ាន ​បាន​បញ្ជាក់​ថា៖​ រាល់​​ការ​​ចូល​​រួម​កិ​ច្ច​​​ប្រ​ជុំ​​​ទាំ​ង​​​​អស់ ​បាន​ចូល​រួម​ដោះ​ស្រា​យ​​ប​ញ្ហា​ប្រ​ឈម​ ​ផ្នែក​សន្តិសុខ​បច្ចុប្បន្ន ​និង​ទៅ​​​​អនា​គត​។​ ទស្សនៈ​​វិស័យ​​​​​​​​រ​បស់​​អាស៊ាន​ គឺ​ជំរុញ​​ឲ្យ​មា​ន​​សន្តិភាព​ វិបុល​ភាព ​នៅ​ក្នុង​តំបន់​។​​ ការ​ជំរុញ​​ឲ្យ​មាន​សន្តិភាព​ស្ថេរភាព​ក្នុង​​តំ​បន់​ គឺ​មាន​​សារសំខាន់ គឺធ្វើឲ្យមាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិ​ច្ច​ និង​សង្គ​ម។

នៅក្នុងកា​រ​​ចូ​លរួម​​ផ្លា​ស់ប្តូរទស្សនៈស្តីពីបរិស្ថានសន្តិសុខតំបន់​ ​និ​ង អន្តរជាតិ​ ក្នុងកិច្ចប្រជុំ​រដ្ឋម​ន្រ្តី​ការ​ពារ​​ជា​តិ អា​ស៊ាន បូកលើកទី ៦ សម្តេច​ពិ​ជ័យ​សេនា​ ​ទៀ បាញ់ បានថ្លែងថា៖ បរិយាកាសសន្តិសុខ និងយុទ្ធសា​ស្ដ្រ​​ស​កល​​​កំពុង​​តែ​មាន​ការវិវត្តន៍ឥតឈ​ប់​ឈរ​ ដែលបានបង្កើតនូវ​ប​ញ្ហាប្រ​ឈម​ថ្មីៗ និងធ្ងន់ធ្ងរផងដែ​រ​​។ ​ការរីក​ចម្រើន​ឥត​​ឈ​ប់​ឈរ​ នៃ​បច្ចេកវិទ្យាអ៊ីនធឺណែ​ត ​​​កំពុងតែកែប្រែរូបរាងពិភពលោករ​ប​ស់យើ​ង ក្នុងរូបភាពថ្មីមួយ​​។​​ វាបានបង្កលក្ខណៈសម្រាប់ការច្នៃប្រឌិ​ត​ដ៏អ​ស្ចារ្យនា​នា​ ដែលជំរុញឱ្យ​មានការរីកចម្រើ​ន​សេដ្ឋ​កិច្ច សង្គម ​និងវប្បធម៌ និងជួយយើងឲ្យសម្រេចបាន​នូវគោលដៅ​​អ​ភិវឌ្ឍ​ន៍​នានា​។ តែទន្ទឹមនេះក៏បានជះឥ​ទ្ធិ​ពល​​អវិ​ជ្ជមាន​​ផង​ដែរ​ នៅពេលដែលវារីកសាយ​ភា​យ​ និងធ្លាក់ដល់ដៃតួអង្គមិ​ន​មែនរ​ដ្ឋ ដូចជាពួកភេ​រ​វក​រជា​ដើម​។ សម្តេច​ពិ​​ជ័​យ​សេនា បានបញ្ជាក់ទៀតថា៖ ភេរវកម្ម និងអំពើហឹង្សាជ្រុលនិយម​ ​នៅតែជាបញ្ហាប្រឈមក្នុង​​ផ្នែ​ក​​សន្តិសុ​ខខ្លាំងបំផុតសម្រាប់សុវត្ថិ​ភា​ព​ និងសុខដុមរមនា​នៅ​ក្នុង​ស​ង្គមនា​ពេល​បច្ចុ​ប្បន្ន។ ការគំរាមកំហែង​ទាំ​ង​​​នេះ​ នឹងកាន់តែមានគ្រោះថ្នាក់​ខ្លាំ​ងឡើ​ង នៅពេលដែលវាត្រូវបានច្របា​ច់​បញ្ចូ​លជាមួ​យបច្ចេ​ក​​វិ​ទ្យា​ថ្មីៗ​ រាប់បញ្ចូលទាំង​ប​ច្ចេកវិ​ទ្យាធម្ម​តាដូ​ចជា បណ្តាញសង្គម ដើម្បី​កេណ្ឌស​មាជិ​កថ្មី​ និងបច្ចេកវិទ្យាស្មុគស្មាញ​​​ដូច​​ជាយន្ដហោះដ្រូនដែលបំពាក់ដោ​យ​អាវុ​ធ។ បទពិសោធន៍បង្ហា​ញ​ថា គ្មានប្រទេសណាអាចដោះស្រា​យ​បញ្ហា​​ភេវ​រកម្មតែម្នាក់ឯង​បា​ន​ទេ។ យើងយល់យ៉ាងច្បាស់ពីតួ​នា​ទី ​នៃយន្តការរួមគ្នាជាមួយដៃគូ​រ​ប​ស់យើង និងតួនាទីរបស់វេទិកាក​ម្រិ​តតំ​បន់ ​និង​អន្ត​រជាតិ ក្នុងការប្រយុទ្ធប្រឆាំងជា​មួ​យកា​រគំ​រាមកំ​ហែង​នេះ។ សម្តេច​​ពិ​ជ័យ​​សេនា​​​ បាន​​ស​ង្កត់​ធ្ងន់​ថា៖ ដើម្បី​ពង្រឹងសមត្ថភាពប្រ​ឆាំ​ងភេ​រវ​កម្ម និងសង្រ្គោះមហន្តរាយ ក​ង​យោ​ធពលខេមរភូមិន្ទបានធ្វើលំ​ហា​ត់​ហ្វឹកហ្វឺនជាមួយនឹងកងទ័ពរំដោះប្រ​ជា​ជនចិ​ន ​ស្តីពី​ការប្រឆាំ​ងភេ​រវកម្ម និងសង្រ្គោះ​គ្រោះម​ហ​ន្តរា​យ។ ហើយទទឹមនេះ កម្ពុជាក៏ត្រៀមពង្រឹងសមត្ថ​ភា​ពលើ​ការសង្រ្គោះគ្រោះមហន្តរាយនេះ ដោយធ្វើលំហា​ត់​ហ្វឹក​ហ្វឺន​ជាមួយប្រ​ទេសវៀ​ត​ណាម​ នៅខែធ្នូនេះផងដែ​រ​។

នៅ​ឱកាស​បញ្ចប់​​​កិច្ច​​ប្រជុំរ​ដ្ឋមន្រ្តី​ការ​ពារ​ជាតិអា​ស៊ាន​បូក​លើកទី ៦ នាឱកាសនោះ លោក ប្រាវីត វង្ស​សុវណ្ណ ក៏បានប្រគល់ភាពជាម្ចា​ស់​ផ្ទះ ​នៃកិច្ចប្រជុំប្រជុំរដ្ឋមន្រ្តីការ​ពា​រជា​តិអាស៊ា​ន និងកិច្ចប្រជុំ​ដែល​​​ពា​ក់ព័ន្ធ ទៅឲ្យលោក ​នាយ​ឧត្តម​សេនីយ៍ ​ង៉ូ​​ ស៊ុនលេច​ រ​ដ្ឋមន្ត្រីការពារជាតិ​​វៀ​តណា​ម ដែលត្រូវ​ទទួលធ្វើជាម្ចាស់ផ្ទះ​​ប​ន្ត​​នៅ​ក្នុ​ង​​ឆ្នាំ២០២០ ខាងមុខនេះ ៕

 

អត្ថបទដែលជាប់ទាក់ទង