គុណភាពការងារនៅកម្ពុជា កំពុងមានការកែលម្អ ប៉ុន្តែចាំបាច់ត្រូវមានគោលនយោបាយថ្មីៗទៀត ដើម្បីទាញអត្ថប្រយោជន៍ពីទីផ្សារសកល
ភ្នំពេញ ៖ របាយការណ៍របស់ធនាគាពិភពលោកក្រោមចំណងជើងថា អនាគត
ការងារនៅប្រទេសកម្ពុជា៖ តំណភ្ជាប់ជាមួយសេដ្ឋកិច្ចនាពេលខាងមុខ ដែលចេញផ្សាយនៅថ្ងៃនេះ និយាយថា ភាព
ចម្រុះនិងគុណភាពនៃការងារដែលមាននៅក្នុងប្រទេស កំពុងមានការកែលម្អឱ្យប្រសើរឡើង ប៉ុន្តែកម្ពុជាចាំបាច់ត្រូវ
មានគោលនយោបាយថ្មីៗ ដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសនានា ដែលអាចរកបាននៅលើទីផ្សារពិភពលោកនាពេលអនាគត។
របាយការណ៍របស់ធនាគារពិភពលោក ចំនួន៥៦ទំព័រ ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសណ្ឋាគារឡឺរ៉ូយ៉ាល់។
ក្នុងចំណោមការងារចំនួន ៨លាននៅក្នុងប្រទេសកម្ពុជា មាន ៣៧ភាគរយ ជាការងារមានប្រាក់ឈ្នួលដែលភាគ
ច្រើនផ្ដល់ប្រាក់ចំណូលខ្ពស់ គ្រាន់បើ និងអត្ថប្រយោជន៍ការពារបន្ថែមដល់កម្មករ។ ប៉ុន្តែ ៦៣ភាគរយទៀត នៅតែជា
ការងារបែបប្រពៃណីនៅឡើយ។ ក្នុងនោះមានការងារដាំដុះឬអាជីវកម្មជាលក្ខណៈគ្រួសារ ដែលមិនសូវបានធ្វើសមាហរណកម្មចូលទៅក្នុងសេដ្ឋកិច្ចទំនើបប៉ុន្មានទេ ហើយផ្តល់ឱ្យកម្មករនូវប្រាក់ចំណូលទាបជាង។
លោកស្រី អ៊ុនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ “ភាព
ចម្រុះនិងគុណភាពនៃការងារនៅក្នុងប្រទេសកម្ពុជា ត្រូវបានកែលម្អឱ្យប្រសើរឡើងជាបណ្តើរៗហើយ។ ប៉ុន្តែ
និន្នាការសកល មានដូចជាការកើនឡើងនូវចំនួនរបស់វណ្ណៈកណ្តាលក្នុងតំបន់អាស៊ី បម្រែបម្រួលលំនាំក្នុងការធ្វើ
ពាណិជ្ជកម្ម និងស្វ័យប្រវត្តិកម្ម តម្រូវឱ្យកម្ពុជាគិតគូរឡើងវិញអំពីយុទ្ធសាស្រ្តការងាររបស់ខ្លួន ខណៈដែលប្រទេស
នេះកំពុងឈានឆ្ពោះទៅកាន់ដំណាក់កាលមួយទៀត នៃការអភិវឌ្ឍផ្អែកលើការនាំចេញ”។
ក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស បានដើរតួយ៉ាងសំខាន់ក្នុងការងាររួមចំណែកបង្កើតការងារមានគុណភាព
ខ្ពស់នៅក្នុងប្រទេសកម្ពុជា។ មកដល់ឆ្នាំ២០១៥ មួយភាគបីនៃការងារមានប្រាក់ឈ្នួលនៅកម្ពុជា គឺស្ថិតនៅក្នុងក្រុម
ហ៊ុនដែលគ្រប់គ្រងដោយជនបរទេស។ ក្នុងអំឡុងឆ្នាំ២០១០-២០១៥ ឧស្សាហកម្មកាត់ដេរគឺជាវិស័យមុខរបរដែល
មានការរីកលូតលាស់យ៉ាងលឿនបំផុត ដោយបង្កើនចំណែករបស់ខ្លួននៅក្នុងការបង្កើតការងារបាន ១,១ភាគរយ
ក្នុងមួយឆ្នាំ។
ក្រុមហ៊ុនក្នុងស្រុកមានចំនួនច្រើនជាងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស ប៉ុន្តែពួកគេមិនបានចូលរួមចំណែក
បង្កើតការងារបានច្រើនទេ។ ក្រុមហ៊ុនក្នុងស្រុកជួលកម្មករជាមធ្យម៨នាក់ក្នុងមួយក្រុមហ៊ុន បើប្រៀបធៀបទៅនឹង
១២៤នាក់ ក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយជនបរទេស។ កង្វល់ធំមួយគឺនៅត្រង់ការធ្វើយ៉ាងណាឱ្យពលករកម្ពុជា
មានជំនាញចាំបាច់ដើម្បីពួកគាត់អាចទៅប្រកួតប្រជែង ជាមួយកម្មករមកពីប្រទេសផ្សេងទៀត ក្នុងការស្វែងរក
ការងារធ្វើក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយបរទេស។ នៅឆ្នាំ២០១៦ ៣៧,៦ភាគរយ នៃក្រុមហ៊ុននាំចេញបាន
ប្រាប់ឱ្យដឹងថា កម្លាំងពលកម្មដែលមានការអប់រំជំនាញមិនគ្រប់គ្រាន់ ជាឧបសគ្គចម្បងដល់ការធ្វើអាជីវកម្ម។
របាយការណ៍នេះស្នើជូនអនុសាសន៍បែបយុទ្ធសាស្ត្រ៤ ដើម្បីធានាសម្រាប់ឲ្យមានការងារច្រើននិងប្រសើរនាពេលអនាគត៖ ធ្វើពិពិធកម្មវិស័យនាំចេញឲ្យចូលក្នុងខ្សែចង្វាក់តម្លៃនៃតម្លៃបន្ថែម បង្កើតបរិយាកាសធុរកិច្ចក្នុងស្រុក
ដែលគាំទ្រដល់ការរីកលូតលាស់ នៃក្រុមហ៊ុនក្នុងស្រុក ពង្រឹងការតភ្ជាប់រវាងវិស័យការងារក្នុងស្រុក និងការនាំចេញនៃ
សេដ្ឋកិច្ច និងការវិនិយោគលើជំនាញ និងការអប់រំនៃកម្មករ។ របាយការណ៍បានលើកឡើងជាគោលនយោបាយជាក់
លាក់ពាក់ព័ន្ធការងារចំនួន ៧ ដែលអាចជួយសម្រេចបានយុទ្ធសាស្រ្តនេះ៖
១-ធ្វើពិពិធកម្មវិស័យនាំចេញនិងការវិនិយោគផ្ទាល់ពីបរទេស ឱ្យចូលទៅក្នុងខ្សែចង្វាក់តម្លៃនៃតម្លៃបន្ថែម
កាន់តែខ្ពស់។ បច្ចុប្បន្ននេះ ការងារភាគច្រើនៗតែស្ថិតនៅក្នុងផ្នែកណាដែលមានតម្លៃទាបនៃខ្សែចង្វាក់តម្លៃសកល (global value chains)។ ការកែសម្រួលដំណើរការឱ្យសាមញ្ញ ការផ្តល់ការលើកទឹកចិត្តដល់វិនិយោគិនប្រទេស និងការបង្កើតសេវាត្រួតពិនិត្យធានាគុណភាព នឹងជួយជំរុញការធ្វើពិពិធកម្មនៃវិស័យនាំចេញនិងការវិនិយោគផ្ទាល់ពីបរទេស ឱ្យចូលទៅក្នុងខ្សែចង្វាក់តម្លៃ នៃតម្លៃបន្ថែមកាន់តែខ្ពស់ ឬទៅក្នុងផ្នែកណាមួយនៃខ្សែចង្វាក់តម្លៃ។
២-សម្រួលដំណើរការនីតិវិធីឱ្យរលូន និងកាត់បន្ថយចំណាយថ្លៃដើមលើការបង្កើតនិងការពង្រីកសហគ្រាសខ្នាតតូចនិងមធ្យម ដែលមានសក្តានុពលច្រើនគួរសមនៅក្នុងការបង្កើតការងារ។ គោលនយោបាយទាំងនេះ រួមទាំងការកាត់បន្ថយការចំណាយលើធុរកិច្ចសម្រាប់ក្រុមហ៊ុនក្នុងស្រុក ការបង្កើនការចូលរួមរបស់
ក្រុមហ៊ុនក្នុងការអភិវឌ្ឍជំនាញសម្រាប់កម្មករ ការបង្កើនការទទួលបានហិរញ្ញវត្ថុតាមរយៈកម្មវិធីជំនួយនិង
ការលើកទឹកចិត្តសារពើពន្ធ និងការផ្តល់ការគាំទ្រដល់ក្រុមហ៊ុនក្នុងការជ្រើសរើសកម្មករ។
៣-ជួយដល់អាជីវកម្មតាមគ្រួសារឱ្យពង្រីកផលិតភាពរបស់ខ្លួន និងបង្កើតការងារកាន់តែល្អឡើង។ អាជីវកម្មតាមគ្រួសារ ផ្តល់ការងារមួយក្នុងចំណោមការងារប្រាំ ហើយគេរំពឹងថាចំណែកការងារក្នុងអាជីវកម្មតាម
គ្រួសារនេះនឹងកើនឡើងថែមទៀត ជាមួយនឹងការរីកចម្រើនរបស់ទីក្រុង។ បច្ចេកវិទ្យាព័ត៌មាន ឧទាហរណ៍
អាចជួយអាជីវកម្មតាមផ្ទះឱ្យបង្កើនគុណភាព នៃទម្លាប់អនុវត្តជាមូលដ្ឋានក្នុងការធ្វើធុរកិច្ចរបស់ខ្លួន និង
សមត្ថភាពរកបានទីផ្សារកាន់តែធំ។
៤-គាំទ្រការអភិវឌ្ឍបណ្តាញតភ្ជាប់រវាងក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេសសម្រាប់ការនាំចេញ និងក្រុមហ៊ុន
ផ្គត់ផ្គង់ធាតុចូលក្នុងស្រុក ឧទាហរណ៍ ដោយផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនគ្រប់គ្រងដោយជន
បរទេសណា ដែលជាធាតុចូលពីសហគ្រាសខ្នាតតូចនិងមធ្យម ក្នុងស្រុកយកទៅប្រើប្រាស់ ការបង្កើតជា
បញ្ជីមួយដែលភ្ជាប់អ្នកផ្គត់ផ្គង់ក្នុងស្រុក ជាមួយនឹងសមត្ថភាពជាដៃគូជាមួយក្រុមហ៊ុនបរទេស និងការ
បង្កើតកម្មវិធីអភិវឌ្ឍអ្នកផ្គត់ផ្គងក្នុងស្រុក។
៥- កសាងប្រព័ន្ធអភិវឌ្ឍន៍ជំនាញមួយដែលនឹងអាចទាក់ទាញបានការវិនិយោគផ្ទាល់ ពីបរទេសដែលមានតម្លៃកាន់តែខ្ពស់ និងបង្កើនផលិតភាពនៅតាមគ្រប់ផ្នែកនៃសេដ្ឋកិច្ច។ កម្លាំងពលកម្មនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ទទួលបានកម្រិតអប់រំជាមធ្យមបានត្រឹមតែ៦,៣ឆ្នាំទេ។ អ្នកធ្វើគោលនយោបាយគួរតែផ្តោត
លើការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំសព្វថ្ងៃនេះ ដើម្បីជួយពលករនៅថ្ងៃស្អែក( ថ្ងៃខាងមុខ)ឱ្យទទួលបានជំនាញច្រើនមុខ ដែលចាំបាច់សម្រាប់ធ្វើការនៅក្នុងសេដ្ឋកិច្ច ដែលពឹងផ្អែកលើចំណេះដឹងខ្លាំង ហើយធ្វើ
ការពាក់ព័ន្ធសហគ្រាសនានា ឱ្យចូលរួមក្នុងការរចនារៀបចំផ្តល់ហិរញ្ញប្បទាន និងការគាំទ្រដល់ប្រព័ន្ធប
ណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈមួយ ដើម្បីជាប្រយោជន៍ដល់កម្មករនៅបច្ចុប្បន្ននេះ ។
៦-លើកកម្ពស់ចល័តភាពនៃកម្លាំងពលកម្មនិងការផ្គូផ្គងជំនាញជាមួយការងារឱ្យមានប្រសិទ្ធផលខ្ពស់ ដោយ
បើកឱ្យមានបណ្តាញផ្លូវការសម្រាប់ការធ្វើចំណាកស្រុកជាអន្តរជាតិ និងរៀបចំកម្មវិធីគាំទ្រនានាដែលលើក
ទឹកចិត្តដល់ការធ្វើចំណាកស្រុកជាលក្ខណៈវិលជុំ និងតាមរយៈការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ
ទាំងក្នុងនិងក្រៅប្រទេសដល់និស្សិត អ្នកស្វែងរកការងារ វិទ្យាស្ថានអប់រំនិងបណ្តុះបណ្តាល និងនិយោជក
ដើម្បីឱ្យជម្រើសក្នុងការភិវឌ្ឍជំនាញអាចសម្របខ្លួនស៊ីគ្នាជាមួយនឹងតម្រូវការទីផ្សារការងារដែលកំពុងមាន
ការវិវត្តប្រែប្រួល។
៧-យកមកវិញឱ្យបាននូវឯករាជ្យភាពផ្នែកម៉ាក្រូសេដ្ឋកិច្ច និងអត្រាប្តូរប្រាក់មួយដែលមានភាពបត់បែន។
ដំណើរឡើងចុះតម្លៃប្រាក់ដុល្លារអាមេរិក ជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យពាណិជ្ជកម្ម និងទំនិញរបស់កម្ពុជា
ដែលទទួលខុសត្រូវលើការបង្កើតការងារភាគច្រើនរបស់ប្រទេស។ នៅពេលដែលប្រទេសកម្ពុជាចាប់ផ្តើម
នាំចេញទៅកាន់ប្រទេសនានាកាន់តែច្រើន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងសារពើពន្ធ និងជួយការពារការងារ
ដែលមានស្រាប់ពីកត្តានានា ដែលពាក់ព័ន្ធជាមួយប្រាក់ដុល្លារអាមេរិក។
លោកស្រី វេនឌី ខាន់និងហេម សេដ្ឋកិច្ចជាន់ខ្ពស់ និងជាអ្នកនិពន្ធរបាយការណ៍ មានប្រសាសន៍ថា “ជោគជ័យនៃយុទ្ធសាស្រ្តការងាររបស់ប្រទេសកម្ពុជា នឹងអាស្រ័យលើការចូលរួមនិងកិច្ចសហប្រតិបត្តិការរបស់ភាគីពាក់ព័ន្ធនានា
លើគ្រប់ផ្នែកនៃសេដ្ឋកិច្ច មិនមែនត្រឹមតែអ្នកធ្វើគោលនយោបាយ និងថ្នាក់ដឹកនាំរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែគឺទាំង
សហគ្រិន អ្នកវិនិយោគ ដៃគូអភិវឌ្ឍន៍ និងជាពិសេស គឺពលករខ្លួនឯង តែម្តង”៕