អភិបាលជធានីភ្នំពេញផ្ញើរសារលិខិតជូន សម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុរំលែកទុក្ខសម្តេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី
ភ្នំពេញ៖អភិបាលជធានីភ្នំពេញលោកឃួងស្រេងបានផ្ញើរសារលិខិតជូនសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុក្នុងការរំលែកទុក្ខសម្តេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រសមាជិកក្រុមប្រឹក្សាធម្មនុញ្ញនិងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលទ្រង់បានសោយព្រះទិវង្គតកាលពីថ្ងៃចន្ទ៧រោចខែកត្តិកឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៨វេលាម៉ោង១២និង៣០នាទីក្នុងព្រះជន្មាយុ៧៧ព្រះវស្សាដោយព្រះរោគាពាធ។
ក្នុងសារលិខិតនេះមានន័យដើមទាំងស្រុងថា៖ សូមក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលមន្ត្រីរាជការកងកម្លាំងនិងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាមានក្តីរន្ធត់ចិត្តឥតឧបមានឹងមានសេចក្តីត្រៀមក្រំជាពន់ពេករកអ្វីប្រៀបផ្ទឹមពុំបានដោយទទួលដំណឹងថា
សម្តេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រសមាជិកក្រុមប្រឹក្សាធម្មនុញ្ញនិងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈទ្រង់សោយព្រះទិវង្គតនៅថ្ងៃចន្ទ៧រោចខែកត្តិកឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹង
ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៨វេលាម៉ោង១២:៣០នាទីក្នុងព្រះជន្មាយុ៧៧ព្រះវស្សាដោយព្រះរោគាពាធ។ ស្ថិតក្នុងក្តីរំយោគដ៏សែនសោកសង្រេងខ្សឹកខ្សួលរំជួលចិត្តឥតឧបមានេះទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតចូលរួមរំលែកនូវព្រះរាជមរណទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ដ៏ជ្រាលជ្រៅថ្វាយសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដោយក្តីសោកស្ដាយសង្វេគស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះការបាត់បង់សម្តេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី។
ការសោយព្រះទិវង្គតរបស់ទ្រង់គឺជាការបាត់បង់ដ៏ធំធេងបំផុតនូវតួអង្គពហុជំនាញក្នុងវិស័យវប្បធម៌អរិយធម៌ជាតិខ្មែរជាដួងព្រលឹងរឹងមាំខ្លាំងក្លាពិសេសតាំងពីសម័យសង្គមរាស្ត្រនិយមដ៏ឧត្តុង្គឧត្តមដែលជាព្រះរាជបុត្រីអង្គព្រះមហាក្សត្រដ៏ឆ្នើមព្រះនាមនរោត្តមបុប្ផាទេតិ៍ដ៏ស្រស់ល្វន់ល្វទ្រង់ពេញព្រះហឫទ័យនឹងនាដកាជាអង្គតួឯករបាំអប្សរាលើកតម្កើងវប្បធម៌ពណ្ណរាយជាតិថ្កើងថ្កានល្បីល្បាញរន្ទូទាំងសកលលោក។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមព្រះបរមរាជានុញ្ញាតចូលរួមរំលែកនូវព្រះរាជមរណទុក្ខដោយសេចក្តីសង្ខេតជា
ទីបំផុតនិងសូមវន្ទាឧទ្ទិសបួងសួងដល់ព្រះវិញ្ញាណក្ខន្ធរបស់សម្តេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីទ្រង់យាងសោយសុខក្នុងសុគតិភពត្រប់១ព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រនិងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា។
សេក្តីគួរពុំគួរសូមទ្រង់ព្រះមេត្តាប្រោស៕