ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះបរមសពសម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីដង្ហែរមកដល់រាជធានីភ្នំពេញ

60

ភ្នំពេញ៖ព្រះបរមរាជវាំងបានប្រកាសព័ត៌មានថានាវេលាយប់ថ្ងៃទី១៩ខែវិចិ្ឆកាឆ្នាំ២០១៩ព្រះបរមសពនៃសម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីទេពនាថវដ្ដីឯកស្តេចយាងនិវត្តន៍មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

សូមថ្វាយមហាព្រះរាជកុសល។

សម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីដែលជាព្រះរាជបុត្រីច្បងរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រកម្ពុជាបានសោយទិវង្គតក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃដោយជរាពាធក្នុងព្រះជន្ម៧៧ព្រះវស្សា។

នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញគេសង្កេតឃើញមានការនិមន្តយាងនិងអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំមន្រ្តីរាជការប្រជាពលរដ្ឋនិងសិល្បករសិល្បការិនីមកពីព្រះមរបរាជវាំងក្រសួងស្ថាប័នរដ្ឋទៅចាំទទួលព្រះសពយ៉ាងច្រើនកុះករ។

សូមជម្រាបថាសម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីបានសោយទិវង្គតនាវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃដោយជរាពាធ។

សម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវីជាព្រះរាជបុត្រីច្បងនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រនិងអ្នកម្នាងផាត់កាញ៉ុលនាដការីនៃរបាំព្រះរាជទ្រព្យ។ព្រះអង្គត្រូវជាព្រះរៀមបង្កើតមាតាទីទៃនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង