ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខេត្តកំពង់ចាម​ ឃាត់ខ្លួន​សង្ស័យ​៦​នាក់​ ពាក់ព័ន្ធ​គ្រឿងញៀន​

68

​កំពង់ចាម​៖​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បាន​ចាត់​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ និង​កម្លាំង​ជំនាញ​អធិការដ្ឋាន​ស្រុក​កោះសូទិន​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ជីវ​ សេង​រស់​ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បើក​កិច្ច​ប្រតិបត្តិការ​ ប​ង្រា្ក​ប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​បាន​ ០១​ករណី​ដោយ​ប្រើ​វិធាន​រដ្ឋបាល​ចំហ​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ ស្រី​១​នាក់​ ស្ថិត​នៅ​ចំណុច​ភូមិ​ដំណាក់​ព្រីង​កើត​ ឃុំ​មហាលាភ​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ នៅ​ថ្ងៃ​ទី​១៩​ ខែ​១១​ ឆ្នាំ​២០១៩​ ។​

​លោកស្នងការ​នគរបាល​ខេត្តកំពង់ចាម​ បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​៦​នាក់​នោះ ​រួម​មាន​៖​ទី​១-​ឈ្មោះ​ធឿ​ន​ សួរ​ ភេទ​ប្រុស​ សញ្ជាតិ​ខ្មែរ​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ដំណាក់​ព្រីង​ ឃុំ​មហាលាភ​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​ (​ជនសង្ស័យ​ខាងលើ​មាន​ដីកាចាប់ខ្លួន​លេខ​៦៦​ ចុះ​ថ្ងៃ​ទី​០៩​ ខែឧសភា​ ឆ្នាំ​២០១៨​ ចេញ​ដោយ​លោក​ឡុ​ច​ ឡៅ​ ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​),​ ទី​២-​ឈ្មោះ​ឈួ​ន​ ផា​ ភេទ​ប្រុស​ សញ្ជាតិ​ខ្មែរ​ អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​ដំណាក់​ព្រីង​ ស្រុក​កោះសូទិន​ ខេត្តកំពង់ចាម​,​ ទី​៣-​ឈ្មោះ​ឈុ​ន​ ស៊ា​ង​ហ៊ឺ​ ភេទ​ប្រុស​ សញ្ជាតិ​ខ្មែរ​ អាយុ​ឆ្នាំ​៤៤​ រស់នៅ​ភូមិ​មាន​ ឃុំ​មាន​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​,​ ទី​៤-​ឈ្មោះ​ខែ​ម​ ភឿន​ ភេទ​ប្រុស​ សញ្ជាតិ​ខ្មែរ​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​មៀន​ ឃុំ​មៀន​​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​,​ ទី​៥-​ឈ្មោះ​ចាប​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ នៅ​ភូមិ​មៀន​ ឃុំ​មៀន​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ និង​ទី​៦-​ឈ្មោះ​លាង​ លី​ហ្សា​ ភេទ​ស្រី​ ជាតិខ្មែរ​ អាយុ​២៨​ឆ្នាំ​ នៅ​ភូមិ​មៀន​ ឃុំ​មៀន​ ស្រុក​អូ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​។​

​ដកហូត​វត្ថុ​តាង​រួម​មាន​៖​ម្សៅ​ក្រាម​ពណ៌​ស​ សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​២៤​កញ្ចប់​,​ ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​,​ ម៉ូតូ​ចំនួន​២​គ្រឿង​ ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​១​គ្រឿង​ និង​ថង់​វេច​ខ្ចប់​មួយ​ចំនួន​ធំ​។​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង