ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ យកកាំបិតចុងស្រួចភ្ជង់ ក​ ជនរងគ្រោះ ឆក់យកកាបូប និងប្លន់យកម៉ូតូកង់បី PassApp ១​គ្រឿងទៅបាត់ ដោយសុវត្ថិភាព

78

ស្រុកខ្សាច់កណ្តាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ បានរាយការណ៍ព័ត៌មានពីករណីលួចមានស្ថានទម្ងន់ទោស ដោយមានជនសង្ស័យម្នាក់មាឌធំបានយកកាំបិតចុងស្រួចភ្ជង់ ក​ ជនរងគ្រោះ
ឆក់យកកាបូប និងម៉ូតូកង់បី PassApp ០១​ គ្រឿងទៅបាត់ដោយសុវត្ថិភាព។ កើតហេតុកើតថ្ងៃ អង្គារទី១៩ វិច្ឆិកា ២០១៩ម៉ោង១និង១៦នាទី ចំណុចផ្លូវជាតិលេខ៨ ភូមិព្រៃចាស់ ឃុំ វិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះ​០២​នាក់(ប្តីប្រពន្ធ​) ១.ឈ្មោះ អាន សុភ័ក្រ ភេទ ប្រុសអាយុ២៣ឆ្នាំជនជាតិ ខ្មែរ មុខរបរ រត់(Pass App) មានទីលំភូមិជម្ពូវ័ន្ត​ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ប្តី) ។ ២.ឈ្មោះ ជ សុវណ្ណឌី ភេទស្រីអាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរ មេផ្ទះ នៅភូមិ ឃុំ ជាមួយឈ្មោះ អាន សុភ័ក្រ (ប្រពន្ធ)។

ជនសង្ស័យ​ ០១​ នាក់​ មិនស្គាល់អត្តសញ្ញាណមាឌ ធំ កំពស់ប្រហែល១,៨០​ ម៉ែត្រ​ សម្បុរ​ ស​ ពាក់អាវយឺតខ្មៅដៃខ្លី ពាក់អាវធំពណ៌ខ្មៅពីក្រៅ មានមួកគ្របពីលើ។

សំភារៈបាត់បង់៖ ម៉ូតូកង់បី PassApp ០១​ គ្រឿង​ ពណ៌ ស គ្មានផ្លាកលេខ កាបូបលុយ០១ ក្នុងកាបូបលុយមាន ទូរស័ព្ទចំនួន២គ្រឿង​ និងប្រាក់រៀល៥ម៉ឺនរៀល។

នគរបាលប្រាប់ពីសភាពរឿងហេតុនេះថា ជនរងគ្រោះ អាន សុភ័ក្រ ប្រកបមុខរបររត់PassApp ហើយកន្លងមកជនរងគ្រោះធ្លាប់ដឹក ជនសង្ស័យជាច្រើនលើកមកហើយ ។ នៅថ្ងៃទី១៨ វិច្ឆិកា ២០១៩ម៉ោង២៣និង៣០នាទីជនរងគ្រោះ បានដឹកជនសង្ស័យ១នាក់មិនស្គាល់ឈ្មោះ និងម្នាក់ទៀតមកជាមួយជនសង្ស័យមិនស្គាល់ឈ្មោះដែរ រួមទាំងប្រពន្ធរបស់ខ្លួនដឹកចេញពីផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ ថាទៅវិមានឈ្នះៗ ពេលទៅដល់វិមានឈ្នះៗ​ ជនសង្ស័យឲ្យឌុបបន្ត ទៅស្ពានព្រែកតាមាក់ ពេលមកដល់ស្ពានព្រែកតាមាក់ ប្រាប់ឲ្យឌុបបន្តទៅមុខទៀត ពេលទៅដល់កន្លែងកើតហេតុជនសង្ស័យបានឲ្យជនរងគ្រោះឈប់ PassApp ជនសង្ស័យម្នាក់មាឌធំបានយកកាំបិតចុងស្រួចភ្ជង់ ក​ ជនរងគ្រោះឈ្មោះ ជ វណ្ណឌី ជាប្រពន្ធ ហើយវាយត្រូវចំមុខ​ ជាច្រើនដៃ រួចឆក់យកការបូបលុយ ប្តីឃើញដូចនោះក៏ប្រគល់PassAppឲ្យទៅជនសង្ស័យ រួចជនសង្ស័យជិះទៅទិសខាងកើតសំដៅទៅស្រុកពារាំងចំណែក​ជនម្នាក់ទៀតដែលមកជាមួយជនសង្ស័យ មិនបានទៅជាមួយជនសង្ស័យនោះទេ។
ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ​ និងម្នាក់មកជាមួយជនសង្ស័យ បានហៅ ឡានដឹកស្រូវជិះតាមរកជនសង្ស័យ តែរកមិន ឃើញ ក៏ជិះឡានដឹកឥដ្ឋត្រឡប់មកព្រែកតាមាក់វិញ ហើយ
ចូលដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល(PM) ។

ករណីនេះ កងរាជអាវុធហត្ថស្រុកកំពុងបន្តចំណាត់ការ តាម​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ​ ឯផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក​ បានបន្តចុះសហការស្រាវជ្រាវជាមួយកងរាជអាវុធហត្ថស្រុក​ផងដែរ ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង