ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងរៀបចំដែនដីនគរូនីយកម្ម បានចេញលិខិតផ្អាក ការសាងសង់សំណង់៤២ ជាន់

51

 

ភ្នំពេញ៖ បន្ទាប់ពីមានដែកធ្លាក់ពី លើដំបូលអគារ៤២ជាន់ មកក្រោម បណ្ដាលឲ្យត្រូវរថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំនោះ

ក្រសួងរៀបចំដែនដីនគរូនីយកម្ម និងសំណង់ បានចេញលិខិតផ្អាកការសាងសង់សំណង់៤២ ជាន់ ។

បន្ទាប់បានធ្លាក់ដែកទំហំធំធ្លាក់មកលើរថយន្ត របស់ឧកញ៉ាម្នាក់ កាលពីរសៀលថ្ងៃទី២០ វិច្ឆិកា  ក្រសួងជំនាញ បញ្ជាក់ថា ការផ្អាកនេះ ត្រូវបានតម្រូវឲ្យក្រុមហ៊ុនសំណង់ រកដៃគូដែលមានជំនាញបច្ចេកទេសប្រកបដោយសុវត្ថិភាព មកជំនួស  និងរហូតដល់មានការអនុញ្ញាតពីក្រសួងសារជាថ្មី ។

បើតាមក្រសួងរៀបចំដែនដីនរគរូនីយកម្ម សម្រេច ៖ អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ លោក លី សាន់ហ៊ីម តំណាងក្រុមហ៊ុន យ៉ុន វូ (ខេមបូឌា) ជាម្ចាស់សំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម(GOLD TOWER 42) មានទីតាំងស្ថិតនៅលើក្បាលដីលេខ ៦០ និង ដីឡូត៍លេខ ១៥៤ មហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្ស ភូមិ ៤ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជ្រាបថា៖ ការដ្ឋានសំណង់របស់លោកត្រូវផ្អាកការងារសាងសង់ជាបណ្តោះអាសន្នចាប់ពីថ្ងៃចេញលិខិតនេះតទៅ និងត្រូវអនុវត្តតាមការណែនាំ ដូចខាងក្រោម៖ ១. ត្រូវរុះរើចេញកន្រ្ទកយោងសម្ភារៈ ដែលនៅជាប់តាម បណ្តោយផ្លូវសាធារណៈ។ ២. ត្រូវរកក្រុមហ៊ុនកទេស ផ្នែកសុវត្ថិភាពការដ្ឋាន មកធ្វើការវាយតម្លៃ និងបញ្ជាក់អំពីសុវត្ថិភាពការដ្ឋានរបស់លោក ដែលបានចុះបញ្ជីពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។ ៣. ការដ្ឋានអាចបន្តការសាងសង់បាន លុះត្រាតែមានលិខិតអនុញ្ញាត ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងករណីលោក មិនអនុវត្តតាមលិខិតនេះទេ នោះលោកនឹងត្រូវប្រឈមមុខ តាមផ្លូវច្បាប់ជាធរមាន ។

សូមបញ្ជាក់ថា នេះចំឡាន បើចំមនុស្សទៅជាយ៉ាងណា?ធ្លាក់ដែកពីសំណង់អគារ៤២ជាន់ ចុះក្រោម ត្រូវរថយន្តស៊េរីទំនើបមួយគ្រឿង ។  ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ខណៈប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខ្ពស់កប់ពពក ស្រាប់តែបាក់ដែកធ្លាក់ពី លើដំបូលអគារមកក្រោម បណ្ដាលឲ្យត្រូវរថយន្តមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចសំណង់អគារ៤២ជាន់ផ្លូវព្រះមុនីវង្ស (ស្តុបពេទ្យចិន) សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។

រថយន្តដែលរងការខូចខាតម៉ាក ម៊ែរសឺដែស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BC-7788 មួយគ្រឿងថ្មីស្រឡាងឡើងខ្ទេច។ ជាមួយគ្នានោះ ពលរដ្ឋមានការលាន់មាត់ថា នេះសំណាងហើយចំឡាន បើចំមនុស្សវិញមិនជាយ៉ាងណា ?

ប្រជាពលរដ្ឋថា គួរណាស់អាជ្ញាធរ និងមន្រ្តីជំនាញ ចុះណែនាំឲ្យបានខ្លាំងផង។ សូមបញ្ជាក់ថា រថយន្តស៊េរីទំនើបនោះ ជារបស់ឧកញ៉ាម្នាក់ ហើយត្រូវបានម្ចាស់ក្រុមហ៊ុនសំណង់អាគារ 42 ជាន់នេះ ចេញថ្លៃសងរថយន្តទាំងស្រុង ដោយទិញរថយន្តថ្មីប្រគល់ជូនលោកឧកញ៉ាម្ចាស់រថយន្ត ជំនួសរថយន្តដែលរងការខូចខាត ៕

អត្ថបទដែលជាប់ទាក់ទង