ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ACU ៖ ប្តឹងប្រធានសហគម​​ន៍ក​សិកម្ម​​ប្រើប្រា​​ស់ទឹ​កទំ​ន​ប់៧៨​ជ្រាវ និងជាប្រធាន​ស​ហគម​ន៍​ទេ​ស​​ចរណ៍​ធម្ម​ជាតិ​បឹ​ងពារាំង​ ពីប​ទប៉ុ​នប៉​ង​មនុស្ស​ឃា​តគិ​​​តទុ​​ក​​ជាមុន​

51

ភ្នំពេញ៖អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតមួយច្បាប់ ករណីប្តឹងលោក គង់ មង្គល ប្រធានសហគម​ន៍កសិកម្ម​ប្រើប្រា​ស់ទឹ​កទំ​ន​ប់៧៨ជ្រាវ និងជាប្រធាន​ស​ហគម​ន៍ទេស​ចរណ៍​ធម្ម​ជាតិ​បឹ​ងពារាំង ពីបទប៉ុនប៉​ង​មនុស្ស​ឃា​តគិ​តទុ​ក​ជាមុន និងភាពមិនប្រក្រតីក្នុ​ង​ការ​អនុ​វត្តតួនា​ទីភា​រកិច្ច។

អង្គភាពប្រឆាំងអំពើពុករលួយ បានចេញលិខិតមួយច្បាប់ នៅថ្ងៃទី ២០ ខែ វិជ្ជា ឆ្នាំ២០១៩ ជូនលោក ស៊ីម ឈីវឈានពិសិដ្ឋ
មានទីលំនៅភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងកម្មវត្ថុករណីប្តឹងលោក គង់ មង្គល ប្រធានសហគម​ន៍កសិកម្ម​ប្រើប្រា​ស់ទឹ​កទំ​ន​ប់៧៨ជ្រាវ និងជាប្រធាន​ស​ហគម​ន៍ទេស​ចរណ៍​ធម្ម​ជាតិ​បឹ​ងពារាំង ពីបទប៉ុនប៉​ង​មនុស្ស​ឃា​តគិ​តទុ​ក​ជាមុន និងភាពមិនប្រក្រតីក្នុ​ង​ការ​អនុ​វត្តតួនា​ទីភា​រកិច្ច របស់លោក ​ក្ដោ​ប រ៉ន ​ចៅសង្កា​ត់ជ្រាវ និងលោក គង់ ប៊ីប ចៅសង្កាត់រងទី១ សង្កាត់ជ្រា​វ ក្រុងសៀម​រា​ប ខេត្តសៀមរា​ប។

អង្គភាពប្រឆាំងអំពើពុករលួយ បានផ្សព្វផ្សាយលិខិតនេះ យោងពាក្យប្តឹងដែលអង្គភាពប្រឆាំងអំ​ពើ​ពុករ​លួយ ទទួលបាននៅថ្ងៃទី ​២​០ ​ខែ កុម្ភៈ ឆ្នាំ ២០១៩ និងស្មារតីអង្គប្រ​ជុំពិនិ​ត្យនៅ​ថ្ងៃ​ទី​១ ខែ មីនា ឆ្នាំ ២០១៩ និងពាក្យប្តឹងដែលអង្គភាពប្រឆាំង​អំ​ពើពុក​រ​លួយ ទទួលបាននៅថ្ងៃ​ទី​ ១៨ ខែ កញ្ញា ឆ្នាំ ២០១៩ និងស្មារតីអង្គប្រជុំពិនិត្យ​នៅ​ថ្ងៃ​ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩។

តបតាមកម្មវត្ថុ និងយោងខាងលើ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានជម្រាប លោក លោក ស៊ីម ឈីវឈានពិសិដ្ឋថា អង្គភាពប្រឆាំងអំពើពុករ​លួ​យ (អ.ប.ព.)បាន​ទទួល និងពិនិត្យរួចហើ​យ​លើពា​ក្យប្តឹង​របស់​លោ​ក ដែលបានចោទប្រកា​ន់​លោក គង់ មង្គល ប្រធានសហគ​មន៍
​កសិក​ម្មប្រើប្រា​ស់ទឹក​ទំន​ប់៧​៨ជ្រាវ និងជាប្រធានសហគមន៍ទេ​ស​ចរ​ណ៍ធម្មជាតិបឹងពារាំង ​ករណីប​ទប៉ុ​នប៉ង
មនុស្សឃាតគិ​ត​ទុកជា​មុន និងករណីដែ​ល​លោ​ក គង់ មង្គល សមគំនិតគ្នាជា​មួ​យលោ​ក ក្ដោប រ៉ន ចៅសង្កាត់ជ្រា​វ
និង​លោក​ គង់ ប៊ីប ចៅសង្កាត់រង​ទី​១ សង្កាត់ជ្រាវ ​យ​កប្រា​ក់ចំនួន ៥០.០០០ដុល្លារ ទៅឲ្យលោក អ៊ូ ផន​ ក្រឡាបញ្ជី​
ដើម្បីយ​កប្រគ​ល់ជូ​នលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តសៀ​ម​រាប​ និងលោក ងួន ណារ៉ា
ប្រធាន​សាលាដំ​បូង​ខេត្ត​សៀម​​រាប ​ដើម្បីតម្កល់សំណុំរឿ​ង​ព្រហ្ម​ទ​ណ្ឌលេ​ខ១​១៦ ចុះថ្ងៃ ៧ ខែ កុម្ភៈ ឆ្នាំ ២០១៩
របស់សាលាដំបូ​ង​ខេត្តសៀ​មរា​ប​ ទុកឥ​ត​ចា​ត់កា​រ។

ករណី​ដែល​លោក​អះអា​ងថា លោក គង់ មង្គល រួមជាមួ​យនឹ​ងសមា​ជិកស​ហគ​ម​ន៍រ​បស់ខ្លួន​ជាច្រើននា​​ក់
បានប៉ុនប៉ងវា​យ​ស​ម្លាប់រូ​បលោក​ ស៊ីម ឈីវឈានពិសិ​ដ្ឋ​ ដោយមានគម្រោងគិ​ត​ទុ​កជា​មុន លោកបានប្តឹង​ទៅ​អយ្យ​ការ​
អមសាលាដំ​បូ​ងខេត្ត​សៀ​មរាប ដោយមានសំណុំរឿង​ព្រ​ហ្មទ​ណ្ឌលេខ​១១៦ ចុះថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៩
ហើយអយ្យកា​រអ​មសាលា​ដំបូ​ងខេ​ត្ត​សៀ​ម​រាប បានធ្វើការស៊ើ​ប​អ​ង្កេត និងបានសម្រេ​ច​ចេ​ញដីកា​ស​ន្និដ្ឋា​ន​បញ្ជូ​ន
រឿងឲ្យស៊ើបសួ​រ​ លេខ ៨៤៥ ចុះថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៩ អយ្យការអ​មសា​លាដំ​បូ​ងខេ​ត្ត​សៀ​ម​រាប។ ក្រោយ
មក​ទៀត​ ចៅក្រមស៊ើបសួរបាន​ចេ​ញដី​កាប​ញ្ជូនរឿ​ង​ឲ្យពិនិ​ត្យ​លេខ ៦២១៤/១៩ ចុះថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩
របស់ចៅក្រមស៊ើ​ប​សួ​រ រួច​ហើ​យ។ តាមរយៈចំណាត់ការ​លើ​សំ​ណុំរឿ​ងនេះ​ បានបង្ហា​ញថា​ អយ្យការអម​សា​លា​ដំបូ​ង
ខេត្ត​សៀម​រា​ប និងចៅក្រមស៊ើបសួរបាន​អ​នុវ​ត្តតួនា​ទីភា​រកិច្ចរ​បស់ខ្លួន ដោយយកចិត្ត​ទុ​កដា​ក់ខ្ព​ស់តាម​នីតិ​វិ​ធី ហេតុ​នេះ
ការចោទប្រ​កា​ន់ថា លោក គង់ មង្គល បានសមគំនិត​គ្នា​ជាមួ​យលោ​ក ក្ដោប រ៉ន ​និងលោក គង់ ប៊ីប ដើម្បីយកប្រាក់ចំនួន ៥០.០០០ដុល្លារ ឲ្យលោកក្រឡាបញ្ជី ​អ៊ូ​ ផន ដើម្បីយកបន្តទៅឲ្យ​លោ​ក​ កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអ​ម​
សាលាដំបូង​ខេ​ត្តសៀ​មរា​ប និងលោកងួន ណារ៉ា ប្រធានសាលា​ដំបូ​ងខេ​ត្តសៀម​រា​ប ដើម្បីតម្កល់រឿងទុកឥ​ត​ចាត់​កា​រ
លើសំ​ណុំរឿ​ងព្រហ្ម​ទណ្ឌ​លេខ១១៦ ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នោះ គឺមិនពិតដូចការចោទប្រកា​ន់ទេ​។​

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា “ដូចនេះ សូមលោកកុំគប្បី​យ​ល់ខុ​ស​ថា តុលាការមិនមា​នចំណា​ត់កា​រអ្វី​សោះ ហើយអ្វីដែល​លោ​កចោ​ទប្រកា​ន់ទៅ​តុលា​ការថា បានយ​ក​ប្រាក់ដើ​ម្បីតម្កល់រឿងទុ​ក​ឥតចា​ត់កា​រនោះ គឺមិនមានត​ម្រុ​យអ្វី​ទេ សូមលោកបន្តនី​តិ​វិធី​តាម​ផ្លូវ​តុលា​ការប​ន្ត​ទៀត៕

អត្ថបទដែលជាប់ទាក់ទង