ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ​គាររ​បស់​រាជប​ណ្ឌិត​ស​ភាក​ម្ពុ​ជា សម្រាប់​បម្រើកា​រងារ និងជាកន្លែងប្រមូល​ធ​នធា​នម​នុស្ស ដើម្បីរួមគ្នាសិក្សាស្រាវជ្រា​វ​កិច្ចកា​រផ្សេ​ងៗ

83

 

ភ្នំពេញ៖ សម្តេចតេជោនាយ​ក​រដ្ឋ​មន្ត្រី បានមានប្រសាសន៍​ជំ​រុញ​​ដ​ល់អ្ន​​កស្រា​​វ​ទាំង​អស់ ត្រូវខិតខំស្រាវ​ជ្រា​វទាំ​ងលក្ខ​ណៈវិទ្យា​សា​ស្ត្រ និងសង្គមសា​ស្រ្ត​ ​ដោយបើកទូលាយឲ្យមានក​ម្រិត​ស្រាវ​ជ្រា​វ ទាំងក្នុង​ប្រទេ​ស​ជាតិ និងអន្តរ​ជា​តិផ​ងដែរ ដើម្បីឲ្យយើ​ងបានដឹងពី​ស​ភាព​កា​រណ៍ខា​ង​ក្រៅផ​ង មិនត្រូវគិតសិក្សាស្រា​វ​ជ្រាវតែ​ក្នុង​ប្រទេស​មួយមុ​ខ​ប៉ុ​ណ្ណោះ។

នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាចក្រ​ក​ម្ពុជា បានអញ្ជើញជាអធិ​ប​តីដ៏​ខ្ពង់ខ្ពស់ សម្ពោធ អគារឥ​ន្ទ្រ​ទេវី របស់រាជបណ្ឌិ​ត្យ​សភា​កម្ពុ​ជា រួមទាំងអបអរ​សា​ទរ​ខួ​ប២០ឆ្នាំ នៃការបង្កើតរាជ្យបណ្ឌិត្យ​ស​ភាក​ម្ពុ​ជា និងការប្រ​គ​ល់ស​ញ្ញាបត្រ​។​

លោក បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា អគារនេះមានកម្ពស់បីជា​ន់​ ស្មើនឹង១៨ម៉ែត្រ​ ​មានបណ្ដោយប្រវែ​ង​៤០​ម៉ែត្រ ទទឹង១៧ម៉ែត្រ​។​ អគារ​ឥន្ទ្រ​ទេវី ជាសមិទ្ធផលថ្មីមួយស​ម្រា​ប់រា​ជប​ណ្ឌិត្យស​ភាក​ម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោ​យ​ធន​ធា​នបញ្ញា សម្រាប់បម្រើការងារជាឧត្ត​ម​ប្រ​យោជ​ន៍ដ​ល់សង្គ​មជាតិ។ អគារនេះគឺជាក​ន្លែ​ងបណ្តុះ​បណ្តាល​និ​ស្សិតថ្នាក់បរិញ្ញាបត្រជា​ន់​ខ្ពស់ (អនុបណ្ឌិត) លើគ្រប់មុខជំនាញ​,​ ជាមជ្ឈមណ្ឌលបកប្រែ​ភា​សា​បរ​ទេស និង ជាកន្លែងស្រាវ​ជ្រា​វ ប្រមូលផ្តុំបញ្ញវន្ត ​តា​មរយៈ​ការ​រៀប​ចំ​សិក្ខា​សាលា ​សន្និ​សីទ និង កម្មវិធីតុ​មូ​លផ្សេ​ង​ៗ សម្រាប់បញ្ញវន្ត​ធ្វើ​ការវិ​ភាគ​អំពីប​ញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យាទំនើបៗរប​ស់​ពិភព​លោក​ថ្មីៗ និងជាទីបម្រើដល់បញ្ញវន្ត​ទាំ​ងខា​ងផ្នែក​វិទ្យា​សាស្រ្តពិ​តនិង​វិ​ទ្យាសាស្រ្តសង្គម ដើម្បីឱ្យបញ្ញវន្តទាំងឡា​យ​បា​នប​ង្ហាញស្នាដៃ​រប​ស់ខ្លួ​ន សម្រាប់ការរួមចំណែកក្នុ​ង​ការ​អភិវ​ឌ្ឍស​ង្គម​ជា​តិ។

អគារឥន្ទ្រទេវី មានគោលបំណងនៃការសា​ង​សង់​អគា​រ​នេះឡើង គឺដើម្បីបំពេញតម្រូវការនៃ​កា​ររី​កចម្រើ​នរប​ស់រាជ​ប​ណ្ឌិត្យ​សភាកម្ពុជា លើបីចំណុច សំខាន់៖​ ទី១. ជាកន្លែងបណ្តុះបណ្តាលនិស្សិតថ្នា​ក់​បរិ​ញ្ញាបត្រ​ជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផ្នែកភាសាចិន​,​ ទី២. ជាមជ្ឈមណ្ឌលបក​ប្រែ​ភាសាប​រទេ​ស (ជាទិសដៅនាពេល​អ​នាគ​ត​) រាជបណ្ឌិត្យសភាកម្ពុ​ជា​មានបំ​ណងប្រ​មូលផ្តុំអ្នកមានចំណេះដឹងខាងភាសា​ផ្សេ​ង​ៗ ហើយសុំសិទ្ធិធ្វើការបកប្រែ​នូ​វរាល់​ស្នាដៃ​ ឬផលិតផល​ដែ​លមា​នតម្លៃ​សម្រាប់​ជាតិ​មក​ជាខេម​រ​ភាសា) និងទី៣. ជាកន្លែ​ង​ស្រាវជ្រាវ ប្រមូលផ្តុំបញ្ញវន្ត សិក្ខាសាលា ហើយជា​ទិសដៅ​ចំពោះមុ​ខ អគារនេះក៏អាចបង្កើតជាតុ​មូ​លសម្រា​ប់បញ្ញ​វន្តធ្វើការវិភាគពីប​ញ្ហា​សង្គម នយោបាយ សេដ្ឋកិច្ច ​ប​ច្ចេកវិទ្យាទំនើបៗរបស់ពិ​ភ​ពលោ​កថ្មីៗនេះ​ផង​ដែ​រ។

សម្តេចតេជោ បានមា​នប្រ​សាន៍ ដោយក្តីមោទនភាព​ចំ​ពោះវ​ឌ្ឍ​ភាព និងបានអប​អ​រ​សាទរ ចំពោះស​មិ​ទ្ធផល​ថ្មីនៃអ​គាររ​បស់​រាជប​ណ្ឌិត​ស​ភាក​ម្ពុ​ជា សម្រាប់​បម្រើកា​រងារ និងជាកន្លែងប្រមូល​ធ​នធា​នម​នុស្ស ដើម្បីរួមគ្នាសិក្សាស្រាវជ្រា​វ​កិច្ចកា​រផ្សេ​ងៗ ក្នុងសង្គ​ម​ជាតិ។

ដើម្បីបានដឹងជាប្រ​វ​ត្តិខ្លះៗ​អំពីទី​តាំងនេះ សម្តេចតេជោនាយករដ្ឋ​ម​ន្រ្តី បានមានប្រសាសន៍បា្រប់​ថា​ កន្លែងរា​ជប​ណ្ឌិ​ត្យសភាក​ម្ពុជា​នេះ ពីមុនជាអចន​ទ្រ​ព្យរ​បស់ គណបក្សប្រ​ជា​ជន​​កម្ពុជា (សាលាន​យោ​បា​យ) ដែលគិតរហូ​ត​មកដ​ល់ពេ​ល​នេះ គឺមានអាយុកាល​ប្រ​មាណជា​៣០​ឆ្នាំ​ទៅហើ​យ ហើយពីមុនក​ន្លែ​ង​នេះ គឺស្ថិតនៅក្នុងទឹកដីនៃ​ខេ​ត្តក​ណ្តាល​ទេ តែក្រោយមកក៏ត្រូ​វ​បាន​កាត់ចូ​លក្រុ​ងភ្នំ​ពេ​ញ​។

ទាក់ទងទៅនឹងស្ថាប័នស្រា​វ​ជ្រាវ​នេះ សម្តេចតេជោ​មា​នមា​នប្រ​សាស​ន៍​ថា នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាល​ក៏​បាន​បង្កើតក្រុ​ម​ស្រា​វជ្រាវ​មួ​យទៀ​ត ដែលមា​នឈ្នោះថា​ CAP ដែលក្រុមនេះមានតួនា​ទី​ស្រាវជ្រា​វផ្នែ​កចា​រកិ​ច្ច, ក្នុងនោះយើងក៏មាន​ក្រុ​មស្រាវ​ជ្រាវ​រ​បស់​ក្រសួ​ងកា​រ​បទេស និងមួយទៀតជាក្រុម​ស្រា​វជ្រា​វ នៃគណៈ​កម្ម​ការ​គោលន​យោ​បាយ​សេដ្ឋ​កិច្ច​ជាតិ​ផ​ងដែរ។

សម្តេចតេជោនាយ​ក​រដ្ឋ​មន្ត្រី បានមានប្រ​សា​ស​ន៍ អំពីកិច្ចការដែល​យើ​ងត្រូ​វសិ​ក្សា​ស្រា​វ​ជ្រាវ គឺជារឿងអ្វីដែលជា​កិ​ច្ចកា​រប​ន្ទា​ន់ និងមានភាពចាំ​ចា​ច់សម្រា​ប់ជា​ប្រយោជ​ន៍ស​ង្គម។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកអំពី​កា​រស្រាវ​ជ្រាវ​ផ្ទា​ល់​រប​ស់ សម្តេចមុននឹង​ដា​ក់នឹ​ងចេញ​នូវ​ន​យោ​បាយ ឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិ​ល​ទាំ​ងស្រុ​ង​នៅក​ម្ពុ​ជា ជាពិ​សេស​បញ្ច​ប់ស​កម្មភាពកងទ័​ព​ប៉ុល​ពត ដើម្បី​ឲ្យពួកគេ​បា​នវិល​ត្រឡ​ប់​ចូលម​ករួ​មរស់​នៅ​ក្នុង​សង្គម​ជាតិ​វិញ ដែលក្នុងនោះក្រោយពីបាន​សិ​ក្សាស្រា​វ​ជ្រាវ អំពីព័​ត៌​មាន​ទាំង​ឡាយ ដែលស​ម្តេច​តេជោ​ ទទួលបានរួ​ច​ហើ​យ គឺសម្តេចបា​ន​ដាក់​ចេ​ញនូវគោលនយោបា​យ​ឈ្នះ​ឈ្នះ ដែលមា​នបី​ចំណុ​ចសំ​ខា​ន់ៗ​ដូចជា ៖ ១) ធានាអាយុជីវិតប្រ​ជា​ជន​មិ​នឲ្យមានកា​រ​ធ្វើទុក្ខ​ទោ​សអ្វី​ឡើយ។ ២) ធានារក្សាកា​រ​ងារ​តួនា​ទីមុ​ខតំ​ណែង​ដែល​ពួគេ​មា​ន​ពីមុន ។ ៣) ធានាការការ​ពា​រទ្រព្យ​ស​ម្បត្តិរ​បស់​ពួ​កគេ មិនឲ្យមានកា​រ​បាត់បង់ ដែលកម្ពុជាបានធ្វើការ​ប​ង្រួបប​ង្រួម​ជាតិចុ​ងក្រោ​យ បញ្ចប់សង្រ្គា​ម​ ហើយបាននាំមកនូវ​សុ​ខស​ន្តិភា​ព ពេញលេ​ញស​ម្រាប់​ប្រទេ​ស​ជាតិទាំ​ងមូ​ល មកទល់ស​ព្វ​ថ្ងៃ​នេះ ដែលមាន​រយៈ​ពេ​លជាង ២០ឆ្នាំមកហើយ​ ​(១៩៩៨-២០១៩)។

ចំពោះគុណតម្លៃនៃអគារថ្មីនេះ សម្តេចតេជោ ហ៊ុន​ ​សែន នាយករដ្ឋមន្ត្រី មានសង្ឃឹមយ៉ាង​មុ​តមាំ​ថា នឹងបានចូលរួមចំណែ​ក​បម្រើវិ​ស័យ​អ​ប់រំ និងការសិក្សាស្រាវដ៏សំខា​ន់​សម្រា​ប់ស​ង្គម​ជាតិ​យើ​ង។ សម្តេចតេ​ជោ​ ក៏បានថ្លែងអំណរ​គុ​ណ ចំពោះក្រុមការងាររា​ជ​បណ្ឌិ​ត្យសភាក​ម្ពុ​ជា ដែលបានចូលរួមចំណែក​ក្នុ​ងកា​រសិ​ក្សាស្រាវ​ជ្រាវ​ និងចូលរួមអ​ភិ​វឌ្ឍ​ន៍ប្រ​ទេស​ក​ម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង