ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេច​ក្រឡាហោម​ ជួបអនុរដ្ឋមន្ត្រី​ក្រ​សួ​ងមហា​ផ្ទៃ​​ឡាវ​ ​ពិភាក្សា​ការ​ងា​រ​ពាក់ព័ន្ធ​នឹង​ទំ​នា​ក់ទំ​នង​​​ផ្នែក​សាសនា

50

​​ភ្នំពេញ​៖​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រ​សួ​ងម​ហា​ផ្ទៃ​ បាន​អនុញ្ញាត​ឱ្យ​​​លោក​ Thongchanh​ Manixay​ អនុរដ្ឋមន្ត្រី​ក្រ​សួ​ងមហា​ផ្ទៃ​​ឡាវ​ ដឹកនាំ​គណៈប្រតិភូ​ចូល​​ជួ​ប​ស​ម្ដែង​​ការ​​គួរសម​ និង​ពិភាក្សា​ការ​ងា​រ​ នៅ​ទីស្ដីការ​ក្រសួងម​ហា​ផ្ទៃ​។​

ដំណើរ​ទស្សនកិច្ច​នេះ​ ត្រូ​វ​បាន​សម្ដេច​ចាត់ទុកជា​​​កា​រ​ចូល​រួម​​ជំរុញ​ និង​លើកកម្ពស់​​ប​ន្ថែម​​ទៀ​ត ​ដល់​ទំនាក់ទំនង​រ​វា​ង​ក្រ​សួង​​នៃ​​ប្រទេស​ទាំង​ពីរ​ ក្នុ​ង​នោះ​ក៏​ពាក់ព័ន្ធ​នឹង​ទំ​នា​ក់ទំ​នង​​​ផ្នែក​សាសនា​ ​ជា​កិច្ចការ​ស្នូល​ដែល​ប្រ​ទេ​ស​​ទាំង​​ពីរ ​មាន​ប្រជាពលរដ្ឋ​ភា​គ​ច្រើន​​ជា​​អ្នក​​កាន់​ព្រះ​ពុទ្ធា​សាស​នា​។​

​សម្ដេច​ក្រឡាហោម​ ក៏​បាន​លើក​ឡើង​អំពី​ប្រវត្តិសា​ស្ត្រ​​នៃ​​ប្រទេ​ស​ទាំង​ពីរ​ ដែល​ធ្លាប់​ឆ្លងកាត់​​​បទ​​ពិសោ​ធន៍​ប្រហាក់ប្រហែល​គ្នា​​ ​ក្នុង​នោះ​ក៏​ធ្លាប់​មាន​ប្រវត្តិ​​រួ​ម​​គ្នា​ត​ស៊ូ​ប្រឆាំង​នឹង​អាណានិគម​​ន៍​​រ​បស់​ខ្លួន​ រហូត​សម្រេច​បាន​សមិ​ទ្ធ​ផល​​ជា​ប​ន្តប​ន្ទាប់​​ដូច​​បច្ចុប្ប​ន្ន​នេះ​។​

សម្ដេច​ក្រឡាហោម​ ស​ ខេ​ង ​​បា​ន​​មាន​​ប្រសាសន៍​​​ថា ​ទោះបីជា​កន្លង​មកនេះ​ ប្រទេស​យើង​​ទាំង​ពីរ (កម្ពុជា និងឡាវ) ​បាន​ជួប​ប្រទះ​នូវ​ប​ញ្ហា​​ប្រ​ឈម​ខ្លះៗ​ ក៏​ប៉ុន្តែ​សម្ដេច​ក៏​​​សូម​​អបអរសាទរ​ ​ចំពោះ​ថ្នាក់ដឹកនាំ​ប្រមុខ​រ​ដ្ឋា​ភិបា​ល​​ប្រទេ​ស​​ទាំង​ពីរ ​ដែល​ប្រកាន់​យក​នូវ​ឆ​ន្ទៈ​​រួម​​គ្នា​​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​​ ដោយ​ឈរ​លើ​គោលការណ៍​សន្តិ​​​ភាព​ និង​មិ​ត្តភា​ព​។​

សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​ថ្លែង​អបអរ​សា​ទរ​ដែរ​ ថា​មិន​ត្រឹមតែ​ទំនាក់​ទំ​នង​​ល្អ​រ​វាង​រ​ដ្ឋាភិបាល​ និង​រដ្ឋាភិបាល​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ប្រជាពល​រ​ដ្ឋ​​នៃ​ប្រទេ​ស​​ទាំ​ង​ពីរ​ កម្ពុជា​ ​និងឡាវ​ ក៏​មាន​ទំនាក់ទំនង​ជា​មួ​យ​​គ្នា​យ៉ា​ង​ល្អ​​ប្រ​សើរ​ដែរ​។​

សម្ដេច​ក៏​បា​ន​​បញ្ជា​ក់​ជូន​លោកអនុរដ្ឋមន្ត្រី​​​​ឡា​វ​ដែ​រ​ថា ​ក្រសួងមហាផ្ទៃ​កម្ពុជា​​ ​មាន​ភារកិច្ច​ធំ​ៗ​​ពីរ​ គឺ​ទី​​មួយ ​ជួយ​គាំទ្រ​ដល់​ការងារ​​​គ្រប់គ្រង​រដ្ឋបាល​ដែន​ដី​​ថ្នា​ក់​ក្រោម​​​ជាតិ​ និង​ទី​ពីរ​ ទទួលខុស​ត្រូវ​លើ​កា​រ​ងារ​​សន្តិសុខ​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​​​កិច្ច​​ការ​ងារ​រ​បស់​​នគ​របាល​ផ្ទាល់​តែ​ម្ដង​។​

​សម្ដេច​ក៏​បាន​រំលឹក​ដែរ​ថា ​រាជរដ្ឋាភិបា​ល​​​កម្ពុជា​ បាន​សម្រេច​បង្កើត​ក្រ​សួ​ង​​ធម្មការ​ និង​សាសនា​ គឺ​ដោយសារ​តែ​កម្ពុជា​បាន​​​ឆ្លងកា​ត់​​របប​ប្រល័យពូជសាសន៍​ប៉ុ​​ល​​ពត​ ធ្វើ​ឲ្យ​វិស័យ​សា​ស​នា​នៅ​​ក​ម្ពុជា​ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​​ចោល​​​ទាំងស្រុង​ ដូច្នេះ​ហើយ​ទើប​​​បានជា​រាជរដ្ឋាភិបាល​ស​ម្រេ​ច​ប​ង្កើត​​ស្ថាប័​ន​នេះ​​ឡើង ​ដើម្បី​ធ្វើ​គាំទ្រ​ និង​ជំរុញ​ការ​​ស្ដា​រ​ឡើ​ង​​វិញ​​នូ​វ​វិស័យ​នេះ​។​

​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ក៏​បាន​បង្ហាញ​ភាព​រី​ក​រាយ​​ចំពោះ​សន្ទុះ​នៃ​ការ​ស្ដារ​​​ឡើ​ង​វិញ ​បាន​យ៉ាង​ឆាប់រ​ហ័​ស​​នៃ​វិស័​យ​សាសនា​នៅ​កម្ពុជា​​​ ដែល​រហូត​មក​ដល់​ពេល​​​នេះ​​មាន​​​ព្រះស​ង្ឃ​​ជាង​៧​ម៉ឺន​អង្គ​ មាន​វត្ត​អា​រា​ម​ជា​ង​៥​ពាន់​ ទូ​ទាំង​ប្រទេស​ ដែល​នេះ​គឺជា​កា​រ​​រួមចំណែក​មួយ​ដែរ​​ពី​​​ពុទ្ធ​បរិស័ទ​ និង​សប្បុរសជន​។​​

​សម្ដេច​បាន​បន្ត​ថា​នៅ​​ក​ម្ពុជា​ ក្រៅពី​ព្រះពុទ្ធ​សាស​នា​​ ក៏​មាន​សាសនា​ផ្សេង​ទៀត​​​កំពុ​ង​​ត្រូវ​​បាន​​ពលរ​ដ្ឋ​មា​ន​ជំនឿ​ និង​គោរព​ប្រ​ណិប័តន៍​​ដែរ​ ដូច​ជា​សាស​នា​​គ្រឹះ​ និង​សាសនា​ម៉ូ​ស្លី​​​ម​​ជាដើម​ ហើយ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ក៏​​​លើកទឹ​ក​ចិត្ត​ និង​បើក​ទូលាយ​​ដ​ល់​​ការ​​គោរ​ព​​​ប្រ​ណិប័តន៍​ជំនឿ​សាសនា​រប​ស់​​ប្រ​​​ជាពល​រ​ដ្ឋ​​ដែ​រ​។​

​សម្ដេច​ក៏​បាន​បន្ថែម​ថា ​ក្រៅពី​​ទំនាក់ទំនង​រវាង​​​ក្រសួង​ម​ហាផ្ទៃ​​ឡាវ​ ជាមួយ​ក្រសួង​ធម្ម​កា​រ​ និង​សាសនា​​ក​ម្ពុជា​ សម្ដេច​ក៏​បាន​លើកទឹ​ក​ចិត្ត​​ឲ្យ​ក្រសួងមហា​ផ្ទៃ​ឡា​វ​ ពិនិត្យ​លទ្ធភាព​បង្កើ​ត​​កិច្ច​​ស​ហប្រតិបត្តិការ​ណាមួ​យ​ ​ជាមួយ​​ក្រ​សួងម​ហាផ្ទៃ​​កម្ពុជា​ ដោយ​សម្ដេច​​បា​ន​ប​ង្ហាញ​រីករាយ​ពិនិត្យ​​ពិ​ចារ​ណា​ចំពោះ​កិច្ច​សហ​ប្រ​តិប​ត្តិការ​​នោះ​​។​

​ជា​ការ​ឆ្លើយ​​ត​ប​ លោក​អនុរដ្ឋមន្ត្រី​ក្រសួងម​ហា​ផ្ទៃ​​ឡាវ​ បាន​​ថ្លែងថា​ ឡាវ​ទើបតែ​បង្កើត​ក្រសួង​ម​ហាផ្ទៃ​​នៅ​​ឆ្នាំ​​២០១១​ទេ​ ក្នុង​នោះ​ក្រសួង​​​នេះ​​បាន​​ទទួល​​កិច្ច​ការ​មួ​យ​ចំនួន​ ដូច​ជា​ការ​គ្រប់គ្រ​ង​​ប្រជា​ពល​រដ្ឋ​ ការងារ​អង្គកា​រ​​មូល​និធិ​ និង​កិច្ចការ​ពាក់​ព័​ន្ធ​​នឹង​សា​ស​នា​។​

​លោកក៏​បា​ន​ឯកភាព​ចំពោះ​ប្រសា​ស​ន៍​លើ​ក​ឡើ​ង​​របស់​សម្ដេច​ អំពី​ទំនាក់ទំនង​​រ​វា​ង​​ប្រជាជន​ និង​ប្រជាជន​នៃ​ប្រទេ​ស​​​ទាំង​​ពីរ​ ដែល​មាន​ប្រវត្តិ​ប្រហាក់ប្រហែ​ល​​គ្នា​​ ហើយ​ប្រទេស​ទាំង​ពីរ​​​មាន​​មូល​ដ្ឋាន​​គ្រឹះ​ព្រះ​ពុទ្ធ​​សាសនា​​ដូ​ច​គ្នា​។​ លោក​ក៏​មាន​សេចក្ដី​សង្ឃឹម​ជឿ​ជា​ក់​ថា​ទំនាក់ទំនង​រ​វា​ង​​ប្រទេស​​ទាំ​ង​ពីរ​ ក៏​ដូច​ជា​រវាង​ស្ថា​ប័​ន​ក្រ​សួង​មហាផ្ទៃ​​ឡាវ​ និង​ក្រសួង​​​ធម្មការ​ និង​សាសនា​ក​ម្ពុ​ជា​ នឹង​កាន់តែ​មាន​​ល្អ​​ប្រសើរ​ជា​បន្តបន្ទា​ប់​​ទៀ​ត​។​

លោកក៏​បា​ន​ឯកភាព​ចំពោះ​ការ​​ប្រ​កាន់​​យក​​​គោលកា​រ​ណ៍ ​ប្រកបដោយ​សន្តិភាព​​រ​បស់​​ប្រមុ​ខ​រ​ដ្ឋា​ភិបាល​ នៃ​ប្រទេស​ទាំង​​ពី​រ ​ក្នុង​​ការ​ដោះស្រាយ​បញ្ហា​ផ្សេង​ៗ​​ឈ​រ​​លើ​គោល​ការណ៍​​មិ​ត្តភាព​ ដែល​បង្ហាញ​ឲ្យ​ឃើញ​​​ពី​​ការ​​ខិតខំ​ប្រឹងប្រែង​ជំ​រុ​ញ​ទំ​នាក់​ទំនង​ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រ​ស់​នៅ​​ប្រកប​ដោយ​​សុខ​​សន្តិ​ភាព​។​

​លោកក៏​បា​ន​បញ្ជាក់​ថា ​នៅ​ប្រទេស​ឡាវ​ក៏​មា​ន​​ស្ថា​នភា​ព​​ប្រហាក់ប្រ​ហែល​​គ្នា​ដែរ​ ដោយ​ភាគច្រើន​មាន​​ប្រ​ជាពល​រដ្ឋ​​គោរព​​​ព្រះពុទ្ធ​សាសនា​ ហើយ​​រ​ដ្ឋធ​ម្មនុ​ញ្ញ​ក៏​​បាន​បើក​សិទ្ធិ​ទូលាយ​​​ជូន​​ពល​រដ្ឋ ​ក្នុង​​ជំនឿ​​សាសនា​​ផ្សេងៗ​ ក្រៅពី​ព្រះពុទ្ធ​សា​ស​នា​​ដែរ​។​

លោក​​ក៏​​បាន​កោតសរសើរ​ រាជរដ្ឋាភិបាល​ ​និង​ក្រ​សួង​​ធម្មការ​ និង​សា​សា​នា​​​កម្ពុជា​ ដែល​បាន​ដាក់​ចេញ​​​នូវ​​គោល​នយោ​បាយ​​យ៉ាង​​ល្អ​ ធ្វើ​យ៉ាងណា​ឲ្យ​សា​ស​នា​ច​ម្រុះ​នៅ​​កម្ពុជា​ បាន​រស់នៅ​ជា​មួ​យ​គ្នា ​ប្រកបដោយ​សុខ​ដុ​ម​​ក្នុង​​សង្គម​ និង​រួម​គ្នា​​កសា​ង​សង្គម​​​ជាតិ​​។​

​លោកបាន​​រំលឹក​ឡើង​​វិញ ​អំពី​ដំណើរ​ទស្ស​ន​កិច្ច​​រ​បស់​​លោក​នាយក​រដ្ឋមន្ត្រី​ឡាវ​ មក​កាន់​កម្ពុជា​កា​ល​ពី​ខែ​កញ្ញា​​កន្ល​ង​ទៅ​ ដែល​បាន​ជំរុញ​លើក​ទឹ​កចិត្ត​​ឲ្យ​​ស្ថាប័​ន ​ទទួល​កិច្ចកា​រ​​សា​សនា​​ប្រទេស​​ទាំ​ង​ពីរ ​បន្ត​លើកកម្ពស់​ទំនា​ក់​ទំន​ង​​ក្នុង​​ការ​ងារ​​សា​សនា ​ឲ្យ​កាន់តែ​ខ្លាំងក្លា​​​បន្ថែ​ម​ទៀត​។​

​ជា​ចុងបញ្ចប់​ លោក​បាន​ឯកភាព​ និង​ពិនិត្យ​មើល​វិស័យ​​ពា​ក់ព័ន្ធ​​នានា​ ដែល​ស្ថិត​ក្រោ​ម​​ក្រ​សួងម​ហាផ្ទៃ​​ឡាវ​ ដើម្បី​បង្កើត​​​កិច្ច​សហប្រតិបត្តិកា​រ​​ជា​មួយ​ក្រ​សួងម​ហាផ្ទៃ​​ក​ម្ពុជា​ ហើយ​​​លោក​សូម​ជូនពរ​ឲ្យ​​ទំ​នា​ក់ទំ​នង ​ប្រទេស​ទាំង​​​ពីរ ​កាន់តែ​មាន​​ភា​ព​​រីក​ចម្រើន​ស្ថិតស្ថិរ​​ជា​​និច្ច​ ដើម្បី​រួមចំណែក​អ​ភិ​វឌ្ឍ​ន៍​ និង​លើកកម្ព​ស់​​ជី​វ​​ភា​ព​រស់​នៅ​ របស់​ពលរដ្ឋ​ប្រ​ទេ​ស​​ទាំង​​ពីរ ​ឲ្យ​កាន់តែ​​ប្រ​សើរ​​ឡើង​៕ដោយ៖បញ្ញាស័ក្តិ

អត្ថបទដែលជាប់ទាក់ទង