ប្តីធ្លាប់ជាប់ពន្ធនាគានៅខេត្តកណ្តាលករណីវាយប្រពន្ធ,ចេញពីគុកវិញវាយប្រពន្ធស្លាប់កណ្តាលវាយស្រែទាំងកណ្តាលអធ្រាត្រ
ស្រុកពញាឮ៖ករណីឃាតកម្មប្តីវាយប្រពន្ឌបណ្តាលឲ្យបាក់ដៃរួចហើយជនសង្ស័យបានយកដៃសង្កត់កជនរងគ្រោះនិងកាប់លើក្បាលផ្នែកខាងក្រោយជំរៅដល់លលាដ៏បណ្តាលឲ្យជនរងគ្រោះស្លាប់។
ករណីនេះកើតហេតុ៖ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង២រំលងអធ្រាត្រចំណុចវាលស្រែភូមិត្រពាំងពុទ្រាឃុំទំនប់ធំស្រុកពញាឮខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់(ស្លាប់) ត្រូវជាប្រពន្ធជនសង្ស័យ
ឈ្មោះយ៉ាតស្រីពៅភេទស្រីអាយុ៤៥ឆ្នាំជនជាតិខ្មែរមុខរបររកក្ដាមលក់មានទីលំនៅភូមិ–ឃុំកើតហេតុ។
ជនសង្ស័យ០១នាក់ប្ដី(រត់គេចខ្លួន) ឈ្មោះឃុតសុផលភេទប្រុសអាយុ៤៦ឆ្នាំជនជាតិខ្មែរមុខរបរសន្តិសុខរោងចក្រមានទីលំនៅភូមិ–ឃុំកើតហេតុ។(ជនសង្ស័យធ្លាប់ជាប់ពន្ធនាគានៅខេត្តកណ្តាលពីបទ៖ហិង្សាប្រព្រឹត្តដោយសហព័ន្ធវាយប្រពន្ធ) ។
នគរបាលប្រាប់ពីសភាពរឿងហេតុថា
នៅមុនកើតហេតុថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៩វេលាម៉ោង១៩.៣០នាទីជនសង្ស័យបានប្រើអំពើហិង្សាវាយ
ប្រពន្ធហើយពេលនោះមានឈ្មោះឌុចពេជ្រភេទប្រុសអាយុ៥៦ឆ្នាំរស់នៅភូមិជាមួយបានចូលទៅជួយឃាត់ហើយជនសង្ស័យបាននិយាយថា៖កុំចេះដឹងរឿងខ្ញុំ រួចហើយឈ្មោះឌុចពេជ្របានដើរចេញហើយបានឃើញជនសង្ស័យកាន់ដំបងប៉ុនកដៃកូនក្មេងប្រហែលប្រវែង១ម៉ែត្រជាងចំនួន១កំណាត់និងដៃម្ខាងទៀតកាន់កាំបិតផ្គាក់ចំណែកជនរងគ្រោះកាន់ធុងជ័រពណ៌ក្រហមរួចនាំគ្នាដើរទៅរកក្តាមនៅចំណុចវាលស្រែខាងកើតភូមិបាត់ទៅ។
លុះដល់វេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩ ជនសង្ស័យបានដើរមកប្រាប់ឈ្មោះសនសុខឃីមភេទស្រីត្រូវជាប្អូនបង្កើតជនរងគ្រោះថា៖ទៅយកបងហ្អែងទៅពេទ្យផងព្រោះអញវាយបាក់ដៃនៅ
វាលស្រែខាងកើតភូមិហើយពេលនោះឈ្មោះសនសុខឃីមបានឆ្លើយតបវិញថា៖ទៅមិនកើតទេព្រោះយប់ហើយបន្ទាប់មកជនសង្ស័យក៍ដើរចេញទៅបាត់ទៅ។លុះព្រឹកឡើងមានប្រជាពលរដ្ឋបានដើរទៅស្រែបានឃើញសាកសពជនរងគ្រោះដេកស្លាប់នៅក្នុងស្រែហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យលើខ្លួនសាកសព។
ការសន្និដ្ឋានថា៖ជនសង្ស័យខាងលើបានវាយជនរងគ្រោះឲ្យបាក់ដៃរួចហើយជនសង្ស័យបានយកដៃសង្កត់កជនរងគ្រោះនិងកាប់លើក្បាលផ្នែកខាងក្រោយជំរៅដល់លលាដ៏បណ្តាលឲ្យជនរងគ្រោះស្លាប់។បច្ចុប្បន្នកម្លាំងផ្នែកជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដើម្បីចាត់ការតាមនីតិវិធី៕