ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាប៊ូលីងកម្ពុជា ចាប់ផ្ដើមអាណត្តិទី១

93

ភ្នំពេញ៖លោកលី សៀងហុងក្លាយជាប្រធាននិងលោកអ៊ុក សិទ្ធិជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាជាអនុ
ប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជាក្រោមការបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិសហព័ន្ធអាណត្តិទី១ (២០១៩-២០២៤)ដែលប្រព្រឹត្តទៅនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
សម្រាប់សមាជិកប្រតិបត្តិសហព័ន្ធអាណត្តិទី១មាន៩រូបរួមមានលោក លី សៀងហុង ជាប្រធាន លោក អ៊ុក សិទ្ធិជាតិ អ លោកជី ថ្ម អនុប្រធាន លោក ឃុន វង្សឺនី អគ្គហេរញ្ញឹក លោក ឆាយ កៀក អគ្គលេខាធិការ លោក សុខ អាង អគ្គលេខាធិការរង លោក រ៉ាត់ ស៊ីឌីណា កញ្ញា រុន សុភាវី និងកញ្ញា ឃួន ស្រីមុំ សមាជិកសហព័ន្ធកីឡាប៊ូលីងកម្ពុជា។
លោក លី សៀងហុង បានមានប្រសាសន៍ថា ប៊ូលីងជាប្រភេទកីឡាកម្សាន្តសប្បាយដែលអ្នកលេងប្រើប្រាស់បាល់ ហៅថាប៊ូលីង(BowlingBall)ចោលទៅដំបង(Pins)ដាក់បញ្ឈរជារៀងត្រីកោណឬវត្ថុផ្សេងទៀតដែលកំណត់ដោយបទបញ្ហានៃ
ការប្រកួត។
អ្នកចូលចិត្តលេងកីឡានេះទាំងអស់ បង្កើតជាអង្គការកីឡាប៊ូលីងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមហាជនដើម្បីអភិវឌ្ឍន៍និងផ្សព្វផ្សាយកីឡានេះនៅកម្ពុជាឲ្យកាន់តែរីកចម្រើននិងទាក់ទាញភ្ញៀវទេសចរណ៍បរទេសមកប្រទេសកម្ពុជាឲ្យកាន់តែច្រើន។
ដោយមានការលើកទឹកចិត្តឮនិងសហការណ៍ពីលោកអ៊ុក សិទ្ធិជាតិអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រ
សួងអប់រំយុវជននិងកីឡាស្ថាបនិកទាំង៩រូបបានមូលមតិគ្នាយល់ព្រមបង្កើតសហព័ន្ធកីឡាប៊ូលីងកម្ពុជាឡើង។លោកក៏បានសហការណ៍ជាមួយមន្ត្រីបច្ចេកទេសសហព័ន្ធប៊ូលីងអាស៊ី ក្នុងគោលបំណងជួយប្រឹក្សាបណ្តុះបណ្តាលផ្នែកបច្ចេកទេស និងជម្រុញបង្កើតសភាកីឡាប៊ូលីងនៅកម្ពុជាផងដែរ។
ក្នុងកិច្ចសហប្រតិបត្តិការនេះក៏សំដៅដល់ត្រៀមលក្ខណៈសម្បត្តិក្នុងការរៀបចំនិងចូលរួមប្រកួតកីឡានេះទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសមហិច្ឆតានៃការចូលរួមធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងក្នុងវិស័យកីឡារបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង