ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកទេសរដ្ឋមន្ដ្រី ផ្ដល់ចំណេះដឹងផ្នែកមេក្រូហិរញ្ញវត្ថុ ជូនពលរដ្ឋខ្មែរឥស្លាម១៦ នាក់ ដើម្បីយកទៅអនុវត្ដការងារ អាជីវកម្មខ្នាតតូច នៅសហគមន៏

487

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ឱកាសអ្នកដែលប្រកបអាជីវកម្មខ្នាតតូចដែលត្រូវការកម្ចីដើមទុនតិចតួច ដោយពុំមាន ការប្រាក់គឺពេលនេះអាចរក បានហើយ ថ្លែងក្នុងជំនួបជាមួយក្រុមសិក្ខាកាម១៦រូប កាលពីរសៀលថ្ងៃព្រហស្បតិ៏ ១០រោច ខែកត្ដិក ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃ២១ វិច្ឆិកា ឆ្នាំ២០១៩ នៅអង្គការមូលនិធិអភិវឌ្ឍន៏មុស្លិមកម្ពុជា។ ដោយសារអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បាន បញ្ជូន ទៅទទួលចំណោះដឹងសិក្សាផ្នែកមេក្រូហិរញ្ញវត្ថុឥស្លាម នៅម៉ាឡេស៊ីថ្មីៗនេះ
លោកទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានប ញ្ជាក់ថា៖ ក្នុងជំហានដំបូងដើម្បីឈានដល់ ការបើក ដំណើរការគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុឥស្លាមដែលសហការជាមួយភាគីម៉ាឡេស៊ី កាលពី ដើមឆ្នាំ២០១៨កន្លងមក គឺសិក្ខាកាម ទាំងអស់ត្រូវចាប់ផ្តើមអនុវត្តការចុះជួបនិង ស្រង់ ទិន្នន័យអតិថិជនដែលត្រូវការប្រាក់កម្ចីពីគ្រឹះស្ថានមេក្រូហិរញ្ញវត្ថុឥស្លាម សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ដែល ប្រតិបត្តិការចុះផ្ទាល់នេះនឹងត្រូវចាប់ផ្តើម ពីសប្តាហ៍ក្រោយទៅ។
លោកទេសរដ្ឋមន្ដ្រីបានបញ្ជាក់ថា៖ តាមស្តង់ដារភាគីដៃគូម៉ាឡេស៊ីដែលបានអនុវត្តកន្លងមកហើយទទួលបានជោគជ័យ ទោះបីជាពុំមានការបង់ការប្រាក់ក្តី ប៉ុន្តែ អ្នកកម្ចីតម្រូវអោយបង់សេវាកម្មលើកដំបូងតែម្តងគត់ចំនួន១០ភាគរយនៃទុនកម្ចីសរុប ដែលខ្ចីក្នុងកំឡុងពេល២ឆ្នាំ ដែលភាគរយរយនេះ គឺជាកម្រិតទាបបំផុត ដែលគ្រឹះស្ថានផ្តល់ជូន បើធៀបនឹងគ្រឹះស្ថានម៉ៃក្រូហិរញ្ញវត្ថុទូទៅ រឺធនាគារទូទៅមិនមែនឥស្លាម។ លោកបានបញ្ជាក់ថា គម្រោងឥណទានកម្ចីខាងលើ គឺជាគម្រោងលើកកំពស់ជីវភាពស្ត្រីក្រីក្រដែលមានគំនិតក្នុងការបង្កើតអាជីវកម្មដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ដែលគម្រោងនេះ គឺធ្វើឡើងក្នុងគោលបំណងលើកកំពស់ជីវភាពអ្នកក្រខ្សត់ ជាពិសេសគឺស្ត្រីតែម្តង ដោយសារក្នុងក្នុងគោលការណ៍ តម្រូវអោយ អ្នកដែលដាក់ពាក្យស្នើសុំកម្ចីជាស្ត្រីប៉ុណ្ណោះ។ លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមដែលជាបុគ្គលិកត្រៀមបម្រុងទាំង១៦រូប ត្រូវពុះពារការងារបន្ត ដើម្បីសម្រេចអោយបានជោគជ័យក្នុងបេសកកម្មមួយនេះ អាចថាបើគម្រោងបែបគ្រឺះស្ថានឥស្លាមខាងលើដំណើរការល្អ នឹងឈានដល់មានដៃគូរសហការលើវិស័យធានាគារបែបឥស្លាមក៏ថាបាននៅពេលអនាគត់ ព្រោះវាផ្តល់ការលើកលែងដល់អតិថិជន រឺសហគ្រិនដែលគាត់មានគម្រោងបង្កបង្កើតមុខរបរអាជីបពិតប្រាកដ និងដើម្ប យក ចំណេះដឹងទាំងនេះទៅប្រកបអាជីវកម្មផ្សេងៗឲ្យទទួលបានជោគជ័យ ផងដែរ ៕
ដោយ៖សំរិត

អត្ថបទដែលជាប់ទាក់ទង