ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជម្លោះ លោកឡៅ ស៊ុនប៉ា និង ឧកញ៉ា យិ​ន សុវណ្ណី អនុវត្តសាលក្រម​១៦លើក ទើបបានសម្រេច ដោយយកផ្ទះលក់ឡាយឡុងសងទៅអ្នកឈ្នះក្តី ជាង៤០ម៉ឺនដុល្លារ

194

ភ្នំពេញ៖ កងកម្លាំងសមត្ថកិច្ច រួមជាមួយអាជ្ញាសាលា នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកានេះ បានមកអនុវត្តសាលក្រម​១៦លើក ខណៈការអនុវត្តសាលក្រមចំនួន១៥លើកមកហើយមិនបានសម្រេច ករណីនេះដែរ បានកើតឡើងនៅ ផ្ទះលេខ៦២ E ផ្លូវលេខ៥៩៨ សង្កាត់ បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីនេះកើតនៅក្នុងខណ្ឌទួលគោករាជធានី​ភ្នំ​ពេញ ដែលអ្នកឈ្នះក្តី​មាន​ឈ្មោះ​ ឡៅ ស៊ុនប៉ា ហើយអ្ន​កចា​ញ់​ក្តីមានឈ្មោះ ឧកញ៉ា យិ​ន សុវណ្ណី ដែលជន​ទាំងពីរ បានតតាំងគ្នាតាមផ្លូវ​តុ​លាការ ដោយតុលាការកាត់សេចក្តីឲ្យឈ្មោះ​ឡៅ​ ​ស៊ុនប៉ា ឈ្នះក្តី ប៉ុន្តែអនុវត្តសាលក្រ​ម​១៥លើក ហើយមិ​នបានសម្រេច ហើយភាគីចាញ់ក្តី ត្រូវសងលុយជាង៤០ម៉ឺនដុល្លារ ទៅភាគីឈ្នះក្តី។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជ និងជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះនិងផ្តល់យោបល់ ដែលចូលរួមក្នុងប្រតិបត្តិការនេះ បានថ្លែងថា “តំណាងអាជ្ញាសាលាបានប្តេជ្ញា ចំ​ពោះ​មុខខ្ញុំថានឹង​អនុ​វ​ត្តឲ្យបានជោគជ័​យ នៅលើកទី១៦នេះ ដើម្បីធានាបាននូ​វយុត្តិធម៌​ជូ​នជ​ន​ឈ្នះក្តី និងរក្សាតម្លៃច្បាប់​នៅ​ប្រទេស​ក​ម្ពុជា​ផង​ដែរ”។

លោកបានបន្តថា ការចុះអនុវត្តសាលក្រមចំពោះជ​ន យិន សុវណ្ណី ដែលជាជនចាញ់ក្តីជា​មួ​យ លោក ឡៅ ស៊ុនប៉ា បានជោ​គជ័​យ ដោយស្មារតីច​រ​ចាសង​ជាសាច់​ប្រា​ក់ ហើយសងមានល​ក្ខ​ណៈ២​ដំណាក់​កា​ល ដោយដំណាក់កា​លទី១ សងនៅនឹងទីតាំ​ងផ្ទះ ដែលត្រូវរឹបអូសមាន​ចំ​នួន​20 ម៉ឺនដុ​ល្លារ ហើយដំណាក់កាលទី២ សងនៅអា​ទិត្យក្រោយ​ ចំនួន​២៥​ម៉ឺនដុល្លា​រទៀ​ត ដូច្នេះជនទាំង​២​នាក់ បានព្រមព្រៀងគ្នាចំពោះ​មុ​ខខ្ញុំ និងតំណាងអាជ្ញាសា​លា​ផង​ដែរ។ ច្បាប់ គឺ ច្បាប់ ជនគ្រប់រូ​ប​ត្រូវគោ​រ​ពច្បាប់​ប្រទេស​កម្ពុជាយើ​ងជាធរមាន”។

លោកថា ឈ្នះក្តី​នៅតុ​លាការគ្រប់ថ្នាក់ហើយ ក៏ប៉ុន្តែអនុវត្តសាលក្រ​ម​ ១៥ ​លើក​មិនសម្រេច ហើយអនុវត្តសាលក្រ​ម​លើក​ទី១​៦នេះ មានវត្តមាន​រូ​បខ្ញុំ និងភាគីពាក់ព័ន្ធ​ទាំ​ងអ​ស់ ចុះមកអនុវត្តបា​ន​សម្រេច​ជាស្ថា​ពរ ដើម្បីយកផ្ទះលក់ឡាយឡុ​ង​សងទៅភាគីដែលឈ្នះក្តី។
​ក្នុងនាមរូបខ្ញុំ​ជាជ​នមាន​ភារកិច្ចឃ្លាំមើល តាមដានការអនុវ​ត្តន៍ច្បាប់​នៅក្នុង​ប្រ​ទេស​កម្ពុជា ខ្ញុំនឹងការពា​រ​ជន​រង​គ្រោះ និងតម្លៃច្បាប់ឲ្យអ​ស់​លទ្ធ​ភាព ដើម្បីធានាបានយុត្តិ​ធ​ម៌ស​ង្គម និងផ្តល់យុត្តិធម៌ជូ​ន​ជន​រងគ្រោះ​ ។
ជាពិសេសគឺលើក​ក​ម្ពស់​តម្លៃច្បា​ប់ នៅក្នុងប្រទេស​ក​ម្ពុជា​យើង ហើយធានាសិទ្ធិស្មើគ្នានៅចំ​ពោះ​មុខ​ច្បាប់ ដោយមិនមានកា​រ​បែង​ចែកនូ​វ វណ្ណៈឋានៈ​ តួនាទី អ្វីនោះឡើយ អ្នកល្មើសច្បាប់គឺ​ត្រូ​វតែ​ទទួ​លពិ​ន័យ​ពីច្បាប់ ។

សូមបញ្ជាក់ថា ការអនុវត្តន៍សាលដីកា នាពេលកន្លងមក គឺម្ចាស់ក្រុមហ៊ុន ខាហ្សា ថប ខបភើរេសិន ប្រើប្រាស់​ប៊ីដុងសាំ​ង​ដាក់បង្ហាញចំពោះមុខសមត្ថកិច្ច ​គ្រាដែលចុះអនុវត្ត​សាល​ក្រ​ម​របស់​តុលាកា​រក្រុ​ងភ្នំ​ពេញ រារាំងសមត្ថកិច្ចច​ម្រុះ​ គម្រាមដុតរថយន្តឡិ​ច​ស៊ីស ដុតទាំងខ្លួនសម្លាប់ចោល កា​លបើក​ម្លាំងស​ម​ត្ថកិច្ច តុលាការរឹបអូសផ្ទះរប​ស់​គាត់ ក្រោយពីចាញ់​ក្តី​ រឿងលុយទិញផ្ទះនៅខ្វះ​ចំ​នួន​៦ម៉ឺនដុល្លារ ។ ហេតុការណ៍ផ្ទុះកក្រើកអស់ស​ម​ត្ថកិច្ច ត្រៀមទាំងកម្លាំងអន្តរា​គ​មន៍ ទាំងរថយន្តអ​គ្គី​ភ័យ​ ខ្លាចបញ្ហាកើតឡើងពិ​ត​មែន កាលពីវេលាម៉ោង៨ព្រឹក ​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នៅខាងមុខក្រុមហ៊ុន ដែល​មា​នទី​តាំងស្ថិតនៅតាមផ្លូវ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

តាមអាជ្ញាធរ បានឲ្យដឹងត្រួសៗតែមិនបានស៊ីជម្រៅ ឲ្យដឹងថា ភាគីដែលចាញ់ក្តី នៅតុលាការពេលនេះ ជា​ម្ចាស់​ផ្ទះខាង​លើ ក្រោយ​ពី​ទិញ​​ផ្ទះ ពី​ភាគី​ម្ខាងទៀតជាដើមចោទ ត​ម្លៃ​២៦ម៉ឺនដុល្លារ តាំងពី១០ឆ្នាំក​ន្ល​ងមក ហើយលុយនៅខ្វះចំ​នួ​ន​​៦​ម៉ឺន​ដុល្លារ ។ តាំងពីពេលនោះមក​លុ​យ៦ម៉ឺនដុល្លារ ជំពាក់លើ​ភាគី​ដមបណ្តឹង បានអូសបន្លាយពេលវេ​លា​ រហូតកើតរឿងក្តីក្តាំប្តឹង​ផ្ត​ល់ឡើ​ងទៅ​តុ​លាការ ច្រើនលើកច្រើន​សា​រ ក្នុងការចោទប្រកា​ន់​ ថាភាគីចាញ់ក្តី​ ចេញសែក ស្អុយឲ្យទៅ​ភាគី​ដើ​មបណ្តឹង ក្លាយទៅជារឿងមួយមិ​ន​ដាច់​ស្រេច កាត់ក្តីតាំងពីសាលា​ដំ​បូង រហូតដល់តុលាកំពូ​ល​ មិនទាន់ចប់មិ​ន​ទាន់​ហើយ មិនដាច់​ស្រេ​ច ហេតុផលមានរៀងខ្លួ​ន​ រហូតមកដល់​ពេ​ល​នេះ ធ្លាក់មកលើសាលា​ដំ​បូង​វិញ បន្តកាត់ក្តី​រឿ​ងលុ​យជំពាក់នៅខ្វះ៦ម៉ឺន សម្រេចកាត់ ចេញសាលក្រម ដីកាសម្រេចរឹបអូសផ្ទះឲ្យទៅ​ភា​គីដើ​មបណ្តឹ​ងវិ​ញ ទើបសម​ត្ថ​កិច្ច ព្រះរា​ជ​អាជ្ញា ចុះមកអនុវត្តន៍ សាលក្រម​ ត្រូវបានភាគីចុងចោទរា​រាំ​ងប្រ​ឆាំងដាច់ខាត សុខចិត្តដុតសម្លា​ប់​ខ្លួ​ន ប្រសិនបើតុលាកា​រឹ​បអូសផ្ទះរបស់គាត់ ៕

អត្ថបទដែលជាប់ទាក់ទង