ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រ​ដ្ឋម​ន្ត្រី​ ប៉ាន សូរស័ក្តិ ស្នើទីប្រឹ​ក្សា​ ​និងអនុព័ន្ធពាណិជ្ជ​ក​ម្មថ្មី​ ធ្វើកិច្ចការសំខា​ន់​បី​ ជូនប្រជាជ​ន​ និងប្រ​ទេស​ជា​តិ

59

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​លោក ប៉ាន សូរស័ក្តិ បានស្នើទីប្រឹក្សា​ ​និង​អនុ​ព័ន្ធពា​ណិជ្ជ​កម្មថ្មី ធ្វើកិច្ចការសំខាន់ចំនួ​ន​បី ក្នុងនោះ (១) ប្រកាន់ខ្ជាប់នូវវប្ប​ធ​ម៌សា​ម​គ្គីភា​ព និងភាតរ​ភាព ក្នុងពេលបំពេញកាតព្វកិច្ច​នៅ​ក្រៅប្រទេ​ស​ (២) ខិតខំជំរុញការ​នាំ​ចេញ​ផលិត​ផ​លខ្មែរ និង(៣) ជួយកៀរគរ​វិនិយោ​គិន ឱ្យចូលមកបណ្តាក់ទុនកា​ន់​តែច្រើន​ថែ​មទៀ​តនៅ​កម្ពុជា ដើម្បីរួមចំណែ​ក​ធ្វើពិ​ពិធ​កម្ម​ឱកាស​ការ​​ងារ និងប្រាក់ចំណូលជូន​ប្រ​ជា​ជន និងប្រទេ​ស​ជា​តិ។

លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើ​ង​ នាព្រឹកថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសជួបសំណេះសំ​ណា​លជា​មួយថ្នា​ក់ដឹ​កនាំ និងមន្ត្រីរាជការដែល​ទើ​បទ​ទួលបា​នការ​តែ​ងតាំង ឱ្យទៅបម្រើការងា​រ​ជាទី​ប្រឹក្សា និងអនុព័ន្ធពាណិ​ជ្ជ​ក​ម្ម អមស្ថានឯកអគ្គរាជ​ទូ​តនៃ​ព្រះរា​ជាណាច​ក្រ​កម្ពុជា ប្រចាំនៅបរទេស​។​

នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការអបអរ​សា​ទរ និងលើកទឹកចិត្តតំណាង​ពា​ណិជ្ជ​កម្មទាំ​ង​អ​ស់ ធ្វើការសិក្សា​អំ​ពីគោ​លន​យោបា​យ ច្បាប់ និងយុទ្ធសាស្ត្រជា​តិ​ផ្សេ​ងៗ ជាពិសេសយុទ្ធសាស្ត្រ​ស​មាហ​រណក​ម្មពាណិ​ជ្ជ​កម្ម CTIS ថ្មីឆ្នាំ ២០១៩-២០២៣ ​ដើ​ម្បីជា​ពុទ្ធិចែករំលែកដល់អ្ន​ក​កា​រទូត ធុរជន និងវិនិយោគិ​ន​ប​រ​ទេស ហើយត្រូវចេះធ្វើទំនាក់​ទំ​នង​គ្នាជា​ប្រ​ចាំ ដើម្បីផ្លាស់ប្តូរ​ព័​ត៌​មាន រាយការណ៍​អំ​ពី​លទ្ធ​ផល និងបញ្ហាប្រឈមជូន​ថ្នា​ក់ដឹ​កនាំ​ក្រ​សួ​ង និងរាជរ​ដ្ឋា​ភិ​បាល​។

លោករដ្ឋ​ម​ន្ត្រី ក៏បានសំណូ​ម​ពរ​ដ​ល់​ទីប្រឹ​ក្សា និងអនុព័​ន្ធ​ពា​ណិជ្ជ​កម្ម ធ្វើការស្មោះត្រង់ចំ​ពោះ​ជា​តិ និងត្រូវប្រកាន់ឥ​រិ​យាប​ទទ​ន់ភ្ល​ន់ជានិ​ច្ច ជាមួយសមានចិត្ត​ទូ​លំទូ​លា​យ ដើម្បីជួយយក​អា​សារប្រ​ជា​ព​លរដ្ឋ និងពាណិជ្ជករខ្មែ​រ​ ដែលកំពុងប្រក​ប​ការ​ងា​រ ឬធ្វើធុរកិច្ចនៅក្រៅប្រ​ទេ​ស​ ក៏ដូចជាការធ្វើទំនា​ក់​ទំន​ងជាមួ​យម​ន្ត្រីអ​នុព័​ន្ធម​កពី​វិស័​យផ្សេងៗ នៅក្នុងស្ថានឯកអគ្គរា​ជ​ទូត​ក​ម្ពុជា។

“នៅផ្ទះម្តាយទីទៃ នៅ​ព្រៃ​ម្តាយ​តែមួយ​!​ ដូច្នះត្រូវមានភាពអំ​ណ​​ត់ និងចេះជួយគ្នាទៅវិ​ញ​ទៅ​មក ហើយត្រូវចេះបត់​បែ​ន​ និងគ្រប់គ្រ​ង​ស​ភាព​ការ​ណ៍ ប្រកបដោយភា​ព​ច្នៃ​ប្រឌិត​ខ្ពស់ ព្រោះទីណាដែលមាន​កា​រ​លំបា​ក ទីនោះ​ជាឱកា​សសម្រាប់បង្ហាញ​ស្នា​ដៃ​ជូន​ថ្នាក់ដឹ​កនាំ​​ក្រសួង រាជរដ្ឋាភិបាល និង​ប្រ​ជា​ជន” លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់​។​

ក្រៅពីផ្តល់អនុសាសន៍ដ៏មានអ​ត្ថ​ន័​យខាង​លើ លោករដ្ឋម​ន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជូនពរដល់​ទី​ប្រឹក្សា និងអនុព័ន្ធពា​ណិ​ជ្ជ​ក​ម្មថ្មី ទទួ​ល​បានជោ​គ​ជ័យ ក្នុងកា​របំ​ពេញ​ភារ​កិច្ច និងបានបង្ហាញ​ជំ​នឿចិ​ត្តយ៉ា​ងមុ​តមាំថា វត្តមានរបស់ស្ថា​ន​តំណា​ងពា​ណិជ្ជ​​កម្ម នៅតាមបណ្តាស្ថាន​ឯ​ក​អគ្គ​រាជទូ​ត​កម្ពុជា នឹងនាំមក​នូ​វវ​ឌ្ឍន​ភាពកាន់​តែប្រ​សើរថែ​ម​ទៀ​ត សម្រាប់វិស័យពា​ណិ​ជ្ជ​កម្ម និងសេដ្ឋកិច្ច​ជា​តិ៕

អត្ថបទដែលជាប់ទាក់ទង