ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នី សុភី និង វង្ស វិឆ័យមិនខ្វល់ពីរឿងកៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

125


ភ្នំពេញ៖ព្រឹត្តិការណ៍ជើងឯកអ្នកប្រយុទ្ធកំពូលថាមពល Champion លើសង្វៀនអាស៊ីអាគ្នេយ៍ សម្រាប់យប់ថ្ងៃទី២៤
វិច្ឆិកានេះអ្នកប្រដាល់កម្ពុជា២រូប មានកៅអីសម្រាប់ឡើងទៅអង្គុយ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ទោះបីការប្រកួតចុង
ក្រោយនេះគេចាញ់ ឬ ឈ្នះក៏ដោយ ។
សូមបញ្ជាក់ថា អ្នកប្រដាល់កម្ពុជា២រូបគឺពុទ្ធ ឆាយរិទ្ធក្លិបពុទ្ធសេរីវង្ស និង ឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារ
ជាតិដែល៤ប្រកួតឈ្នះ បានមួយប្រកួតនិងចាញ់៣ប្រកួតនោះ ខ្ទាតចេញពីការប្រកួតហើយ ។
នីសុភីក្លិបសាលវ័ន្ដកីឡា ដែល៣ប្រកួតរបស់គេឈ្នះ២ប្រកួត និងចាញ់មួយប្រកួតនោះ ត្រូវប្រមួតជាមួយអ្នកប្រដាល់ថៃឈៀង ឆៃដែល២ប្រកួត របស់គេឈ្នះបានមួយប្រកួត និង ចាញ់២ប្រកួត ។ឈៀង ឆៃប្រសិនបើគេចាញ់ គឺចប់តែបើឈ្នះ
គេត្រូវផ្ទៀងផ្ទាត់ពិន្ទុ ជាមួយជនរួមជាតិរបស់គេ៣រូបទៀត គឺរ៉ុង ណាផា(Rong Napha) ផេត អ៊ូប៊ុន(Phat Oubun) ដែល៤ប្រកួត
របស់គេឈ្នះ២ប្រកួត និង ចាញ់២ប្រកួត ។
សុភីមានប្រវត្តិប្រកួតចំនួន១៧០ដង ឈ្នះ១២៩ដង ចាញ់២៩ដង និងស្មើពិន្ទុ១២ដង គេត្រូវប្រកួតជាមួយអ្នកប្រ
ដាល់ថៃឈៀង ឆៃ(Chhieng Chhai) ដែល៣ប្រកួតរបស់គេឈ្នះ បានតែមួយប្រកួត និងចាញ់២ប្រកួតឯណោះ ។អ្នកប្រដាល់
ថៃរូបនេះទោះឈ្នះ ឬ ចាញ់ក៏ហាលអាវដែរ ។សូមបញ្ជាក់ថាឈៀង ឆៃមានប្រវត្តិប្រកួត ចំនួន៨១ដង ឈ្នះ៥៩ដង និងស្មើ
ពិន្ទុ២២ដង ។
វង្ស វិឆ័យក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវប្រកួតចុងក្រោយជាមួយ អ្នកប្រដាល់ជង្គង់ពិឃាតថៃឈូក ឆៃ(Chhuok Chhai)
ដែលទើបតែយកឈ្នះនី សុភីថ្មីៗនេះ ។
ឈូក ឆៃដែលមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៦៧ដង ចាញ់២១ដងស្មើពិន្ទុ៣ដងនោះ ៣ប្រកួតរបស់គេឈ្នះបាន
២ប្រកួតនិងចាញ់១ប្រកួត ។ឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ របស់អ្នកប្រដាល់រូបនេះ ស្រពេចស្រពិលនៅឡើយទេ ។
ចំពោះវិឆ័យវិញ នៅក្នុងព្រឹត្តិការណ៍នេះ គេមិនទាន់ស្គាល់ចាញ់នៅឡើយទេ ដោយប្រកួតរបស់គេឈ្នះទាំង៣ប្រ
កួតហើយការប្រកួតចុងក្រោយនេះ វិឆ័យក៏អាចយកឈ្នះឈូក ឆៃបានដែរ ។អ្នកប្រដាល់កម្ពុជារូបនេះ មានប្រវត្តិប្រកួតចំនួន
៥៨ដង ឈ្នះ៥៣ដង និង ចាញ់៥ដង ។ប្រសិនបើឈូក ឆៃឈ្នះគេនឹងបានឡើង វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែបើចាញ់នៅ
ផ្ទៀងផ្ទាត់ជាមួយផេត អ៊ូប៊ុន និងរ៉ុង ណាផា ។
ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ សយ សុខក្លិបពន្លឺវិបុលប្រកួតជាមួយសុន ប៊ុនសាន់ក្លិបនាគរាជចតុមុខ
ក្នុងប្រភេទ ទម្ងន់៥៧គីឡូក្រាម ។ខ្លាចាស់ភុន សោភ័ណ្ឌក្លិបនាគរាជមានជ័យ ប្រកួតជាមួយឯម ដារ៉ូក្លិបថ្មគោលខ័ណ្ឌពោធិ៍
សែនជ័យ ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។សំ អានក្លិបទ័ពឆ័ត្រយោង៩១១ ប្រកួតជាមួយសោម ពិសិដ្ឋក្លិបអេភូថងកីឡា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង