ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់មកស៊ីឈ្នួល កាប់ចំការឲ្យគេ កាប់ដើមឈើ រលំកិនសង្កត់ពីលើស្លាប់ខ្លួនឯង

69

កោះកុង៖ នគរបាលកោសល្យវិច័យ បានសន្និដ្ឋានថា ករណីមានបុរសម្នាក់ស្លាប់នោះ គឺដោយសារដើមឈើរលំកិនសង្កត់ពីលើពិតប្រាកដមែន ពុំមែនជាករណីឃាតកម្មនោះទេ ព្រោះបុរសនោះ មកស៊ីឈ្នួលកាប់ចំការ កាប់ដើមឈើ ហើយមានការធ្វេសប្រហេសបណ្តាលឲ្យដើមឈើរលំសង្កត់ពីលើស្លាប់ខ្លួនឯង។

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១០នឹង៣៥នាទីព្រឹក ក​ម្លាំងអធិ​ការដ្ឋាន បា​នទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈទូស័ព្ទ មានករណីមនុស្សស្លាប់ ត្រូវដើមឈើរលំកិនសង្កត់ពីលើ នៅ​ចំណុច​ព្រែកស្ងរ ស្ថិតនៅក្នុងភូមិជ្រោយប្រស់ ឃុំជ្រោ​យប្រស់ ស្រុកកោះកុង ខេត្តកោះកុង ជនរងគ្រោះ ឈ្មោះ ទូច ថេង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកស៊ីឈ្នួលកាប់ចំការនៅចំណុចខាងលើ។
កម្លាំងអធិការដ្ឋាន និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំជ្រោយប្រស់ និងអាជ្ញាធរ ភូមិ-ឃុំ-ពេទ្យប៉ុស្ដិ៍សុខភាពជ្រោយប្រស់ បានចុះទៅដល់កន្លែងកើតហេតុ ហើយពិនិត្យនឹងធ្វើកោសល្យវិច័យយ៉ាងលម្អិត តាមការសន្និដ្ឋាន ជនរងគ្រោះខាងលើ ពិតជាបានស្លាប់ដោយសារឈើរលំកិនសង្កត់ពីលើពិតប្រាកដមែន ពេលពិនិត្យរួចរាល់កម្លាំងសមត្ថកិច្ចយើង ក៏បានប្រគល់សាកសពជនរងគ្រោះ ទៅឲ្យសាច់ញ្ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង