មេនគរបាលខេត្តកោះកុង រកមិនឃើញកំហុសរបស់លោកខាំ វង្ស មេប៉ុស្តិ៍នគរបាលឃុំស្រែអំបិល ករណីចោទថា យកលុយក្មេងជក់គ្រឿងញៀន
កោះកុង ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា តាមការចុះផ្សាយរបស់សារព័ត៌មាន និងបណ្តាញសង្គមហ្វេសប៊ុក ដែលរិះគន់លោកខាំ វង្ស មេប៉ុស្តិ៍នគរបាលឃុំស្រែអំបិល ត្រូវបានប្រជាពលរដ្ឋរិះគន់ថាបានយកលុយក្មេងជក់គ្រឿងញៀន។
លោកឧត្តមសេនីយ៍ត្រី គង់ យ៉ាង ដែលជាប្រធានក្រុមការងារចុះស្រាវជ្រាវស៊ើបអង្កេត បានអះអាង ក្នុងរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុងថា ដូចខ្លឹមសារដែលបានចុះផ្សាយរបស់សារព័ត៌មាន ក្រុមការងារយើងខ្ញុំរកមិនឃើញនូវកំហុសឆ្គង ឬភស្តុតាងជាក់លាក់ណាមួយ ដើម្បីធ្វើការដាក់បន្ទុកដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ឈ្មោះ ខាំ វង្ស នោះឡើយ។
ស្នងការដ្ឋាននគរបាលខេត្តកោះកុង សូមសំដែងនូវការអរគុណ ដែលបានផ្តល់ព័ត៌មាន ទាំងក្រុមសារព័ត៌មាន និងគេហទំព័រមួយចំនួន ដែលបានផ្តល់ព័ត៌មាន ចំពោះអំពើអសកម្មរបស់មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិល នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ពាក់ពន្ធ័ករណីរឿងនេះ ស្នងការដ្ឋានបានដំណើការតាមនីតិវិធីប្រកបដោយតម្លាភាពហើយដើម្បីផ្តល់ភាពយុត្តិធម៌ដល់ភាគីទាំងពីរ (ទាំងជនរងគ្រោះ ទាំងមន្រ្តីដែលត្រូវចោទ) ដោយបានចាត់តាំងក្រុមការងាររបស់ ស្នងការដ្ឋាន ធ្វើការស្រាវជ្រាវ សើបអង្កេតបន្ថែមអង្គភាពស្នងការដ្ឋាន ក៏ សូមទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរាល់ព័ត៌មាន ដែលពាក់ព័ន្ធនូវអំពើអសកម្ម របស់មន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ។
សូមបញ្ជាក់ថា ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន នាយប៉ុស្តិ៍នគរបាល ឈ្មោះ ខាំ វង្ស លែងគិតពីគោលការណ៍ច្បាប់ ទាំង៩ចំណុច (ភូមិ ឃុំ មានសុវត្ថិភាព) ។មិនត្រឹមតែពុំបានអនុវត្តន៍ច្បាប់ប៉ុណ្ណោះទេ នាយប៉ុស្តិ៍នគរបាលមួយរូបនេះ ថែមទាំងព្រហើនហ៊ានប្រព្រឹត្តបទល្មើសទទួលសំណូកពីក្រុមក្មេងស្ទាវ សេព គ្រឿងញៀន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទៀត។
អំពើដ៏សែនលាមកនេះត្រូវបាន មហាជន រិះគន់និងខ្ពើមរអើមយ៉ាងខ្លាំងចំពោះ លោក ខាំ វង្ស ដែលខ្លួនជាសមត្ថកិច្ចអនុវត្តន៍ច្បាប់។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ សូមមិន បញ្ចេញឈ្មោះបានអោយសាព័ត៌មានយើងដឹងថា លោក ខាំ វង្ស គឺជា មេប៉ុស្តិ៍ ដុះស្លែមួយរូប ប្រចាំ ស្រុក ស្រែអំបិល។
ប្រភពដដែលបានឲ្យដឹងទៀតថា លោក ខាំ វង្ស បានបើកដៃ ឲ្យក្រុមក្មេងស្ទាវប្រព្រឹត្តបទល្មើសយ៉ាងច្រើនករណី ដូចជា ៖(ជក់និងជួញ ដូរ សារធាតុញៀន និង បទល្មើសផ្សេងៗទៀត) ។ ការបើកដៃឲ្យក្រុមក្មេងស្ទាវប្រព្រឹត្តបទល្មើសខាងលើ លោក ខាំ វង្ស ទទួលបានលាភសក្ការៈ ប្រចាំខែពីក្រុមក្មេងស្ទាវ ក្នុងម្នាក់២០០ដុល្លារទៅ៣០០ដុល្លារ តាមមុខ សញ្ញា ។ បើអ្នក ណាមិន បានបង់លុយឲ្យ មេប៉ុស្តិ៍រូបនេះទេ នោះលោក ខាំ វង្ស គំរាមថា (អញនឹងចាប់ពួកអែងដាក់គុក)។
បើតាមការសង្កេតឃើញរបស់ប្រជាពលរដ្ឋ ទូទៅក្នុងស្រុកស្រែអំបិល បានឲ្យដឹងបន្ថែមទៀតថា អំពើអាក្រក់របស់លោកនាយប៉ុស្តិ៍ម្នាក់នេះ មិនមែនមានត្រឹមតែប៉ុណ្ណឹងនោះទេ អ្វីដែលគួរឲ្យហួសចិត្តនោះគឺ រាល់ពេលគេ អញ្ជើញ ទៅកម្មវិធីបុណ្យ ការ ផ្សេងៗ លោក ខាំ វង្ស តែងតែ ដើរទៅ សុំលុយ ក្មេងស្ទាវ ដែលប្រព្រឹត្ត បទល្មើសនោះ ដើម្បី យកលុយ មកចងដៃចូលរួម ក្នុងពិធីនោះ ដោយគ្មានគិតពីកេរ្តិ៍ខ្មាស ឬមុខមាត់របស់ខ្លួនឡើយ។ ទំនៀមទំលាប់នេះគឺជាប្រណី របស់ លោក ខាំ វង្ស។
តាមប្រភព ព័ត៌មាន ពីមិត្តភក្ដិជិតស្និទ្ធ របស់ ឈ្មោះ ប៊ូ ងែត ដែល ត្រូវជាកូន ប្រុស របស់ លោក នឹម សុវណ្ណនី ហៅ ប៊ូ មានមុខងារជា អធិការរង ស្រុកស្រែអំបិលបានឲ្យដឹងថា កាលពី ឈ្មោះ ប៊ូ ងែត រស់នៅស្រុកស្រែអំបិល លោកខាំ វង្ស ជា មេប៉ុស្តិ៍ រូបនេះ បានជំរិតទាលុយ ពីឈ្មោះ ប៊ូ ងែត ទិញ ម៉ូតូ១គ្រឿង ដើម្បី ជាការដោះដូរ ក្នុងបទជួញដូរ គ្រឿងញៀន ពីឈ្មោះ ប៊ូ ងែត នេះ។ ដោយឡែកឈ្មោះ ប៊ូ ងែតភេទប្រុសមាន អាយុ ២៧ឆ្នាំ នេះ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅភ្នំពេញ និងផ្តន្ទាទោសជាប់ពន្ធធនាគារនៅព្រៃស ពីបទជួញដូរគ្រឿងញៀន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុកស្រែអំបិល បាននិយាយតៗគ្នាថា តាំងពី លោក ខាំ វង្ស រូបនេះ ឡើងធ្វើជា នាយប៉ុស្តិ៍នគរបាល ជាយូរឆ្នាំមកហើយ ប្រជាពលរដ្ឋពុំដែលឃើញ ចាប់ឬឃាត់ខ្លួន បានក្រុមអ្នកសេពនិង អ្នកចែកចាយថ្នាំ ញៀន បានម្នាក់នោះទេ បែរជាមានសមត្ថកិច្ចមកពីស្រុកបូទុមសាគរ បានមកចុះចាប់ ជនសង្ស័យជួញដូរគ្រឿងញៀន នៅស្រុកស្រែអំបិលនេះទៅវិញ។
ចំណែកលោក ឈ្មោះ កែវ ប៊ូ រី ហៅ វែង ទើប តែកាន់ តំណែង ជាអធិការស្ដីទី បន្ទាប់ពីលោក អធិការ ម៉ា ទី គាត់់មានជំងឺ លោក បានប្រាប់សាព័ត៌មានយើងថា គាត់ បានឮពលរដ្ឋ និយាយ ដែរថាឈ្មោះ ខាំ វង្សនេះ មានរឿងរ៉ាវ ពាក់ព័ន្ធ បទល្មើសផ្សេងៗជាច្រើនដែរ តាំងពីគាត់ មិនទាន់ ជាអធិការ ស្ដីទីឯណោះ។តែរឿងខ្ញុំមិន អាចនិយាយបានទេ ទុកឲ្យថ្នាក់លើដោះស្រាយទៅចុះ ពីព្រោះអាគាត់នេះគ្មាននរណា និយាយវា ស្ដាប់ទេ ពីព្រោះ គេមានខ្សែធំ។
ពាក់ព័ន្ធ រឿងរ៉ាវ បទល្មើសខាងលើប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងស្រុកស្រែអំបិលស្នើឲ្យ លោក សំ ឃិត វៀន ស្នងការនគរបាលខេត្តកោះកុង ដែលល្បីល្បាញថា ជាស្នងការ មានគោលជំហម៉ឺងម៉ាត់ និងការងារ បង្រ្កាបបទល្មើស តើគិតយ៉ាងដូចម្តេច នៅពេលដែលកូនចៅខ្លួន បានប្រព្រឹត្តខុស ផ្ទុយពីច្បាប់ ដូចជា លោក ខាំ វង្សនេះ។
ប្រជាពលរដ្ឋសង្ឃឹមថា លោក ស្នងការ មានវិធានការ ច្បាប់ចំពោះ មេប៉ុស្តិ៍ រូបនេះ បើមិន ដូច្នេះទេ មុខមាត់ ថ្នាក់ដឹកនាំ នឹងធ្លាក់ដល់កម្រិតសូន្យជាក់ជាមិនខានឡើយ ដោយសារតែមេប៉ុស្តិ៍ ឈ្មោះ ខាំ វង្ស តែម្នាក់នេះ ៕