ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាមេរិក នឹងបន្ត​កិច្ចស​ហប្រតិ​ប​ត្តិការ លើការងារបោសសម្អាត​មី​​ន​ និងសំណល់ជា​តិ​ផ្ទុះ នៅកម្ពុជា

94

អាជ្ញាធរមីន៖ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានឯកភាព នឹងបន្ត​កិច្ចស​ហប្រតិបត្តិការ លើការងារបោសសម្អាតមី​ន​ និងសំណល់ជា​តិផ្ទុះ ពីសង្គ្រាម នៅកម្ពុជា។

នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី លី ធុជ ទទួលបន្ទុកបេសកកម្មពិ​សេ​ស អនុប្រធានទី១ បានអនុញ្ញាតឲ្យលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហ​រ​ដ្ឋអា​មេ​រិក ចូលជួបសម្តែងកា​រ​គួរសម និងពិភាក្សាស្តីពី​កិច្ច​សហប្រ​តិប​ត្តិកា​រលើការងា​របោ​សសម្អាត​មីន និងសំណល់ជាតិផ្ទុះ​ពី​សង្គ្រាមនៅកម្ពុជា។​

លោកទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍​ ​ថ្លែងនូវអំណរគុណចំពោះជំនួយ​គាំ​ទ្ររប​ស់ប្រ​ជាជន និងរដ្ឋាភិបាលសហ​រ​ដ្ឋអា​មេរិ​ក នាពេល​កន្ល​ងមក ទាំងសម្ភារៈ បច្ចេកទេស និងថវិកាដល់កា​រ​ងារ​បោស​សម្អា​តមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម​នៅ​កម្ពុ​ជា ដែលបានជួយរំដោះដី​សុ​វត្ថិ​ភាពជូនប្រជា​ព​លរ​ដ្ឋ ហើយលោកសង្ឃឹ​​មយ៉ាងមុតមំាថា​ រដ្ឋាភិបាលសហរដ្ឋអាមេ​រិ​ក និងបន្តផ្តល់ជំនួយលើ​កា​របោស​សំ​អាតមី​នបន្ថែម​ទៀតដ​ល់ក​ម្ពុជា។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យសហរដ្ឋអាមេរិកត្រូវទទួលខុ​ស​ត្រូ​វ និងយកចិត្តទុក​ដាក់ ជួយបោសសម្អាតកាកសំ​ណ​ល់ពីស​ង្រ្គាមរប​ស់អា​មេរិក ដែលបានទម្លាក់​ម​កលើប្រទេសកម្ពុជា នៅតាម​បណ្តោយព្រំដែនកម្ពុជា​-​វៀតណាម ឲ្យបានអស់ ពី​ព្រោះវា​បា​នកំពុ​ងធ្វើ​ប្រជាពល​រដ្ឋ​កម្ពុជាស្លាប់ និងពិការជាច្រើនក្នុ​ង​មួយឆ្នាំ​ៗ និងគាំទ្រដល់ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ២០២០-២០២៥ ដែលរាជរដ្ឋាភិបាលកម្ពុជា​ ​ទើបតែបានដាក់ចេញនាពេ​ល​ថ្មី​ៗនេះ (បោសសម្អាតមីនដែលបានដឹង​ឲ្យ​អស់​ត្រឹមឆ្នាំ​២០២៥)។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេ​រិក បានឯកភាពនឹងបន្តកិច្ចសហប្រ​តិ​បត្តិ​ការលើ​ការ​ងារបោស​សម្អាត​មីន និងសំណល់ជាតិផ្ទុះពីស​ង្គ្រា​មនៅ​កម្ពុ​ជា។ លោក ក៏បានបញ្ជាក់ពីជំហររបស់លោកថា ​នឹ​ងខិតខំធ្វើឲ្យទំនាក់ទំ​ន​ងការទូត និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង​ពីរ កាន់តែល្អ​ប្រសើ​រឡើ​ងវិញ ចាប់ពីពេលនេះ​ត​ទៅ ដើម្បីជាប្រយោជន៍រវា​ង​ប្រ​ទេសយើ​ងទាំងពី​រ។

លោក W. Patrick Murphy បានស្មើសុំ​ឲ្យ​ទុក​រឿងពីអ​តីតកា​លជា​អតីតកាល ហើយលោកសន្យា​ថា​ នឹងខិតខំធ្វើឲ្យទំនាក់ទំ​ន​ងកា​រទូត និងកិច្ចសហប្រតិបត្តិការ រវា​ងប្រទេសយើ​ង​ទាំង​ពីរ ឲ្យបានកាន់តែល្អប្រសើរឡើ​ង​វិញ ចាប់ពីពេលនេះតទៅ ​ដើម្បីជាប្រ​យោជន៍​រវាង​ប្រទេស​យើង​ទាំងពី​រ

លោក W. Patrick Murphy បានលើកឡើងថា នឹង​យកវិស័យស​ក​ម្ម​ភាពមីន ជាវិស័យស្នូលមួយ​ ​ក្នុងការទំនាក់ទំនងកា​រ​ទូត និងកិច្ចសហប្រតិបត្តិ​កា​រ ជាមួយក​ម្ពុ​ជា ហើយថា ស្នើសុំ​ចុះ​​ទ​ស្ស​នកិច្ច​​ចំការមីននិង​គ្រាប់ នៅភូមិភាគឦ​សាន​ ដើម្បីស្វែងយល់អំពីវិស័យសក​ម្ម​ភាព​មីន នៅកម្ពុជា ដើម្បីមានមូ​លដ្ឋាន​គ្រឹះ ក្នុងការធ្វើរបា​យ​ការណ៍​ទៅរដ្ឋា​ភិបា​លអាមេ​រិ​ក សុំបង្កើនថវិកា​ជំ​នួយ​របស់អាមេរិក​ ដល់វិស័យសកម្ម​ភា​ពមី​ន នៅកម្ពុជា និងគាំទ្រយុទ្ធសាស្រ្តជាតិវិស័​យ​ស​កម្មភា​ពមីន ២០២០-២០២៥៕

អត្ថបទដែលជាប់ទាក់ទង