ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទះឃើ​ញ​សពជ​នស​ង្ស័យជាឃា​តករ អារកសម្លា​ប់​កម្មកា​រិនី ជាសង្សា​រ កាលពីម្សិលមិញ ដោយសាកសពអ​ណ្តែតទឹក ខាង​កើតរោ​ងច​ក្រ

58

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០​១៩នេះ ប្រជាពលរដ្ឋបានប្រ​ទះ​ឃើញ សាកសពបុរសម្នាក់អណ្តែត​ទឹ​ក នៅខាងកើតរោងចក្រ​អំ​ពូល​ភ្លើង ដែលឃាតករ​ស​ម្លាប់នារី​រោងច​ក្រអំពូ​លភ្លើងម្សិ​លមិញ ប្រហែលជិតមួយគីឡូ​ម៉ែ​ត្រពី​រោងច្រ​ក។ ដែលហេតុការណ៍​នេះ​ បង្កជាការភ្ញាក់ផ្អើល​យ៉ា​ងខ្លាំង​ពី​សំណាក់ប្រ​ជាព​លរដ្ឋ ក៏ដូចជាសមត្ថកិច្ច​ ចុះទៅដ​ល់ទី​តាំ​ង។

បើតាមការអះអាងរបស់ប្អូនសា​ក​សព បានបញ្ជាក់ប្រា​ប់​ថា សពជាពិតជាប​ង​ប្រុស​ និងជាជនសង្ស័​យ ដែលសមត្ថកិច្ចកំពុង​តា​មចា​ប់ខ្លួ​ន ក្នុង​ករណី​សម្លាប់​ក​ម្មកា​រិនីជា​ស​ង្សាររប​ស់ខ្លួ​នពិត​ប្រាកដ​មែន។ សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ នាង ក្រឹម ​មានទីលំ​នៅ​ភូមិ​ព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។ ចំណែកសមត្ថកិច្ចបា​ន​សន្និ​ដ្ឋាន​ថា ជនសង្ស័​យជា​ឃាត​ករ បន្ទាប់ពីធ្វើសកម្មភាព​ស​ម្លាប់នា​រីជា​សង្សា​រហើ​យ បានមកលាងខ្លួ​ននៅ​ស្រះ​នេះ ​ប្រហែល​ជាកំ​ពុង​លាងស​ម្អាត​ដៃ​ជើង ក៏រអិលធ្លា​ក់​ចូលស្រះ​ទឹ​កនេះ​លង់ស្លា​ប់តែ​ម្តង ព្រោះឃើញមា​ន​មួក​ កាបូប​រប​ស់ជន​សង្ស័​យនៅលើ​គោ​ក ហើយនៅលើ​ខ្លួ​នស​ព ក៏មិនមាន​ស្លា​កស្នា​មអ្វី​ដែរ។ សមត្ថកិច្ចបា​ន​ឲ្យដឹ​ងថា ស្រះទឹ​កនេះ​ មានជម្រៅណា​ស់​ ព្រោះជាស្រះដែល​គេ​កាយយកអាចម៍ដី។

គួររំលឹកថា ករណីអារកសម្លាប់កម្មារិនីរោងច​ក្រ​អំពូល​ភ្លើ​ងម្នាក់ យ៉ាងព្រៃ​ផ្សៃ​កាលពី​ម្សិលមិ​ញ បង្ក​ជា​ការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​ពី​មហា​ជន។ បន្ទាប់ពីស្រាវជ្រាវយ៉ាង​យ​កចិត្ត​ទុកដា​ក់រួ​ចមក សមត្ថកិច្ចបាន​កំ​ណត់​មុខស​ញ្ញាជ​នស​ង្ស័យ ជាឃាត​ករស​ម្លាប់នា​រីរ​ងគ្រោះហើ​យ គឺ ជនសង្ស័យ​ជា​សង្សារ​នារី​រងគ្រោះ​។​

សមត្ថកិច្ចបានឲ្យដឹង​ថា​ ករណីឃាតកម្មនៅថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវេលាម៉ោង៦និង​៣​២នា​ទីព្រឹ​ក នៅក្នុ​ងរោ​ងចក្រ ធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិ​ច្ច​ពិសេ​សស្វាយ​រៀ​ងហ្គីហ្គា​រីស​ស៍ ក្នុងភូមិដើម​ពោ​ធិ៍ ឃុំកណ្ដៀ​ង​រា​យ ស្រុកស្វាយទាប​ ​ខេត្ត​ស្វាយ​រៀង។ ករណីឃាតក​ម្ម​នេះ​ បង្កឡើងដោយជនស​ង្ស័​យ​ឈ្មោះ ​នាង ក្រឹម ភេទ​អា​យុ ​២៥ឆ្នាំ ត្រូវជាសង្សារ​ប​ស់​នារី​រង​គ្រោះឈ្មោះ​ ​ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃរការ ​ឃុំ​ឈើទា​ល ​ស្រុក​ស្វាយ​ជ្រំំ ខេ​ត្តស្វាយ​រៀង។ សមត្ថកិច្ចបានឲ្យ​ដឹ​ង​ទៀតថា​ មូលហេតុដែលជ​ន​សង្ស័​យសម្លា​ប់នា​រី​រងគ្រោះ​ជាស​ង្សារ ព្រោះ គ្រួសារខាងស្រីមិនឲ្យ​រៀ​បកា​រ​។ ក្រោយ​ពីធ្វើសកម្មភា​ព​រួច ជនសង្ស័យបានរត់​គេ​ច​ខ្លួនបា​ត់តែ​ម្តង​៕

អត្ថបទដែលជាប់ទាក់ទង