ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រឿង សោភ័ណ្ឌអាចផ្ដួលThut Tidath មុនទឹកទី៥បានឬទេ ?

172

​ភ្នំពេញ:អ្នកប្រដាល់ជើងខ្លាំងកម្ពុជារឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃធុត ទីដាត(Thut Tidat)លើសង្វៀនអាស៊ីអាគ្នេយ៍យប់ថ្ងៃទី២១កក្កដា ។

​អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។ សោភ័ណ្ឌដែលទើបតែត្រឡប់មកពីប្រ កួតនៅប្រទេសបារាំងនោះគេបានប្រកួត២-៣លើក ហើយដោយសុទ្ធតែបានទទួលជ័យជំនះ ។ចំពោះអ្នកប្រដាល់ថៃធុត ទីដាតវិញនេះជាលើកដំបូងហើយ ដែលគេមកប្រកួតនៅស្រុកខ្មែរ ។ មិនមាននរណាដឹងថាអ្នកប្រដាល់ថៃរូបនេះខ្លាំង ឬ ខ្សោយនោះឡើយ ចំពោះសោភ័ណ្ឌនៅស្រុកខ្មែរ គេសោយរាជក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមនេះហើយ ។

​សោភ័ណ្ឌមានប្រវត្តិប្រកួតចំនួន១៦០ដង ឈ្នះ១៤០ដង ចាញ់១៧ដង និងស្មើពិន្ទុ៣ ដង ។ចំពោះធុត ទីដាតវិញគេមានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៥ដង និងចាញ់១០ដង ។រឿង សោភ័ណ្ឌ និង ធុត ទីដាតនរណាមានសមត្ថភាពដណ្ដើមជ័យជំនះ ?

​អ្នកប្រដាល់ហ៊ឹម សារ៉ាន់សមាគមប្រដាល់ក្រសួងការពារជាតិ ដែលកំពុងតែធ្លាក់ចុះខ្លាំងនោះត្រូវបាន ដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់អ៊ីរ៉ង់ឈ្មោះសូ លីម៉ាន់(So Leiman)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។

​សារ៉ាន់ពេលនេះគេកំពុងតែធ្លាក់ចុះខ្លាំងណាស់គេតែងតែជួបបរាជ័យស្ទើរគ្រប់ការប្រកួត ។ គេគ្មានទាំងកម្លាំង គ្មានទាំងបច្ចេកទេសគេមានតែទឹកចិត្តប្រកួតតែប៉ុណ្ណោះ ។ការប្រកួតនេះគឺជាការផ្ដល់ឱកាសឲ្យសារ៉ាន់បានទទួលកម្រៃខ្លះដើម្បីចិញ្ចឹមជីវិត ។

​ចំពោះអ្នកប្រដាល់អ៊ីរ៉ង់រូបនេះគេទើបតែមកប្រកួតនៅស្រុកខ្មែរជាលើកដំបូងទេ ។គេហ្វឹកហាត់នៅស្រុកថៃគេទំនង មិនមែនជាអ្នកប្រដាល់ដែលអស្ចារ្យនោះទេមើលទៅ ។

​សារ៉ាន់មានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦៧ដង ចាញ់១៦ដង និងស្មើពិន្ទុ ៥ ដង ។ចំពោះអ្នកប្រដាល់អ៊ីរ៉ង់សូ លីម៉ាន់វិញគេមានប្រវត្តិប្រកួតត្រឹមតែ១៨ដង ឈ្នះ១៥ដង និងចាញ់៣ដង ។ជំនួបមួយនេះមិនដឹងថាសារ៉ាន់អាចដណ្ដើមបានជ័យជំនះឬទេ ?៕

អត្ថបទដែលជាប់ទាក់ទង