ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-ចិន ជំរុញការអភិវឌ្ឍទៅមុខឥតឈប់ឈរនៃកិច្ចទំនាក់ទំនងកងទ័ពយោធា

68

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានឲ្យដឹងថា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកWang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញមានជំនួបជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលប្រព្រឹត្តទៅក្នុងស្ថាទូតចិនប្រចាំកម្ពុជា។

លោកឯកអគ្គរដ្ឋទូតចិន បានសម្តែងការអបអរសាទរជាមួយនឹងលទ្ធផលជោគជ័យដែលទទួលបានពីការចូលរួម ព្រឹត្តិការណ៍នៃការប្រកួតកីឡាយោធាពិភពលោក លើកទី៧ និងវេទិកា Xiangshan លើកទី៩របស់សម្តេចពិជ័យ ក្នុងប្រទេសចិន។ លោកមានប្រសាសន៍ថា ភាគីចិនយល់ព្រមបន្តពង្រឹងមិត្តភាពប្រពៃណីនៃកងទ័ពទាំងពីរប្រទេសកាន់តែស៊ីជម្រៅ ជំរុញការអភិវឌ្ឍទៅមុខឥតឈប់ឈរនៃកិច្ចទំនាក់ទំនងរវាងកងទ័ពយោធាទាំងពីរប្រទេស។

សម្តេចពិជ័យ បានថ្លែងអំណរគុណជូនចំពោះភាគីចិនដែលតែងតែជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ភាគីកម្ពុជា និងការរៀបចំយ៉ាងយកចិត្តទុកដាក់ល្អឥតខ្ចោះសម្រាប់សម្តេច ក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចក្នុងប្រទេសចិន។ សម្តេចមានប្រសាសន៍ថា កម្ពុជានឹងខិតខំរួមគ្នាលើមាគ៌ាកិច្ចសហប្រតិបត្តិការទំនាក់ទំនងលើវិស័យយោធានៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ជាមួយនិងភាគីចិន។

លោកសេនានុព័ន្ធយោធា Li Ningya និងមន្ត្រីផ្សេងទៀតបានអញ្ជើញក្នុងកិច្ចជំនួបនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង