ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអាវុធហត្ថក្រុងខេមរភូមិន្ទ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទបន្លំ និងប្រើប្រាស់លុយដុល្លារក្លែងក្លាយ

60

កោះកុង ៖ នៅវេលាម៉ោង១០ .២៥នាទី នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទបន្លំ និងប្រើប្រាស់លុយដុល្លារក្លែងក្លាយ នៅចំនុចផ្សារដងទង់ ស្ថិតក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។

បើតាមការអោយដឹងពីលោក កាយ ប៊ុន្នីម មេបញ្ជការកងរាជអាវុធក្រុងខេមរភូមិន្ទ បានបញ្ជាក់ថា ក្រោយទទួលបានការរាយការណ៍ពីអាជីវករ កម្លាំងអាវុធក្រុងខេមរភូមិន្ទ បានចុះប្រតិការភ្លាមៗ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ខាន់ ស្រីវី ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្រី មានទីលំនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ពីបទបន្លំ និងប្រើប្រាស់លុយដុល្លារក្លែងក្លាយ ។

លោកបានបន្តថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងអាវុធហត្ថក្រុងខេមរភូមិន្ទ បានធ្វើការដកហូតបាននូវវត្ថុតាងមួយចំនួនរូមមាន ប្រាក់ដុល្លារក្លែងក្លាយចំនួន៩សន្លឹក (ក្រដាស១០០ដុល្លារ) ប្រាក់ដុល្លារពិតប្រាកដ៤០០ដុល្លារ ខ្សែក កាលៃ(ក្លែងក្លាយ) ១ខ្សែ កងដៃ កាលៃ(ក្លែងក្លាយ)ចំនួន៧កង និងចិញ្ចៀនកាលៃ១វង់ ។

ក្រោយការឃាត់ខ្លួនកម្លាំងអាវុធហត្ថក្រុងខេមរភូមិន្ទបានធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ទៅការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្តកោះកុង ចាត់ការបន្ត ៕

អត្ថបទដែលជាប់ទាក់ទង