ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សម្តេចហ៊ុន សែន បញ្ចេញ​ថវិកា​ជាតិ​៣០​លាន​ដុល្លារ ​ជួយ​សង់​មន្ទីរ​ពេទ្យ​កាល់ម៉ែត

56


ភ្នំពេញ៖ សម្តេចតេជោនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​បញ្ចេញ​ថវិកា​​រ​ដ្ឋ ៣០​លាន​ដុល្លារ​ បញ្ចូល​ទៅ​ក្នុងគម្រោង​សាងសង់​​​អគារ​មន្ទីរ​ពេទ្យ​កាល់ម៉ែ​ត ​។ សម្តេចបញ្ជាក់ថា មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​​នេះ​កំពុង​ប្រឈម​មុខ​នឹង​ក​ង្វះ​ថវិកា​សម្រាប់​សាង​សង់ និ​ង​ទិញ​សម្ភារៈ​សម្រាប់​បំពា​ក់​​នឹ​ង​អគារ​ថ្មី។

សេចក្ដី​សម្រេច​បែប​​នេះ ​របស់​សម្តេចនាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​​លើ​​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ល្ងាច​​​ថ្ងៃ​អាទិត្យទី២៤វិច្ឆិកា​នេះ។

ទំព័រ​ហ្វេសប៊ុក​សម្តេច ហ៊ុន សែន រៀបរាប់​ថា​៖ “បី​ថ្ងៃរួចមកហើយដែលខ្ញុំមកកំដរម្តាយក្មេកខ្ញុំ នៅមន្ទីរពេទ្យកាលម៉ែត ដែលខ្ញុំពិនិត្យឃើញថាមន្ទីរ​ពេទ្យ​នេះ បានដើរតួនាទីយ៉ាងសំខាន់​ ក្នុងការពិ​និត្យ និងព្យាបាលជូនប្រជាជន ប៉ុន្តែមន្ទីរពេទ្យក៏ដូចជាក្រ​សួងសុ​ខាភិ​បាល ខ្វះលទ្ធភាពខាងថវិកាសម្រាប់ការសាង
​ស​ង់អគា​រថ្មី និងទិញសម្ភារៈសម្រាប់បំពាក់ទាំងអគារថ្មី និងអគារដែលមានរួចមកហើយ។ ថ្ងៃនេះ ខ្ញុំសម្រេចបញ្ចេញថវិកា​រ​ដ្ឋចំនួន​៣​០លានដុ​ល្លារ ដើម្បីបន្តកសាងអគារកម្ពស់១២​ជាន់ ដែលមន្ទីរពេទ្យបានសាងស​ង់​បាន​១៧ភា​គរយរួចមកហើយក្នុង​ត​ម្លៃ៣​៩លាន​ ៧សែនដុល្លារ”។

ក្រៅ​ពី​បញ្ចេញ​ថវិកា​ជាតិ​ សម្រាប់​ជួយ​ដល់​ការ​សាង​សង់​ហើយ​នោះ ទំព័រ​ហ្វេសប៊ុក​​ដដែល​នេះ បាន​រៀបរាប់​ទៀត​ថា សម្តេច ហ៊ុន សែន បាន​កៀរគរ​ថវិកា ៥៣​លាន​ដុល្លារ​ ពី​បណ្ដា​សប្បុរស​ជន​នានា សម្រាប់​យកទៅ​ចំណាយ​លើ​ការ​ទិញ​សម្ភារៈ​បំពាក់ ​នៅ​មន្ទីរ​ពេទ្យ​មួយ​នេះ​ផង​ដែរ។

សម្តេចតេជោ បានថ្លែងថា “សម្រាប់ការបំពាក់សម្ភារៈបរិ​ក្ខារទាំ​ងនៅអគារថ្មី និងអគារចាស់ ខ្ញុំបានច​ល​នា
សប្បុរសជនចូលរួមជួយដល់​ជី​វិត​ម​នុស្សបានថវិកាចំនួន៥៣លានដុល្លា​រគិត​ត្រឹមម៉ោង​៤ល្ងា​ច​ ថ្ងៃ២៤​ វិច្ឆិកា២០១៩នេះ ដែលសង្ឃឹមថា នឹងមានសប្បុរសជ​នចូលរួមបន្ថែមទៀតដើម្បី​ធ្វើ​ទំនើប​ក​ម្ម
មន្ទីរពេទ្យកាលម៉ែតឱ្យ​ក្លា​យទៅជា​មន្ទី​រពេទ្យបង្អែករបស់ជាតិកម្ពុជាយើ​ង​។
ខ្ញុំសូមអរគុណចំពោះសប្បុ​រ​សជ​នដែ​លបានចូលតាមការអំពា​វ​នាវ​របស់​ខ្ញុំតា​ម ពាក្យស្លោ​ក (បរិច្ចាគដើម្បីជួយ​ដ​ល់ជីវិតមនុស្ស​)។ ខ្ញុំសូមអរគុណនិងកោតស​រ​សើរចំ​ពោះ​ វេជ្ជបណ្ឌិត​ គ្រូពេទ្យ គ្រប់​ជំនាញ និងបុគ្គលិកនៅ​ក្នុង
​មន្ទីរ​ពេទ្យទាំ​ងអ​ស់ ដែលបាន​បំពេ​ញការងារប្រកបដោយការទ​ទួ​លខុស​ត្រូ​វ និងប្រកបដោយវិជ្ជាជី​វៈ​ខ្ពស់​។
បើទោះជាជីវិតម្តាយ​ក្មេ​កខ្ញុំ ដែលកំពុងស្ថិតក្នុ​ង​ដំណា​ក់កា​លស​ង្រ្គោះបន្ទា​ន់ វិវត្តទៅកាន់ស្ថានភាព​បែ​បណាក៏ដោយ ក៏ពួកយើងខ្ញុំជាកូ​ន​ជាចៅ​ ចៅទួតអ​ស់ចិត្ត​ដែរ ព្រោះបើមិនមាន​គ្រូ​ពេ​ទ្យ
ខ្មែរ​ដ៏ពូ​កែ ជួយទាន់ពេលវេលា​ទេ ម្លេះសម​ម្តាយក្មេ​ក​ខ្ញុំបានលាចាកលោកនេះ​
តាំង​ពីថ្ងៃម្សិ​លមិញមកម្លេះ ព្រោះនៅឯ​គេហ​ដ្ឋាន​របស់ខ្ញុំ​បានរៀបចំរួចរា​ល់​ហើយ សម្រាប់បុណ្យសពម្តាយក្មេក​ខ្ញុំ​
តែដោយសារភាពជំ​នា​ញរ​បស់​គ្រូពេ​ទ្យ​នោះ​ហើយដែ​លធ្វើឱ្យ​ម្តាយក្មេ​កខ្ញុំ​ប​ន្តរស់​នៅ ជាមួយកូនចៅមួយរយៈ​ទៀ​ត”៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង