ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខតេក្វាន់ដូWT និងអត្តពលិក ទៅស៊ីហ្គេម បង្ហាញពីការប្តេជ្ញាចិត្ត

113


ភ្នំពេញ៖លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ (WT) នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមកម្មវិធី ជូនដំណើរក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ (WT)ឆ្ពោះទៅការប្រកួតកីឡាS EA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីន “President Cup 2019 ” ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ។
លោកគង់ សក្ខិដាអគ្គលេខាធិការ នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូ (WT) បានប្រាប់ឲ្យដឹងថា កម្មវិធីជូនដំណើរក្រុម
កីឡាករ កីឡាការិនីតេក្វាន់ដូ (WT) ឆ្ពោះទៅការប្រកួតកីឡាSEA GAMES2019លើកទី៣០ នៅប្រទេសហ្វីលីពីននេះ មានភ្ជាប់
ជាមួយនឹងព្រឹត្តិការណ៍Presidwnt Cup 2019 TaekwondoFestival ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ឆ្នាំមួយ របស់សហព័ន្ធដ៏គ្មានសក្ដា
នុពលមួយនេះ ។
ព្រឹត្តិការណ៍នេះមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី១០០នាក់ ក្នុងនោះកីឡាករ៦០នាក់ កីឡាការិនី២៨នាក់ ព្រមទំាងប្រតិភូ គ្រូបង្វឹក១២នាក់។
លោកបានបន្តថា កម្មវិធីមានក្លិបចំនួន៦រួមមានក្លិប INDUK ក្លិបវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្លិបហូសាណា ក្លិបវិទ្យាល័យហ៊ុន សែន ពាមជីកង ក្លិបប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ) និងក្រុមសម្តែងជម្រើសជាតិតេក្វាន់ដូ ព្រមទំាងមានការចូលរួមពីតំណាងក្លិបកីឡាតេក្វាន់ដូ (WT)មកពីបណ្តារាជធានី-ខេត្តផ្សេងៗ។
លោកអគ្គលេខាធិការបានបន្ថែមទៀតថា ប្រតិភូ អាជ្ញាកណ្តាល គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចូលរួមការប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីនចំនួន១៩នាក់ ក្នុងនោះកីឡាករ ៧រូប និង កីឡាការិនី៧នាក់ ។
ក្នុងព្រឹត្តិការណ៍នេះកីឡាការិនីស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាស និងជាអត្តពលិកដំបូង ដែលបង្កើតប្រវត្តិ
សាស្រ្តថ្មីសម្រាប់កម្ពុជា ក្នុងការដណ្ដើមមេដាយមាស កម្រិតទ្វីបអាស៊ី សម្រាប់កម្ពុជានោះ បានប្ដេជ្ញាចិត្តថា អ្វីដែលកីឡាការិនី
រូបនេះត្រូវគិតមុនគេនោះគឺបាវចនាជាតិ គឺជាតិ សាសនា និងព្រះមហាក្សត្រ ។
បន្ទាប់ពីនោះគឺការក្សាកិត្តិយស និងសេចក្ដីថ្នូរជាខ្មែរនោះ គឺកីឡាការិនីរូបនេះ បានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការប្រ
កួតឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមមេដាយជូនជាតិ ។
ប្រមុខតេក្វាន់ដូWT គឺលោកហង់ជួន ណារ៉ុន បានបញ្ចេញពីកាយវិការ ចូលរួមរីករាយជាមួយ នឹងការប្ដេជ្ញាចិត្តរបស់កី
ឡាការិនីស៊ន សៀវម៉ី និងមិត្តរួមអាជីពរបស់នាង ៕

អត្ថបទដែលជាប់ទាក់ទង