ក្រុមអ្នកស្រាវជ្រាវនិយាយថា មានពេជ្ររាប់លានតោន កប់ក្រោមដីជម្រៅ ២៤០ គីឡូម៉ែត្រ មិនមាននរណាជីកដល់
ប៉ុន្តែកុំសង្ឃឹមថាយកពេជ្រទាំងនោះបានស្រួលៗ។ រ៉ែមានតម្លៃទាំងនេះមានទីតាំងនៅជម្រៅមិនអាចជីកដល់ គឺ ១៤៥ ទៅ ២៤០ គីឡូម៉ែត្រក្រោមផ្ទៃផែនដីរបស់យើង។
អ្នកវិទ្យាសាស្ត្រផ្នែកស្រាវជ្រាវផែនដី បរិយាកាស និង វិទ្យាសាស្ត្រភពនៅវិទ្យាស្ថាន MIT លោក Ulrich Faul បាននិយាយថា “យើងមិនអាចទៅដល់ត្បូងពេជ្រទាំងអស់នោះបានទេ ប៉ុន្តែនៅមានពេជ្រច្រើនសម្បើមណាស់ ដែលយើងមិនធ្លាប់ដឹងពីមុន។ នេះបង្ហាញថា គ្រាប់ពេជ្រមិនមែនជារ៉ែកម្រនោះទេ ប៉ុន្តែផ្អែកលើបរិមាណដ៏ច្រើននេះ ត្បូងពេជ្រគ្រាន់តែជារបស់ធម្មតាប៉ុណ្ណោះ”៕