ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វីរៈកងទ័ពដែលឈរជើង នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន សូមមេត្តាប្រុង ប្រយ័ត្ន បង្ការ និងថែរក្សាសុខភាព ពីធាតុអាកាសចុះ

472

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម សេចក្តីជូនដំណឹង
ស្តីពី ធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០១៩។សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេស វីរៈកងទ័ពដែលឈរជើង នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន សូមមេត្តាប្រុងប្រយ័ត្ន បង្ការ និងថែរក្សាសុខភាព ពីធាតុអាកាសចុះ។

បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើ ស្ថានភាពអាកាសធាតុ ជាប្រចាំទាំងក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម’ សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា ដោយសារ ឥទ្ធិពលនៃការធ្លាក់ចុះ ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង បាន និងកំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា ។
ស្ថានភាពអាកាសធាតុបែបនេះនឹងធ្វើឲ្យ បណ្តារាជធានី ខេត្ត មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ចុះត្រជាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី ០៥ -០៩ ខែធ្នូឆ្នាំ ២០១៩ ក្នុងនោះមាន ៖

១- ខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី៖ សីតុណ្ហភាពអប្បរមា មានពី ១៦-១៨ °C។
សីតុណ្ហភាពអតិបរមា មានពី ២៥-២៧ °C។

២- ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និងខេត្តកោះកុង៖ សីតុណ្ហភាពអប្បរមា មានពី ១៨-៦០ °C។ សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ °C។

៣- រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង ៖ សីតុណ្ហភាពអប្បរមា មានពី ២១-២៣ °C។ សីតុណ្ហភាពអតិបរមា មានពី៦៦-៦៨ °C។

៤- ខេត្តតាកែវ កែប កំពត និងខេត្តព្រះសីហនុ ៖ សីតុណ្ហភាពអប្បរមា មានពី ៦២-៦៤ °C។ សីតុណ្ហភាពអតិបរមា មានពី ២៧ -២៩ °C។
យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេស វីរៈកងទ័ពដែលឈរជើង នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន សូមមេត្តាប្រុងប្រយ័ត្ន បង្ការ និងថែរក្សាសុខភាព ពីធាតុអាកាសចុះ៕


អត្ថបទដែលជាប់ទាក់ទង