ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនផ្តាច់ញៀន១នាក់បានស្លាប់ រីឯជាង២០០ នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះបន្ទាន់ ដោយ សារពុលអាហារនិងត្រសក់ស្រូវ

46

បន្ទាយមានជ័យ៖ យុវជនផ្តាច់ញៀន១នាក់បានស្លាប់ រីឯជាង២០០ នាក់ផ្សេងទៀត ត្រូវបានសង្គ្រោះបន្ទាន់ ដោយ សារពុលអាហារនិងត្រសក់ស្រូវ (​ត្រសក់​ចាវ) ករណីនេះបានកើត លើយុវជនអប់រំបន្សាបផ្តាច់សារធាតុញៀន នៅមណ្ឌលជីវិតថ្មីភ្នំបាក នៅក្រុងសិរីសោភ័ណ្ឌ-បន្ទាយមានជ័យ កាលពីថ្ងៃទី១ ខែធ្នូ ២០១៩ ។

អភិបាលខេត្ត និងមន្ត្រីថ្នាក់ដឹកនាំពាក់ព័ន្ធ បានចុះទៅដោះស្រាយ និងគ្រប់គ្រងស្ថានការណ៍បន្ទាន់។

មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ បានកំពុងធ្វើការស្រាវជ្រាវលើករណីនេះ។

សូមបញ្ជាក់ថា យុវជន កំពុង​ស្តារនីតិសម្បទា​បន្សាបថ្នាំ​ញៀន ក្នុង​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ស្ថិតក្នុង​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមាណ​ជាង​១៥០​នាក់ ក្នុងចំណោម​ជិត​៨០០​នាក់ មាន​អកា​រៈ​ក្អួតចង្អោរ សង្ស័យថា​ពុល​ផ្លែ​ត្រសក់​ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​២​រសៀល ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩ ។​

​តាម​ប្រភពព័ត៌មាន​បឋម​ពី​មណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ បាន​ឲ្យ​ដឹងថា​៖ នៅ​មុនពេល​កើតហេតុ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​ម៉ូយ​បន្លែ​ដែល​តែង​ទិញ​បន្លែ​យកមក​ស្ល​ហូប គាត់​បាន​ឲ្យ​ផ្លែ​ត្រសក់​បន្ថែម​ប្រមាណ​ជា​៣-៤​ថង់​(​មិន​គិតលុយ​) ក្រៅពី​ទិញ​បន្លែ​សម្រាប់​ស្ល ហើយ​ត្រសក់​នោះ​ទុកដាក់​ខាងក្រៅ ពេលនោះ​មាន​ក្រុម​យុ​ជន​កំពុង​ស្តារ​និតិ​សម្បទា​បន្សាប​គ្រឿងញៀន បាននាំគ្នា​យកមក​ហូប​ជ្រលក់​ជាមួយ​អំបិល​ម្ចេ​ស ខ្លះ​បាន​លាង​ទឹក ខ្លះ​ក៏​អត់ ។

ក្រោយពី​ហូប​រួច នៅ​យប់នោះ​មាន​អ្នក​រាគ ក្អួតចង្អោរ ហើយ​ចាប់ផ្តើម​ខ្លាំង នៅ​រសៀល​ម៉ោង​២ ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៩ ហើយ​ក៏មាន​រថយន្តរ​បស់​មណ្ឌល ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល នាំយក​រថយន្ត​របស់​ស្នងការដ្ឋាន ជួយ​ដឹកនាំ​ជញ្ជូន​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក មិត្តភាព​កម្ពុជា​-​ជប៉ុន នៅ​ស្រុក​មង្គល​បូរី ចំនួន​៧៣​នាក់ ក្នុងនោះ​ស្រី​មាន​១៣​នាក់ និង​ស្លាប់​១​នាក់​ប្រុស ។

​លុះដល់​ម៉ោង​ប្រមាណ​ជា​៤​រសៀល ក៏មាន​យុវជន​ប្រមាណ​ជាង​៩០​នាក់​ផ្សេងទៀត បាន​ក្អួតចង្អោរ ហើយ​ត្រូវបាន​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ ដែល​ពេលនេះ គឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន​៨១​នាក់ មាន​អ្នកចេញ​ត្រឡប់​ទៅវិញ​ខ្លះ ។ បើ​សរុប​មន្ទីរពេទ្យ​ទាំង​២ យុវជន​បន្សាប​គ្រឿង​ទាំង​២​ភេទ សរុប​ចំនួន​១៥៤​នាក់ ក្នុង​នោះបាន​បាត់បង់​ជីវិត​ម្នាក់ ហើយ​គ្រូពេទ្យ​កំពុង​ព្យ​បាល​នៅក្នុង​មណ្ឌល​មួយចំនួនទៀត​។​

​តាម​ប្រភពព័ត៌មាន គឺ​ពេលនេះ​ក្រុម​គ្រួ​ពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ បាន​ចុះទៅពិនិត្យ​និង​ព្យាបាល​ជំងឺ​ផ្ទាល់​នៅក្នុង​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់​តែម្តង ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ៕

អត្ថបទដែលជាប់ទាក់ទង