ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចហេង សំរិន៖ រណសិរ្ស២ធ្នូ ជាព្រឹត្ដិការណ៍សំខាន់​ ​ចំពោះបុព្វហេតុនៃការរស់រា​ន​មា​ន​ជី​វិតឡើ​ង​វិញ របស់​ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា

62


ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង ​សំ​រិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹ​ក្សា​ជាតិ​រណ​សិរ្ស​សា​ម​គ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ ​បានអញ្ជើញជាអធិបតីភាព​ដ៏​ខ្ព​ង់​ខ្ពស់ ក្នុងឱកាសមិទ្ទីញមហាជ​ន​ អ​បអរសាទរខួបអនុស្សា​វ​រី​យ៍ លើកទី៤១ ទិវាកំណើតរណសិរ្ស​សា​ម​គ្គី​ អភិវឌ្ឍន៍មាតុភូមិ​ក​ម្ពុ​ជា នៅសាលសន្និសីទចតុម្មុ​ខ​ នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩។

“រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុ​ភូ​មិ​កម្ពុជា” មានឈ្មោះដើមថា “រណសិ​រ្ស​សាម​គ្គីស​ង្គ្រោះជាតិ​ក​ម្ពុជា​” ត្រូវបានបង្កើតឡើង​នៅ​ថ្ងៃ២​ ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំប​ន់​រំដោះ នាភូមិជើងឃ្លូ​ ​ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។ ជាអង្គការចាត់​តាំ​ង​មហា​ជ​នមួយ​ ឈានមុខរបស់គណបក្ស​ប្រ​ជា​​ជន​កម្ពុជា រួបរួមគ្នាជាកម្លាំងមហា​សា​ម​គ្គី​ជាតិ​ ដោយបានទទួ​ល​កា​រ​ជួ​យឧ​ប​ត្ថ​ម្ភយ៉ា​ងធំ​ធេ​ង ពីកងទ័ពស្ម័គ្រចិត្ដវៀ​ត​ណា​ម​ និងការគាំទ្រពីមិត្ដភក្ដិជិ​ត​ឆ្ងាយ​លើស​កល​លោ​ក ដើម្បីផ្ដួលរំលំរប​ប​កម្ពុ​ជា​ប្រជា​ធិ​ប​តេយ្យ រហូតដល់ទទួលបា​ន​ជ័​យ​ជំនះដ៏​ត្រចះ​ត្រ​ចង់ នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។

សម្តេ​ចអ​គ្គ​មហា​ពញា​ច​ក្រី ហេង សំរិន បានលើកឡើងថា អង្គ​មី​ទ្ទិញ​នា​ថ្ងៃនេះ ជាព្រឹត្ដិការណ៍ជាតិមួយដ៏មានសា​រសំខាន់ បំផុតចំពោះបុព្វហេតុ​នៃ​ការ​រ​ស់រា​នមា​ន​ជី​វិតឡើ​ងវិ​ញ​របស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុ​ជា​។ សម្តេចលើកឡើ​ង​ថា​ ​“រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះយើង​ទាំ​ង​អ​ស់គ្នា ឱ្យចាកផុតពីម​ហ​ន្ដ​រាយ​ នៃរបបប្រល័យពូជសាស​ន៍​ប៉ុ​ណ្ណោះទេ​ ​ប៉ុន្ដែរណ​សិ​រ្ស​ ២ធ្នូ នៅបានជួយស្ដារ​ កសាង និងអភិវឌ្ឍន៍ សង្គមជាតិនៅគ្រប់ទិស​ទី​ ​ធ្វើឱ្យមាតុភូមិកម្ពុជាមា​ន​កា​រកែ​ប្រែមុ​ខ​មា​ត់ថ្មី ជាបន្ដបន្ទាប់”។

សម្តេ​ចប្រ​ធា​នក្រុ​មប្រឹ​ក្សាជា​តិរ​ណសិ​រ្សសាម​​គ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានលើ​ក​ឡើ​ង​ថា បច្ចុប្បន្នប្រជាជនកម្ពុជា​បា​ន​រ​ស់នៅយ៉ាង​សុខ​​ដុមរមនា ក្នុងសន្ដិភាព សេរីភាព និងសន្ដិសុខដ៏ប្រ​សើ​រ​ ហើយកំពុងតែរួមសា​ម​គ្គី​គ្នា ឈានទៅមុខ លើមាគ៌ានៃការអ​ភិ​វឌ្ឍ​ ​ដោយផ្អែកលើមូលដ្ឋាន​នៃ​ស​មិទ្ធ​ផ​លទាំង​ឡា​យ ដែលសមេ្រចបានក​ន្ល​ង​ម​ក។ ជាពិសេស ជោគជ័យលើគ្រប់វិស័យ​ក្នុ​ងឆ្នាំ​២​០១៩ នេះ បានពង្រឹងថែមទៀ​ត​នូ​វមូល​ដ្ឋា​នគ្រឹះ​ សម្រាប់បន្ដការអភិវឌ្ឍ​សេ​ដ្ឋកិ​ច្ច​ ​និងការកាត់​ប​ន្ថយ​ភា​ព​ក្រីក្រ របស់ប្រជាជន។ ព្រឹទ្ធសភា រដ្ឋសភា បានអនុវត្ដដោយ​ជោ​គជ័​យ នូវការងារ​រ​បស់​ខ្លួន​ក្នុ​ងការ​កសាង​ច្បា​ប់ ។ រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្រោមការដឹកនាំរប​ស់​ ​សមេ្ដចអគ្គមហាសេនា​ប​តីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាននិងកំពុងបន្ដ​អ​នុវ​ត្ដ​យ៉ា​ងសក​ម្មនូវ​យុទ្ធ​សាស្ដ្រ​ចតុ​កោណ​ ដែលជារបៀបវារៈនៃ​គោ​លន​យោ​បា​យ សេដ្ឋកិច្ចសង្គ​ម​រ​ប​ស់ខ្លួន។ រាជរដ្ឋាភិបាល បានបង្ហាញឆន្ទៈដ៏ប្ដូ​រ​ផ្ដា​ច់​ និងសកម្មភាព​ប្រ​កប​ដោ​យផ្លែ​ផ្កាក្នុ​ងកា​រអ​នុវត្ដន៍​រាល់​កំណែទ​ម្រ​ង់ដ៏​ទូលំទូ​លាយ និងស៊ីជម្រៅ។

សម្តេ​ច​ប្រធាន​រដ្ឋ​សភា បានមានប្រសាសន៍​បន្ថែ​មថា​ ជោគជ័យ និងក្ដីសប្បាយរីករាយដែល​យើ​ងទ​ទួល​បាន​នៅថ្ងៃ​នេះ​ គឺមានប្រភពចេញ​ពី​ថ្ងៃ​ ២ធ្នូ និងជ័យជំនះ ៧មករា ដ៏រុងរឿង ដែលបានបំភ្លឺ​ប​ង្ហា​ញផ្លូ​វជា​និច្ច ជាង៤ទសវត្សរ៍ កន្លងមក។ បច្ចុប្បន្ន​គេអា​ច​មើ​លឃើញ​ផ្ទា​ល់​ភ្នែក​ នូវសមិទ្ធផលលើគ្រប់​វិ​ស័យ​ដ៏ច្រើ​នសេ្អ​ក​ស្កះនៅគ្រ​ប់ទិ​ស​ទី ដែលកើតចេញពីការ​ប្រឹ​ងប្រែ​ងរ​បស់​យើងទាំ​ងអ​ស់គ្នា​នេះ​ឯ​ង។

“យើងបានលុបបំបាត់​នូ​វស្នា​មបែ​កបា​ក់ប្រេះ​ឆា ក្នុងស​ង្គ​ម​ជាតិ ធ្វើឱ្យធ្លុងមហាសាម​គ្គី​ជា​តិកា​ន់​តែរឹ​ង​មាំឡើ​ង​។ មហាសាមគ្គីផ្ទៃក្នុងជាតិ​ ​ជា​ឧត្ដម​ភា​ព និងជាមូលដ្ឋានគ្រឹះ​ដើ​ម្បីឈា​នទៅ​ស​មេ្រច​នូវគោ​ល​ដៅចុង​ក្រោ​យ​ គឺការស្ថាបនា​ប្រ​ទេ​សក​ម្ពុ​ជា មួយ​ប្រក​បដោ​យវ​ឌ្ឍ​ន​ភាព ដែលប្រជាជនយើង​ ​នឹ​ងបានរស់នៅយ៉ាងសម្បូ​រ​ណ៍ស​ប្បា​យក្នុ​ងស​ន្ដិភាព សេរីភាព យុត្ដិធម៌ និងភាពថ្លៃថ្នូរជារៀ​ង​រ​ហូត​តទៅ​ ​នៅលើមាតុភូមិរប​ស់​ខ្លួ​ន “នេះជាការលើកឡើ​ង​ រប​ស់ស​ម្តេ​ច ហេង សំរិន៕

អត្ថបទដែលជាប់ទាក់ទង