ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ជួប​ពិ​ភា​ក្សាកា​រ​ងារ​ជាមួយ​ឯ​កអគ្គ​រដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំក​ម្ពុ​ជា

178

ភ្នំពេញ៖ បន្ទាប់ពីបានទទួលជួបជាមួយឯក​អ​គ្គរ​ដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដែលត្រូវបានបញ្ច​ប់​បេសក​ក​ម្មការទូ​តរួចហើយនោះ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ​ជា​ បានទទួលជួបពិភាក្សាការងារជាមួយលោ​ក​ជំ​ទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភា​ព​អឺរ៉ុប​ថ្មីប្រ​ចាំ​កម្ពុជា។

នៅក្នុងជំនួបនេះ លោកជំទាវបានសម្តែងនូវកា​រ​ភ្ញាក់​ផ្អើលនិងអបអរសាទរយ៉ាងខ្លាំងចំពោះការអ​ភិ​វ​ឌ្ឍ​រ​បស់កម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបានមានប្រ​សាស​ន៍ថា​កម្ពុជាយើ​ងមានការអភិវឌ្ឍនិងកំពុងដើរលើផ្លូ​វ​ត្រូ​វក្នុ​ង​ការជំ​រុញការអភិវឌ្ឍប្រកបដោយចីរ​ភា​ព​លើបញ្ហា​ប្រែប្រួ​ល​អាកាសធាតុ ការថែរក្សាគ្រប់គ្រងធន​ធាន​ធ​ម្មជាតិ និងការអភិវឌ្ឍពា​ណិ​ជ្ជក​ម្ម​ប្រក​ប​ដោយចីរភាព។ ទន្ទឹមនឹងនោះ លោកជំទាវបានមាន​ប្រ​សាស​ន៍ប​ន្ថែ​ម​ថាទាំងនេះគឺទទួលបានមកពីសុខ​ស​ន្តិ​ភា​ព និងស្ថិរភាពដែលកម្ពុជា​ទ​ទួល​បា​នហើ​យសុ​ខ​សន្តិភាព ស្ថិរភាពនេះ ទៀតសោធគឺជាមូលដ្ឋានចាំបា​ច់​បំ​ផុត សម្រាប់អនាគតកម្ពុជាយើង​ ​សម្រាប់ការអភិវឌ្ឍប្រកបដោយចីរ​ភា​ព​ក៏ដូ​ចជា​សម្រា​ប់​យុវ​ជ​នជំ​នាន់​ក្រោ​យ​របស់កម្ពុជាផងដែរ។ ក្នុងន័យនេះលោកជំទាវ​បា​នមា​ន​ប្រសាសន៍ថា លោកជំទាវពិតជាមានមោទន​ភា​ព​ណាស់​ចំ​ពោះ​កម្ពុ​ជា នឹងបន្តជាដៃគូជួយកម្ពុ​ជា​យើង​ដើ​ម្បី​គាំទ្រ​ដ​ល់កា​រ​អភិវឌ្ឍកម្ពុជាប្រកបដោយ​ចី​រ​ភា​ព​ជាភាព។

ជាការឆ្លើយតប សម្ដេច​តេ​ជោនា​យ​ក​រដ្ឋមន្ត្រី បានសម្តែងនូវការអបអរសា​ទ​រ​ជូន​ចំ​ពោះ​លោក​ជំ​ទាវ Carmen ដែលបានត្រូវតែងតាំងជាអគ្គ​រ​ដ្ឋ​ទូត​សហ​គ​ម​ន៍អឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រក​ម្ពុ​ជា​។ ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណនូវ​កា​រមើ​ល​ឃើញ​ពីសុ​ខ​សន្តិភាព និងស្ថិរភាពកម្ពុជា ដែលលោកជំទាវ​បា​នលើ​ក​ឡើង​ព្រោះ​អ្វីដែលលោកជំទាវបានលើកឡើងគឺជាមូ​ល​ដ្ឋា​នមួ​យដែ​ល​ក​ម្ពុជា​និ​ងសហគមន៍អឺរុបអា​ច​បន្ត​ធ្វើ​កា​រ​រួម​គ្នាពង្រឹងទំនាក់ទំនងឲ្យកាន់​តែ​រឹ​ង​មាំថែ​មទៀត។

សម្ដេចតេជោបានថ្លែងអំណរគុ​ណ​ជូ​នដ​ល់​ស​ហគមន៍អឺរ៉ុប ដែលបានជួយដល់​កម្ពុ​ជា ជាពិសេសក្នុងការកាត់ទោសអតី​ត​ថ្នា​ក់ដឹ​កនាំ​កំពូ​ល​ៗ​ខ្មែរក្រហម និងបានជួយដល់កម្ពុជាជាច្រើន​ដែ​រ​លើវិ​ស័យ​​ដទៃទៀត។ ទន្ទឹមនឹងនេះ សម្តេចតេជោនា​យ​ក​រដ្ឋ​មន្ត្រី បានមានប្រសាសន៍ថា យើងគប្បីណាឈរលើ​មូ​លដ្ឋា​ន​ត្រឹ​ម​ត្រូវនូវរាល់កិច្ចការងារដែលយើ​ង​បា​ន​ស​ហកា​រ​គ្នាកន្លងមក និងស្វែងរកនូវអ្វីដែល​យើ​ងអា​ច​សហ​កា​រធ្វើការរួមគ្នាបន្តទៀតក្នុងភា​ព​ជា​ដៃ​គូ​រផង និងក្នុងកិច្ចពង្រឹងពង្រីក​ទំ​នា​ក់ទំ​ន​ង​រ​វាងសហគម
ន៍អឺរ៉ុប និងកម្ពុជាផង។

​សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរ លោកជំទាវ Carmen Moreno សូមទទួលបាន នូវសុខភាពល្អ និងជោគជ័យក្នុ​ង​បេ​កស​ក​ក​ម្មថ្មីនេះ៕

អត្ថបទដែលជាប់ទាក់ទង