បាក់ស្រុតព្រះវិហារមួយ កំពុងសាងសង់ នៅក្នុងវត្តប្រាសាទគោកចក ស្លាប់៣ នាក់ និងរបួសជាង១០នាក់
ខេត្តសៀមរាប: កាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ មានហេតុការណ៍បាក់ស្រុតព្រះវិហារមួយ ដែលកំពុងសាងសង់ នៅក្នុងវត្តប្រាសាទគោកចក ស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យសង្កត់មនុស្ស ជិត២០នាក់ ក្នុងនោះក៏មានព្រះសង្ឈផងដែរ ក្នុង៣នាក់ បានស្លប់។ នេះបើតាមការដកស្រង់ ពីអខោនហ្វេប៊ុកមួយដែលមានឈ្មោះថា kompong chhnang news ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា: រហូតមកដល់ពេលនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានជួយ សង្គ្រោះមនុស្សបាន៦នាក់ហើយ និងកំពុងតែបន្តជួយសង្គ្រោះ យ៉ាងយកចិត្តទុកដាក់បន្តទៀត ។ យ៉ាងណាមិញ សម្រាប់មូលហេតុនៃការរលំបាក់ព្រះវិហារនេះសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ឲ្យដឹងនៅឡើយទេថាបណ្តាលមកពីអ្វី។
ព្រះវិហារ ដែលកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប បានបាក់រលំទាំងស្រុង នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ។ លោក ទិត្យ ណារ៉ុង ស្នងការខេត្តសៀមរាប ដែលកំពុងស្ថិតនៅកន្លែងកើតហេតុ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព័្ទថា លោក កំពុងដឹកនាំកម្លាំងជួយសង្គ្រោះអ្នករបួស តែលោក មិនទាន់ដឹងថា មានអ្នករបួសប៉ុន្មាននាក់ទេ។ លោក បញ្ជាក់ថា អ្នករបួសទាំងនោះ សុទ្ធតែជាជាងសាងសង់។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុថា នៅមានជាងមិនតិចជាង១០នាក់ទៀតនោះទេ ដែលកំពុងស្ថិតនៅក្នុងវិហារបាក់រលំនោះ ខណៈមានមួយចំនួនត្រូវបានយកចេញ និងដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕