ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ មានតែ១ថ្ងៃគត់ គឺ ទី២៩ ខែកក្កដា

126

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាស ការបោះឆ្នោតជ្រើសតំណាងរាស្រ្តរាស្រ្ត អាណត្តិទី៦ ប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ មិនមានច្រើនថ្ងៃដូចការឃោសនាបំភ្លៃការពិតរបស់ក្រុមមួយចំនួនឡើយ។

បើយោងតាមសេចក្តីប្រកាសរបស់ គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះថា៖ គ.ជ.ប សូមបញ្ជាក់ជូនប្រជាពលរដ្ឋមេត្តាជ្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នឹងប្រព្រឹត្តទៅតែ១ថ្ងៃគត់ គឺថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយចាប់ផ្តើមម៉ោង៧ព្រឹក និងបញ្ចប់នៅម៉ោង៣រសៀល។ ការផ្សព្វផ្សាយដែលខុសពីកាលបរិច្ឆេទ និងពេលវេលាខាងលើ និងការប្រើប្រាស់មធ្យោបាយទុច្ចរិត ដែលនាំឱ្យភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត នឹងត្រូវប្រឈមនឹងមាត្រា១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត៕

អត្ថបទដែលជាប់ទាក់ទង