ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុគ្គលិកដឹកថ្នាំពេទ្យស្លាប់៤នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅភូមិព្រលាន

68

ខេត្តកោះកុង ៖ មនុស្ស៤នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោងប្រមាណជិត៣រសៀលថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តដឹកទំនិញបុកជាមួយរថយន្តដឹកទំនិញដូចគ្នាក្នុងទិសដៅផ្ទុយទិសគ្នា ពេញទំហឹង។

អាជ្ញាធរនិងសមត្ថកិច្ចស្រុកបូទុមសារ កំពុងដុតដៃដុតជើងក្នុងការ ជួយសង្គ្រោះបន្ទាន់ និងដឹកសាកសពចេញពីកន្លែងកើតហេតុ ក្រោយកើតមានករណីរថយន្តដឹកថ្នាំពេទ្យ បែកកង់ក្នុងស្ថានភាពល្បឿនលឿនទិសដៅ(ភ្នំពេញ _កោះកុង) បានជ្រល់ចង្កូតទៅបុកឡានមួយទៀតក្នុងទិសដៅ(កោះកុង_ភ្នំពេញ)។

គ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយរន្ធត់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤៨ ស្ថិតក្នុងឃុំកណ្តុរ ស្រុកបុទុមសាគរ ខេត្តកោះកុង។
ដោយឡែកសពជនរងគ្រោះទាំង៤នាក់ អាជ្ញាធរ និងសមត្ថកិច្ចកំពុងទាក់ទងសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចអោយដឹងថា: ករណីគ្រោះថ្នាក់ខាងលើនេះ បណ្តាលមកពីរថយន្តបែកកង់៕

អត្ថបទដែលជាប់ទាក់ទង