ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកម៉ៅការសំណង់ធ្វេសប្រហែសនិង​ខ្វះ​ជំនាញច្បាស់លាស់នាំអោយបាក់អន្ទារសម្រាប់ចាក់បេតុង ស្លាប់៣នាក់ របួសជាង១០នាក់

86

សៀមរាប៖ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ច បានសង្គ្រោះករណី បាក់អគារធម្មសភា​(សាលាឆាន់) នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

លោកឧកញ៉ាសៀង ណាំ អ្នកតំណាងរាស្រ្ត បានថ្លែងថា
ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០១៩នេះ នៅ​វេលា​ម៉ោង៣រសៀលខ្ញុំ​បាទមា​នកា​រ​រន្ធត់​តក់​ស្លត់​និង​សោក​ស្តាយ​បំផុត​ដោយ​អគារ​សាលា​ឆាន់១ខ្នងបានរលំបាក់ស​ង្ក​ត់​មនុស្ស​ស្លាប់​ចំនួន៣នាក់​និង​រ​ងរបួស​ចំនួន១៣នាក់នៅ​វត្ត​គោក​ចក ក្នុង​ក្រុងសៀម​រាប ខេត្តសៀមរាប ។

លោកឧកញ៉ា បានបញ្ជាក់ថា ដោយ​អ្នកម៉ៅការសំណង់ធ្វេសប្រហែសនិង​ខ្វះ​ជំនាញច្បាស់លាស់នាំអោយបាក់អន្ទារសម្រាប់ចាក់បេតុង​។ខ្ញុំបាទបានជួយឧបត្ថមប្រាក់ចំនួន២៥០០ដុល្លារដល់អ្នកស្លាប់និងរងរបួស។សូម​វិញ្ញាណ​ក្ខ័​ន្ធ​អ្នក​ស្លាប់​ទាំង​អស់​បាន​ទៅ​កាន់សុគតិ ភព និ​ង​អ្ន​ករ​ងរ​បួស​ទាំងអស់ឆាប់​បានជាសះ​ស្បើយ​ឡើង​វិញ។

រដ្ឋបាលខេត្តបានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុង​សៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះសង្គ្រោះជនរងគ្រោះដោយករណីបាក់អគារធម្មសភា ​(សាលា​ឆាន់) ដោយមានការចូលរួមពីអភិបាលរងនៃគណៈអភិបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីទទួលបានការព័ត៌មានថាមានករណីគ្រោះថ្នាក់បាក់អគារធម្មសភា​(សាលាឆាន់) នៅវត្តប្រាសាទគោកចក កាលពីវេលាម៉ោង ១៤៖១៥នាទី។

ការសង្គ្រោះបានប្រើប្រាស់មធ្យោបាយដូចខាងក្រោម ៖
កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៥០អង្គ/នាក់ រួមមាន នគរបាល ប្រជាការពារ កម្លាំង ១២០នាក់ អាវុធហត្ថ កម្លាំង ៨០នាក់ កងកម្លាំងភូមិភាគ ៤ និងតំបន់ប្រតិបត្តិការសឹករង កម្លាំង ២៥០នាក់ និង ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រ​ចិត្ត​ប្រមាណ ៣០០នាក់។

រថយន្តសង្គ្រោះ ចំនួន ៩គ្រឿង រួមមាន អាវុធហត្ថចំនួន ២គ្រឿង ភូមិភាគ ៤ ចំនួន ៣គ្រឿង និងមន្ទីរពេទ្យបង្អែកខេត្តចំនួន ៤គ្រឿង។

គ្រឿងចក្រមធ្យោបាយសង្គ្រោះ រួមមាន រថយន្តស្ទូច ៤គ្រឿង(មន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង ​អង្គភាពអគ្គិសនី ១គ្រឿង​និង​អាជ្ញាធរអប្សរា ២គ្រឿង) អេស្កាវ៉ាទ័រ ៣គ្រឿង(រដ្ឋបាលខេត្ត ២គ្រឿង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ១គ្រឿង) រថយន្ត​អគ្គីសនីចល័ត(អង្គភាពអគ្គីសនីខេត្ត) ១គ្រឿង រៀបចំភ្លើងបំភ្លឺ​សម្រាប់ប្រតិបត្តិការពេលយប់
គិតត្រឹម វេលាម៉ោង ១៧៖៥០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងបានជួយសង្គ្រោះ​ទទួលបានលទ្ធផល​ ដោយបានរុករកឃើញជនរងគ្រោះសរុបចំនួន ១៦អង្គ/នាក់(ព្រះសង្ឃ ២អង្គ) ក្នុងនោះ៖ រងរបួសធ្ងន់ ៤នាក់(ជាងសំណង់ ៣នាក់ និងប្រជាការពារ១) រងរបួសស្រាលចំនួន ៩អង្គ/នាក់ (ព្រះសង្ឃ ២អង្គ ប្រជាការពារ ១នាក់ និងជាងសំណង់ ៧នាក់) កំពុងសម្រាកនៅមន្ទីរពេទ្យ​បង្អែក​ខេត្ត។

ស្លាប់ចំនួន ៣នាក់ តាមការបញ្ជាក់របស់ក្រុមជាង និងកងកម្លាំងប្រជាការពារដែលឈរជើង និងឃើញហេតុការណ៍ បាន​បញ្ជាក់ថា មិនមានចំនួនជនរងគ្រោះទៀតឡើយ។ តែទោះបីជាយ៉ាងនេះក្តី ក្រោមការដឹកនាំរបស់ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលដឹកនាំបញ្ជាផ្ទាល់ បានណែនាំក្រុមការងារនឹងបន្ត​កាយគំនរ​សំណង់​នៅពេលយប់បន្តទៀត ដោយបន្ថែមកម្លាំងរហូតទាល់តែអស់គំនរសំណង់ទាំងស្រុង ៕

អត្ថបទដែលជាប់ទាក់ទង